Hello VOA៖ តើយុទ្ធនាការបីធំៗបង្ក្រាបការជួញដូរមនុស្ស ការលាងលុយ និងល្បែងស៊ីសង អាចទទួលជោគជ័យដែរឬទេ?
រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងប្រតិបត្តិការយុទ្ធនាការភ្លោះធំៗចំនួនបី នាពេលថ្មីៗនេះ ដើម្បីបង្ក្រាបបទល្មើស ជួញដូរមនុស្ស ការលាងលុយកខ្វក់ និងល្បែងស៊ីសងខុសច្បាប់។ ការបង្ក្រាបនេះកើតមានឡើង ក្រោយពេលកើតបាតុភាពរហូតវិសាលភាពនៃបទល្មើសទាំងនេះ បានក្លាយជាចំណាប់អារម្មណ៍ និងជាគោលដៅនៃការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិនានា។ ក្នុងកម្មវិធី Hello VOA ប្រចាំខែ ក្រោមមូលបទ «អភិបាលកិច្ចល្អ» ដែលចាក់ផ្សាយកាលពីរាត្រីថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសអភិបាលកិច្ច បានចូលមកអន្តរាគមន៍ បកស្រាយអំពីដើមចម ភាពស្មុគ្រស្មាញប្រទាក់ក្រឡា នៃបទល្មើសធំៗទាំងបី និងក៏ដូចជាលទ្ធភាពដែលរដ្ឋអំណាចអាចយកឈ្នះក្នុងយុទ្ធនាការទាំងបីខាងលើ៕