ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ជំទាស់​នៅ​កាមេរូន​អះអាង​ពីការ​ប៉ង​ធ្វើ​ឃាត​មេដឹកនាំ​ខ្លួន


រូប​ឯកសារ៖ លោក Maurice Kamto ធ្វើ​សន្និសីទ​កាសែត​នៅ​ក្នុង​ទីស្នាក់ការ​របស់​លោក​នៅ​ក្នុង​ក្រុង Yaounde ប្រទេស​កាមេរូន កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។
រូប​ឯកសារ៖ លោក Maurice Kamto ធ្វើ​សន្និសីទ​កាសែត​នៅ​ក្នុង​ទីស្នាក់ការ​របស់​លោក​នៅ​ក្នុង​ក្រុង Yaounde ប្រទេស​កាមេរូន កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។

គណបក្ស​ជំទាស់​ធំ​ជាង​គេ​ក្នុង​ប្រទេស​កាមេរូន​ និយាយ​ថា​រដ្ឋាភិបាល​ប៉ុនប៉ង​ធ្វើ​ឃាត ​មេដឹកនាំ​ខ្លួន​គឺ​លោក​ ម៉ូរ៉ៃ ខាំតូ (Maurice Kamto)។ ​គណបក្ស​ជំទាស់ ​The Cameroon ​Resistance ​Movement (CRM)​ បាន​ប្រកាស​របស់​ខ្លួន​កាលពី​ថ្ងៃចន្ទ ​គឺ​បីថ្ងៃ​បន្ទាប់​ពី​គណបក្ស​ជំទាស់​និយាយ​ថា​មាន​ខ្មាន់ កាំភ្លើង​ម្នាក់​ បាន​ព្យាយាម​បាញ់​សម្លាប់​លោក​ ខាំតូ​ ក្នុង​ពេល​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង Garoua​ តែ​រដ្ឋាភិបាល​វិញ​បាន​បដិសេធ​អំពី​រឿងនេះ។​

សេចក្តី​ថ្លែងការណ៍គណបក្ស​ជំទាស់ ​CRM កាលពី​ថ្ងៃចន្ទ ​បាន​ថ្លែង​ថាខ្លួន​ចង់​ឲ្យ​ពិភពលោក​ដឹងថា​គេមាន​គម្រោង​កម្ចាត់​មេដឹកនាំ​របស់​ខ្លួន គឺលោក​ Maurice ​Kamto។ ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កាមេរូន​ឲ្យ បាន​ដឹងឮ ​ហើយ​ទទូច​ថា​លោក​ Maurice Kamto ​ត្រូវបាន​ជ្រើស​រើស​ជា​ប្រធានាធិបតី​នៃ​ប្រទេស កាមេរូន ​ក្នុង​ពេល​បោះ​ឆ្នោត​កាលពី​ខែតុលា ​ឆ្នាំ​២០១៨​ តែលោក​ប្រធានាធិបតី​ដែល​កាន់​អំណាច​យូរ​ គឺ​លោក​ Paul Biya ​បាន​លួច​យក​ជ័យជម្នះ​នេះ។

​កាលពី​ថ្ងៃសុក្រ ​លោក​ Maurice Kamto ​បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​រដ្ឋធានី​នៃ​តំបន់​ភាគ​ខាងជើង។ ​លោក​បាន​ជិះ​រថយន្ត ​ដែល​មាន​ហ្វូង មនុស្ស​ច្រើន​ឈរ​ទទួល​លោក​អម​សង​ខាងផ្លូវ ​នៅពេល​អង្គរក្ស​លោក​បាន​ជិះតាម​ពីក្រោយ ​បាន លោត​ចាប់​ខ្មាន់​កាំភ្លើង​ដែល​តាម​ពួកគេ​ពីក្រោយ​ដោយ​ជិះម៉ូតូ។ ​អង្គរក្ស​បាន​និយាយ​ថាបុរស​នោះ​បាន​កាន់​កាំភ្លើង​ rifle ​ដើម្បី​បាញ់​សម្លាប់​លោកKamto ។ ​បុរស​នោះ​ក្រោយ​មកត្រូវ​គេ​បញ្ជាក់ អត្តសញ្ញាណ​ថាជា​ទាហាន​នៅក្រោម​បញ្ជា​អភិបាល​ខេត្ត៕

XS
SM
MD
LG