ប្រជាពលរដ្ឋកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃព្រហស្បតិ៍ ទី ១៤ រហូតដល់ថ្ងៃសៅរ៍ ទី ១៦ ខែមេសានេះ ក្រោយពិធីបុណ្យជាតិដ៏ធំមួយនេះត្រូវបានផ្អាករយៈពេលពីរឆ្នាំមុន។ ក្នុងអំឡុងពិធីដ៏ឱឡារិកនេះ ប្រជាពលរដ្ឋភាគច្រើនធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួន ដែលស្ថិតនៅតាមទីរួមខេត្តនានានៅទូទាំងប្រទេសកម្ពុជា ធ្វើចង្ហាន់ប្រកេនព្រះសង្ឃនៅតាមទីវត្តអារាម ធ្វើដំណើរកម្សាន្តនៅតាមកន្លែងទេសចរណ៍ដែលពេញនិយមនៅក្នុងស្រុក និងចូលរួមពិធីជួបជុំគ្នានានា។ បើទោះបីជាប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយពលរដ្ឋជាង ១៤ លាននាក់ បានចាក់វ៉ាក់សាំងគ្រប់ដូសក៏ដោយ ក៏មន្ត្រីសុខាភិបាលសាធារណៈបានក្រើនរំលឹកប្រជាពលរដ្ឋឲ្យអនុវត្តវិធានការការពារខ្លួន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ៕
ប្រជាពលរដ្ឋកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
![ប្រជាពលរដ្ឋខ្មែរបាញ់ទឹកដាក់គ្នា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅតាមដងផ្លូវ ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។](https://gdb.voanews.com/03720000-0aff-0242-1fd8-08da1e322c2c_w1024_q10_s.jpg)
១
ប្រជាពលរដ្ឋខ្មែរបាញ់ទឹកដាក់គ្នា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅតាមដងផ្លូវ ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។
![ប្រជាពលរដ្ឋខ្មែរលែងល្បែងលោតបាវ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅវត្តចៅសាយទេវតា ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។](https://gdb.voanews.com/03720000-0aff-0242-fb3a-08da1e32289d_w1024_q10_s.jpg)
២
ប្រជាពលរដ្ឋខ្មែរលែងល្បែងលោតបាវ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅវត្តចៅសាយទេវតា ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។
![ស្ត្រីម្នាក់លែងល្បែងវាយក្អម ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅវត្តចៅសាយទេវតា ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។](https://gdb.voanews.com/03720000-0aff-0242-263b-08da1e32217e_w1024_q10_s.jpg)
៣
ស្ត្រីម្នាក់លែងល្បែងវាយក្អម ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅវត្តចៅសាយទេវតា ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។
![ប្រជាពលរដ្ឋខ្មែរលែងល្បែងប្រជាប្រិយខ្មែរទាញព្រ័ត្រ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅវត្តចៅសាយទេវតា ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។](https://gdb.voanews.com/03720000-0aff-0242-0348-08da1e322185_w1024_q10_s.jpg)
៤
ប្រជាពលរដ្ឋខ្មែរលែងល្បែងប្រជាប្រិយខ្មែរទាញព្រ័ត្រ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅវត្តចៅសាយទេវតា ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។
![ប្រជាពលរដ្ឋខ្មែរបាញ់ទឹកដាក់គ្នា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅតាមដងផ្លូវ ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។](https://gdb.voanews.com/03720000-0aff-0242-8d70-08da1e322175_w1024_q10_s.jpg)
៥
ប្រជាពលរដ្ឋខ្មែរបាញ់ទឹកដាក់គ្នា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅតាមដងផ្លូវ ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។
![ប្រជាពលរដ្ឋខ្មែរលែងល្បែងប្រជាប្រិយខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅវត្តចៅសាយទេវតា ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។ ](https://gdb.voanews.com/03a80000-0aff-0242-db21-08da1e332953_w1024_q10_s.jpg)
៦
ប្រជាពលរដ្ឋខ្មែរលែងល្បែងប្រជាប្រិយខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅវត្តចៅសាយទេវតា ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។