ស្នាដៃគំនូរលើជញ្ជាំងរបស់ស្រ្តីអ្នកគំនូរកម្ពុជាមួយរូប
កញ្ញា ម៉ម លីសា គឺជាស្តី្រអ្នកគំនូរលើជញ្ជាំងទីក្រុងដំបូងគេរបស់កម្ពុជា ដែលស្នាដៃរបស់នាងត្រូវបានបង្ហាញនៅក្នុងប្រទេស និងក្រៅប្រទេសដូចជានៅទីក្រុងបាងកកនិងក្រុងហូជីមិញជាដើម។ ថ្មីៗនេះស្នាដៃគំនូរបស់កញ្ញា ម៉ម លីសា ត្រូវបានក្រុមហ៊ុនស្បែកជើង Bucketfeet របស់អាមេរិកយកទៅរចនាលើស្បែកជើងរបស់ខ្លួនដែលមានដាក់លក់នៅសហរដ្ឋអាមេរិក និងប្រទេសនានា។ លោក អ៊ឹម សុធារិទ្ធ នៃវីអូអេបានសម្ភាសកញ្ញា ម៉ម លីសា តាមរយៈប្រព័ន្ធSkype អំពីកិច្ចការរបស់នាងនិងគោលបំណងទៅថ្ងៃអនាគត៕