ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​កម្ពុជា​គ្រោង​បណ្តេញ​បុរស​អាមេរិកាំង​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការយាយី​ផ្លូវភេទ​កុមារ


រូបភាព​ឯកសារ៖ ក្រសួង​មហាផ្ទៃ​ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)
រូបភាព​ឯកសារ៖ ក្រសួង​មហាផ្ទៃ​ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​ក្រុង​ Loudoun County​ រដ្ឋ​វីជីនៀ ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ ​សាំញូអែល ​ឌី ឡូវចយ ​( Samnuel D. LovJoy) ​អាយុ ៣១ឆ្នាំ ​រស់នៅ​ក្នុង​សង្កាត់​ Ashburn ​រដ្ឋវីជីនៀ ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦ ខែ​មករា ​ឆ្នាំ២០១៧​ ក្រោយពេល​ដែល​មាន​ការស៊ើប​អង្កេត​ថា បុរស​នេះ​​​​​មាន​ការ ពាក់ព័ន្ធ​នឹង​​​​​​​​​​​​​​​​​​​ការយាយី​ផ្លូវ​ភេទ​លើ​កុមារ។

ក្រុម​អាជ្ញាធរ​ខ្មែរ​គ្រោង​នឹង​បណ្តេញ​ជនជាតិ​អាមេកាំង​ម្នាក់​ចេញ​ពី​កម្ពុជា​នៅ ថ្ងៃទី​១៩​ ខែមករា​ខាងមុខ ​ក្រោយពី​បាន​ចាប់​ខ្លួន​បុរស​នោះ​ ក្រោម​បទ​ចោទ ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​យាយី​ផ្លូវភេទ​លើ​កុមារ​កាលពី​២​ឆ្នាំ​មុន។ នេះ​បើ តាម​ការអះអាង​របស់​លោក​ឧត្តម​សេនីយ៍ឯក ​អ៊ុក ហៃសីឡា ​ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ក្រសួង​មហាផ្ទៃ។

រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍ឯក ​អ៊ុក ហៃសីឡា ​លោក​ឧត្តម​សេនីយ៍ឯក​អ៊ុក ហៃសីឡា ​ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃក្រសួង​មហាផ្ទៃ។​
រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍ឯក ​អ៊ុក ហៃសីឡា ​លោក​ឧត្តម​សេនីយ៍ឯក​អ៊ុក ហៃសីឡា ​ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃក្រសួង​មហាផ្ទៃ។​

«ចូល​មក​កម្ពុជា​យូរ​ហើយ​ ហើយ​លិខិត​ឆ្លង​ដែន​ជនសង្ស័យ​នេះ​ត្រូវ​ក្រសួង​ការបរទេស​អាមេរិក​លុបចោល​ ហើយ​ស្នើ​មក​អគ្គស្នងការ​និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ហើយ​យើង ខាង​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ មន្ត្រី​យើង​ខ្ញុំ​បាន​រកឃើញ​ថា បុរស​នេះ​ស្នាក់នៅ​សៀមរាប ​ហើយ​យើង​ក៏​មាន​ដាន​ថា​ មាន​បង​ប្រុស​បុរស​នេះ​មក​ យើង​ក៏​ដាក់​កម្លាំង​តាម​ទៅ​ដល់ តាម​ទៅ​ក៏​បាន​ឃើញ បុរស​នេះ​នៅ​កំពត។ អញ្ចឹង​យើង​ឃាត់​ខ្លួន​នៅ​កំពត​ទៅ‍»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​ក្រុង​ Loudoun County​ រដ្ឋ​វីជីនៀ ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ ​សាំញូអែល ​ឌី ឡូវចយ ​( Samnuel D. LovJoy) ​អាយុ ៣១ឆ្នាំ ​រស់នៅ​ក្នុង​សង្កាត់​ Ashburn ​រដ្ឋវីជីនៀ ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦ ខែ​មករា ​ឆ្នាំ២០១៧​ ក្រោយពេល​ដែល​មាន​ការស៊ើប​អង្កេត​ថា បុរស​នេះ​មាន​ការ ពាក់ព័ន្ធ​នឹង​ការយាយី​ផ្លូវ​ភេទ​លើ​កុមារ។ តែ​បុរស​នេះ​បាន​បង់ប្រាក់​ធានា​ចំនួន​២៥.០០០ ដុល្លារ​ឲ្យ​បាន​នៅ​ក្រៅ​ឃុំឃាំង។ បុរស​នេះ​ក្រោយ​មក​ត្រូវ​គេ​រាយការណ៍​មក​ថា គេច​ខ្លួន​ទៅ​ប្រទេស​កម្ពុជា​ ហើយ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៩ខែ​ មករា​កន្លងទៅ។

លោក​ អ៊ុក ហៃសីឡា បាន​បន្ត​ថា អាជ្ញាធរ​កំពុង​សហការ​ជាមួយ​មន្ត្រី​សហរដ្ឋ​អា មេរិក​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​ក្នុង​តំបន់​ដើម្បី​បញ្ជូន​ខ្លួន​បុរស​អាមេរិកាំង​នេះ​ទៅ​បន្ត​នីតិវិធី​ច្បាប់​នៅ​ប្រទេស​អាមេរិក ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍។

«ដោយសារ​ជនបរទេស​ដែល​ស្នាក់​នៅ​ប្រទេស​កម្ពុជា​មិន​មាន​លិខិត​ឆ្លងដែន អញ្ចឹង​យើង​ត្រូវ​ចាប់ខ្លួន​បណ្តេញ​ចេញ‍»។

តាម​ច្បាប់​រដ្ឋវីជីនៀ​ជនសង្ស័យ​អាច​ជាប់​គុក​ចាប់ពី​ ២ ទៅ​១0ឆ្នាំ​និង​ពិន័យ​ជា ប្រាក់​រហូត​ដល់ ​១០០.០០០​ដុល្លារ ​បើ​រក​ឃើញ​ថា មាន​ទោស​ធ្ងន់ធ្ងរ​ជា​អតិបរមា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG