ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សប្រជាជនកម្ពុជាបានយល់ព្រមឲ្យលោក ជា ចំរើន លាឈប់ពីបក្ស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បទ​សម្ភាសន៍​ VOA ៖ លោក ជា​ ចំរើន អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ សម្រេច​នៅ​ ថ្ងៃ​សុក្រ​នេះ​ ឲ្យ​លោក​ជា​ ចំរើន​ លា​ឈប់​ពី​គណបក្ស​ជា​ផ្លូវ​ការ​។ នេះ​បើ​តាម​សេចក្តី​សម្រេច​ដែល​មាន​ចុះ​ហត្ថលេខា​របស់​ លោក​ សាយ​ ឈុំ ​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ សម្រេច​នៅ​ ថ្ងៃ​សុក្រ​នេះ​ ឲ្យ​លោក​ជា​ ចំរើន​ លា​ឈប់​ពី​គណបក្ស​ជា​ផ្លូវ​ការ​។ នេះ​បើ​តាម​សេចក្តី​សម្រេច​ដែល​មាន​ចុះ​ហត្ថលេខា​របស់​ លោក​ សាយ​ ឈុំ ​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

នៅ​ក្នុង​លិខិត​ និង​សេចក្តី​សម្រេច​ដដែល​ ដែល​ VOA​ទទួល​បាន​ លោក​ សាយ​ ឈុំ​ បាន​បញ្ជាក់​ថា​ គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិការ​កណ្តាល​សម្រេច​ យល់​ព្រម​ឲ្យ​ឯកឧត្តម​ ជា​ ចំរើន​ លា​ឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​ ជា​ ចំរើន ​បាន​ដាក់​ពាក្យ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​ សុំ​លា​ឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​ ក្រោយ​ពី​ មាន​បញ្ហា​ចម្រូង​ចម្រាស​ខ្លះ​ផ្នែក​មុខ​ជំនួញ​។

នៅ​ក្នុង​លិខិត​ដែល​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ ដែល​ VOA​ ទទួល​បាន​នោះ​ លោក ​ជា ​ចំរើន ​បាន​បញ្ជាក់​ថា​៖

«​ខ្ញុំ​បាទ​បាន​ចូល​បំរើ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៣​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​ឥឡូវ​ខ្ញុំ​បាទ​សុំ​លា​ឈប់​បំរើ​ ការងារ​គណបក្ស​ ប្រជាជន​កម្ពុជា​ចាប់​ពី​ពេល​នេះ​ត​ទៅ​»​។

គណបក្ស​ប្រជាជន​កម្ពុជា​យល់​ព្រម​ឲ្យ​លោក​ ជា​ ចំរើន មន្រ្តី​ជាន់​ខ្ពស់​របស់​បក្ស​លាលែង​ឈប់​ចេញ​ពី​គណបក្ស។ (សូមចុចលើរូបដើម្បីអានលិខិតពេញ)
គណបក្ស​ប្រជាជន​កម្ពុជា​យល់​ព្រម​ឲ្យ​លោក​ ជា​ ចំរើន មន្រ្តី​ជាន់​ខ្ពស់​របស់​បក្ស​លាលែង​ឈប់​ចេញ​ពី​គណបក្ស។ (សូមចុចលើរូបដើម្បីអានលិខិតពេញ)

លោក​ ជា​ ចំរើន​ ពុំ​បាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​ ពុំ​បាន​បញ្ជាក់​ពី​តួនាទី​ ក្នុង​បក្ស​ ដែល​លោក​លា​ឈប់​នោះ​ទេ​។ លោក​ ជា​ ចំរើន​ ត្រូវ​គេ​ដឹង​ថា​ជា​ សមាជិក​សកម្ម​នៃ​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អតីត​អ្នក​ តំណាង​រាស្ត្រ​កាល​ពី​អាណត្តិ​មុន​។

ថ្លែង​បញ្ជាក់​ប្រាប់​ VOA ​ក្រោយ​ពី​ការ​ដាក់​ពាក្យ​លា​ឈប់​នេះ​ លោក​ ជា​ ចំរើន​ អះអាង​ពី​មូលហេតុ​ត្រួស​ៗ​ថា​៖

«​បញ្ហា​ទី​១​ ខ្ញុំ​ចង់​ធ្វើការ​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​អំពី​ប្រជា​ធិបតេយ្យ​ ទី​១​ បើ​ខ្ញុំ​មាន​ឱកាស​ ខ្ញុំ​នឹង​បង្កើត​គណបក្ស​នយោបាយ​មួយ​ដោយ​ប្រមូល​ផ្តុំ​ ក្រុម​បញ្ញវ័ន​ និង​យុវជន​ដើម្បី​ធ្វើ​ឲ្យ​ចំ​គោលដៅ​ប្រជា​ធិបតេយ្យ​ ដូចជា​ ការ​បង្ហាត់​បង្រៀន​ ការ​អប់រំ​ប្រជា​ពលរដ្ឋ​ យើង​មិន​ចង់​ឃើញ​ទិដ្ឋភាព​ទូទៅ​ សព្វ​ថ្ងៃ​រវាង​បក្ស​ទាំងពីរ​ដែល​មាន​អំណាច​នៅ​ឈ្លោះ​គ្នា​ មិន​គិត​ខ្វល់​អំពី​ប្រជា​រាស្ត្រ​នៅ​តាម​មូលដ្ឋាន​ទេ ​ដែល​គេ​ដាច់​បាយ​ ដាច់​ទឹក​ ស្រែ​ចំការ​ អត់​មាន​អ្នកណា​ចុះ​ទៅ​ជួយ​មើល​ទេ​»។

លោក​ថ្លែង​ថា​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ​លោក​មិន​អាច​ធ្វើ​ការងារ​ បំរើ​សង្គម​បាន​ទេ​ ដោយសារ​ថា​សិទ្ធិ​របស់​លោក​មាន​កម្រិត​។

«​ព្រោះ​នៅ​ក្នុង​បក្ស​មាន​ដែន​កំណត់​បក្ស​ នៅ​ក្នុង​សង្គម​មាន​សេរីភាព​ គេ​ធ្វើ​ នៅ​ក្នុង​សង្គម​មាន​សេរីភាព​ ឧទាហរណ៍​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​នៅ​ ក្នុង​បក្ស​មួយ​ដែល​យើង​ធ្វើ​ដោយ​ខ្លួន​យើង​ រឿង​ហ្នឹង​យើង​មាន​សេរីភាព​ ច្រើន​ជាង​សម្រាប់​ជួយ​ជាតិ​មាតុភូមិ​»​។

លោក​ ជា​ ចំរើន​ធ្លាប់​មាន​បញ្ហា​មុខ​ជំនួញ​ក្រុមហ៊ុន​ ហើយ​មាន​ការ​ប្តឹង​ផ្តល់​ ដែល​លោក​បាន​ចាញ់​ភាគី​ម្ខាង​ទៀត​។ លោក​ចាត់​ទុក​ថា​នោះ​ជា​រឿង​ អយុត្តិធម៌​សង្គម​មួយ​ដែល​លោក​បាន​ប្រឈម​។ លោក​ក៏​ជា​អតីត​សាកល​វិទ្យាធិការ​ចំរើន​ពហុវិជ្ជា​និង​ជា​អតីត​ប្រធាន​អង្គការ ​KYDO ​ផង​ដែរ​។

ការ​លា​ឈប់​ពី​ គណបក្ស​ដ៏​កម្រ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ អាច​ជា​ការ​រំជើប​រំជួល​សម្រាប់​គណបក្ស​នេះ​យ៉ាង​ណា​ទេ​៕​

XS
SM
MD
LG