ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកកាសែត​ខ្មែរ​​ត្រូវ​បានជ្រើសរើស​ទៅ​មើល​សភាព​ការ​ណ៍ជាក់ស្តែង​នៅ​​អ៊ុយក្រែន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រទេសអ៊ុយក្រែន​កំពុង​ប្រឈមនឹងបញ្ហា​ជាច្រើន​ខណៈរុស្ស៊ី​បន្តការវាយប្រហារ​លើទឹកដី​របស់ខ្លួន។ នេះបើតាមសម្តីរបស់ លោក តាំង សារ៉ាដា ប្រធាន​សារព័ត៌មាន The Cambodia Daily ដែលទើប​ត្រឡប់​មកពី​ប្រទេស​អ៊ុយក្រែនវិញ កាលពី​ពេល​ថ្មីៗ។ លោក តាំង សារ៉ាដា ជាអ្នកសារព័ត៌មាន​ខ្មែរម្នាក់​ក្នុងចំណោម​អ្នកសារព័ត៌មាន​អាស៊ី ៧នាក់ ដែលបានធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ុយក្រែន ក្រោមការឧបត្ថម្ភ​របស់​គណកម្មាធិការ​អ្នកកាសែត​ដើម្បីផល​ប្រយោជន៍​សាធារណៈ​របស់​អ៊ុយក្រែន Public Interest Journalism Lab (PIJL) ដើម្បីស្វែងយល់​អំពី​ស្ថានការណ៍​ជាក់ស្តែង​នៅក្នុង​ប្រទេសអ៊ុយក្រែន។ លោកបានប្រាប់វីអូអេ ក្នុងបទសម្ភាស​កាលពីថ្ងៃ១៣ខែធ្នួ​ឆ្នាំ២០២៣​ ថា ក្រៅពីប្រឈមនឹងគ្រាប់ម៉ីនបង្កប់ក្រោមដី​ជាច្រើន អ៊ុយក្រែន​ថែមទាំង​ប្រឈម​ជាមួយ​គ្រាប់ម៉ីន​ជាច្រើន​ក្នុងទឹកសមុទ្រ​ថែមទៀត។ តទៅនេះ​ជា​បទសម្ភាសន៍​ទាំងស្រុង​រវាង​លោក ប៉ូច រាសី នៃវីអូអេ ជាមួយលោក តាំង សារ៉ាដា។

XS
SM
MD
LG