ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ព្រមាន​អង្គការ​សហប្រជាជាតិ​ជាថ្មី​ទៀត​អំពី​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា


Peru's navy flagship 'Union' is anchored in front of the Costa Verde bay in Lima.
Peru's navy flagship 'Union' is anchored in front of the Costa Verde bay in Lima.

រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​ជាថ្មី​ម្តង​ទៀត​ អំពី​អនាគត​នៃ​វត្តមាន​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​លើកឡើង​ថា ការិយាល័យ​នេះ នៅ​តែ​បង្កើន​សកម្មភាព​របស់​ខ្លួន ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ផ្ញើ​ជូន​ឧត្ដម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ដែល​ VOA ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​នេះ។

លិខិត​ដដែល​ សរសេរ​ថា ​រដ្ឋាភិបាល​កម្ពុជា បាន​បន្ត​អនុញ្ញាត​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស មាន​ប្រតិបត្តិការ​ស្របច្បាប់​នៅ​កម្ពុជា ទោះ​បី​ជា​អនុស្សរណៈ​នៃ​ការ​យោគ​យល់គ្នា (ឬMOU)ចុងក្រោយ​រវាង​ភាគី​ទាំង​ពីរ​ បាន​អស់​សុពល​ភាព​តាំង​ពី​ចុង​ឆ្នាំ​មុន​ក៏​ដោយ។ ប៉ុន្តែ​ស្ថានភាព​បែប​នេះ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​កើត​មាន​បន្ត​ទៅមុខ​ទៀត​ដោយ​គ្មាន​កាលកំណត់​ពេល​នោះ​ឡើយ។

​លិខិត​របស់​លោក​ ប្រាក់​ សុខុន​ បញ្ជាក់​ថា​ តំណាង​និង​អ្នក​នាំ​ពាក្យ​របស់​ការិយាល័យ​នេះ បាន​បញ្ចេញ​ឥរិយាបថ​ព្រហើន​និង​មិន​គោរព​អធិបតេយ្យភាព​កម្ពុជា ដែល​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ថា​ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន​និង​ជា​ការ​បំពាន​ក្រមសីលធម៌​ការទូត​ ដូច​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​ទីក្រុង​វីយែន​ស្តី​ពី​ទំនាក់ទំនង​ការទូត។

ប៉ុន្តែ លិខិត​ដដែល មិន​បាន​បញ្ជាក់​ថា​តើ​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឬ​ឥរិយាបថ​ព្រហើន​របស់​តំណាង​ឬ​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​នោះ គឺ​ជា​ទង្វើ​អ្វី​មួយ​ឲ្យ​ពិត​ប្រាកដនោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លិខិត​របស់​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​នេះ លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា នឹង​រង់ចាំ​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ ឲ្យ​បញ្ជាក់​អំពី​ការ​ទទួល​យក​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ថ្មី​មួយ​រវាង​រដ្ឋាភិបាល​កម្ពុជា​និងការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ មុន​នឹង​សម្រេច​លើ​អនាគត​នៃ​វត្តមាន​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG