ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ហៅ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា​ ជា​ទង្វើ​មិន​ស្រប​ទាំង​ច្បាប់​ជាតិ​និង​ច្បាប់​អន្តរជាតិ


រូបភាព​ឯកសារ​៖ លោកស្រី​ លឹម​ មុនី ​មន្ត្រី​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​អាដហុក​ នៅ​ឯ​តុលាការ​កំពូល ​​រាជធានី​​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​។ (ហ៊ាន​ សុជាតា/VOA​)
រូបភាព​ឯកសារ​៖ លោកស្រី​ លឹម​ មុនី ​មន្ត្រី​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​អាដហុក​ នៅ​ឯ​តុលាការ​កំពូល ​​រាជធានី​​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​។ (ហ៊ាន​ សុជាតា/VOA​)

បុគ្គល​ទាំង​៥​នាក់​នេះ​រួម​មាន លោក នី សុខា​ លោក យី សុខសាន្ត ​លោក ណៃ​ វ៉ង់​ដា និង​លោក​ស្រី លឹម មុនី ដែល​អ្នក​ទាំងបួន​ គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក ហើយ​នឹង​លោក នី ចរិយា ជា​អតីត​បុគ្គលិក​អង្គការ​នេះ​ដែរ ដែល​បច្ចុប្បន្ន​ គឺ​ជា​អគ្គលេខាធិការ​រង​ម្នាក់​នៃ​គ.ជ.ប។

បណ្ដុំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​១០ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ហៅ​ការ​បន្ត​ឃុំខ្លួន​បណ្ដោះ​អាសន្ន​អ្នក​ការពារ​សិទ្ធិមនុស្ស​៤​នាក់ និង​អគ្គលេខាធិការ​រង​ម្នាក់​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ថា​ មិន​ស្រប​ច្បាប់​ជាតិ​ និង​ជា​ការ​អនុវត្ត​ខុស​ពី​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ។ នេះ​បើ​យោង​តាម​ការ​វិភាគ​ផ្លូវ​ច្បាប់​មួយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ការ​វិភាគ​របស់​ក្រុម​អង្គការ​សង្គម​ដែល​រួមមាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ និង​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​ជាដើម​នេះ បាន​រៀបរាប់​ថា ការ​បន្ត​ឃុំ​ខ្លួន​បុគ្គល​ទាំង​៥​រូប​នេះ គឺ​ពុំ​មាន​សម្អាង​ហេតុ​តាម​ផ្លូវ​ច្បាប់​គ្រប់គ្រាន់​សម្រាប់​ការ​អនុវត្ត​ការ​ឃុំ​ខ្លួន​ ព្រម​ទាំង​ការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​៥ ក៏​គ្មាន​សម្អាង​ហេតុ​សមស្រប​ដែរ។

បុគ្គល​ទាំង​៥​នាក់​នេះ​រួម​មាន លោក នី សុខា​ លោក យី សុខសាន្ត ​លោក ណៃ​ វ៉ង់​ដា និង​លោក​ស្រី លឹម មុនី ដែល​អ្នក​ទាំងបួន​ គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក ហើយ​នឹង​លោក នី ចរិយា ជា​អតីត​បុគ្គលិក​អង្គការ​នេះ​ដែរ ដែល​បច្ចុប្បន្ន​ គឺ​ជា​អគ្គលេខាធិការ​រង​ម្នាក់​នៃ​គ.ជ.ប។

​អ្នក​ទាំង​៥ ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​ការ​ជំនុំជម្រះ​ក្នុង​សំណុំ​រឿង​ក្តី​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នាង​ ខុមចាន់តារ៉ាទី ហៅ​ស្រី​មុំ ដែល​គេ​ចោទ​ថា​ មាន​រឿង​អាស្រូវ​ស្នេហា​លួចលាក់​ជាមួយ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ គណបក្ស​ប្រឆាំង​និង​អ្នក​វិភាគ​ ចាត់​ទុក​សំណុំ​រឿង​នេះ​ថា​ជា​រឿង​នយោបាយ។

ការ​វិភាគ​ផ្លូវ​ច្បាប់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ជុំវិញ​ការ​ឃុំខ្លួន​អ្នក​ទាំង​៥​នេះ ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​តុលាការ​កំពូល​របស់​កម្ពុជា​ គ្រោង​នឹង​បើក​សវនាការ​ សម្រេច​លើ​បណ្ដឹង​សារទុក្ខ​របស់​អ្នក​ទាំង​៥ ប្រឆាំង​ការ​ឃុំ​ខ្លួន​ពួកគេ​បណ្ដោះអាសន្ន ដែល​មាន​រយៈពេល​ជាង​២០០​ថ្ងៃ​មក​ហើយ​នេះ៕​

XS
SM
MD
LG