ផ្ទះលក់សាច់សុនខដ៏ប្រល័យមួយកន្លែង ក្នុងស្រុកស្គន់ ខេត្តកំពង់ចាមក្នុងប្រទេសកម្ពុជា ដែលបានសម្លាប់សត្វសុនខ ជាង១លានក្បាល បានបិទទ្វារកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកម្ពុជាបានចាត់វិធានការនិងបង្កើនកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីលុបបំបាត់ការជួញដូរសាច់សត្វសុនខ។ កាលពីថ្ងៃព្រហស្បតិ៍ អង្គការ Four Paws បានចុះប្រតិបត្តិសង្គ្រោះសត្វសុនខទាំងអស់ពីផ្ទះលក់សាច់សត្វសុនខនេះ ដោយផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នដើម្បីពិនិត្យសុខមាលភាពរបស់សត្វទាំងនោះ។ សត្វសុនខទាំងអស់នេះ នឹងផ្តល់ឲ្យសាធារណជននៅបរទេស ទទួលសិទ្ធិយកទៅចិញ្ចឹម។ ជារៀងរាល់ឆ្នាំ សត្វសុនខក្នុងចន្លោះពី ២លាន ទៅ ៣លានក្បាល ត្រូវបានសម្លាប់។ នេះបើយោងតាមការសន្និដ្ឋានរបស់អង្គការសង្គ្រោះសត្វ Four Paws។ នៅក្នុងទីក្រុងភ្នំពេញ ភោជនីយដ្ឋានជាង ១០០ កន្លែង មានលក់សាច់សត្វសុនខ៕
កន្លែងលក់សាច់សត្វសុនខដ៏ធំមួយនៅកម្ពុជាបានបិទទ្វារ

១
សមាជិកនៃអង្គការសង្គ្រោះសត្វ Four Paws ចាប់ដៃសត្វសុនខមួយក្បាលដែលជាប់ក្នុងទ្រុង ខណៈក្រុមប្រតិបត្តិការជួយសង្គ្រោះសត្វសុនខបានចុះទៅដល់ទីតាំងលក់សាច់សត្វសុនខមួយកន្លែងនៅស្រុកស្គន់ ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

២
សមាជិកនៃអង្គការសង្គ្រោះសត្វ Four Paws ចាប់សត្វសុនខដាក់ក្នុងកន្ត្រកចាប់សត្វ ក្នុងពេលប្រតិបត្តិការជួយសង្គ្រោះសត្វសុនខ នៅទីតាំងលក់សាច់សត្វសុនខមួយកន្លែងក្នុងស្រុកស្គន់ ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

៣
សមាជិកនៃអង្គការសង្គ្រោះសត្វ Four Paws បីសត្វសុនខមួយក្បាល ក្នុងពេលប្រតិបត្តិការជួយសង្គ្រោះសត្វសុនខ នៅទីតាំងលក់សាច់សត្វសុនខមួយកន្លែងក្នុងស្រុកស្គន់ ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

៤
សមាជិកនៃអង្គការសង្គ្រោះសត្វ Four Paws ជញ្ជូនសត្វសុនខដែលស្ថិតក្នុងកន្ត្រកចាប់សត្វ ក្នុងពេលប្រតិបត្តិការជួយសង្គ្រោះសត្វសុនខ នៅទីតាំងលក់សាច់សត្វសុនខមួយកន្លែងក្នុងស្រុកស្គន់ ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

៥
សត្វសុនខជាច្រើនក្បាលជាប់ក្នុងទ្រុង ខណៈក្រុមប្រតិបត្តិការជួយសង្គ្រោះសត្វសុនខ បានចុះទៅដល់ទីតាំងលក់សាច់សត្វសុនខមួយកន្លែងនៅស្រុកស្គន់ ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

៦
សមាជិកនៃអង្គការសង្គ្រោះសត្វ Four Paws ថើបសត្វសុនខមួយក្បាល ក្នុងពេលប្រតិបត្តិការជួយសង្គ្រោះសត្វសុនខ នៅទីតាំងលក់សាច់សត្វសុនខមួយកន្លែងក្នុងស្រុកស្គន់ ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

៧
សមាជិកនៃអង្គការសង្គ្រោះសត្វ Four Paws ចុះប្រតិបត្តិការជួយសង្គ្រោះសត្វសុនខ នៅទីតាំងលក់សាច់សត្វសុនខមួយកន្លែង ក្នុងស្រុកស្គន់ ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

៨
សមាជិកនៃអង្គការសង្គ្រោះសត្វ Four Paws ពិនិត្យមើលស្ថានភាពរបស់សត្វសុនខជាច្រើនក្បាល បន្ទាប់ពីសត្វទាំងនេះត្រូវបានជួយសង្គ្រោះពីនៅទីតាំងលក់សាច់សត្វសុនខមួយកន្លែងក្នុងស្រុកស្គន់ ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។