ពលរដ្ឋចេញបោះឆ្នោតដើម្បីជំរុញរដ្ឋាភិបាលអាណត្តិថ្មីបម្រើពលរដ្ឋឱ្យដិតដល់ ទោះគ្មានជម្រើសច្រើន
ពលរដ្ឋនៅរាជធានីភ្នំពេញដូចជា លោក អ៊ុន សុផល បានលើកឡើងថា លោកបានចេញទៅបោះឆ្នោត ដើម្បីជំរុញឱ្យរដ្ឋាភិបាលអាណត្តិថ្មីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋបន្ថែមទៀត បើទោះបីជាគ្មានគណបក្សប្រឆាំងដ៏ចម្បង គឺគណបក្សភ្លើងទៀន។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ នេះ ធ្វើឡើងដោយគ្មានវត្តមានគណបក្សភ្លើងទៀនដែលបានឈ្នះសំឡេងគាំទ្រប្រមាណ ១ លាន ៦សែន នៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ត្រូវបានបដិសេធមិនឱ្យចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិអាណត្តិនេះ។ បើទោះបីជាមានគណបក្សនយោបាយ ១៧ ផ្សេងទៀតចូលរួមប្រកួត ក៏គេរំពឹងថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងឈ្នះ ១២៥ អាសនៈនៅរដ្ឋសភា និងបន្តដឹកនាំសភាដោយឯកបក្ស។ កញ្ញា ថាំង ស៊ីណន រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន