វ៉ាស៊ីនតោន៖ ក្រុមពលរដ្ឋខ្មែរអាមេរិកាំងរស់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោននឹងជួបជុំគ្នានៅក្នុងវត្តពុទ្ធិការ៉ាមក្នុងរដ្ឋម៉ារីឡែននៅយប់ថ្ងៃសុក្រដើម្បីបួងសួងបន់ស្រន់សូមឱ្យក្រុមបាតុករអហិង្សាក្នុងប្រទេសកម្ពុជាបានសេចក្តីសុខកុំឱ្យមានអំពើហិង្សាណាមួយកើតឡើងក្នុងការទាមទាររកយុត្តិធម៌ក្រោយពីការបោះឆ្នោតជាតិ។
បាតុកម្មនេះដឹកនាំដោយគណបក្សសង្រ្គោះជាតិរបស់លោកសម រង្ស៊ីនិងលោកកឹម សុខា ហើយគ្រោងរៀបចំធ្វើនៅទីលានប្រជាធិបតេយ្យនាថ្ងៃសៅរ៍ទី៧ខែកញ្ញាដើម្បីប្រឆាំងនឹងលទ្ធផលឆ្នោតដែលអាចនឹងផ្តល់ជ័យជម្នះទៅគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកគីវ ខេន អ្នករៀបចំកម្មវិធីនេះបានអំពាវនាវឱ្យក្រុមបាតុករនិងអាជ្ញាធរជៀសវាងការប្រើប្រាស់អំពើហិង្សាណាមួយ។
«ខ្ញុំសូមអំពាវនាវដល់អស់លោកទាហានទាំងអស់ លោកអ្នកធំទាំងអស់ដែលបានធ្វើការសព្វថ្ងៃនេះ មេបញ្ជាការកន្លែងណាមួយក៏ដោយ នេះជាសតវត្សរ៍ទី២១ គឺថាអ្វីៗដែលយើងធ្វើគឺគេដឹងទាំងអស់....ដូច្នេះជៀសវាងអំពើហិង្សាដាច់ខាត។ ហើយម៉្យាងទៀតខ្មែរនិងខ្មែរជាឱពុកជាម្តាយជាកូនយើងទាំងអស់គ្នាទេ»។
លោកគីវ ខេនបានសម្តែងការគាំទ្រដល់បុព្វហេតុនៃការតវ៉ារបស់បាតុករទាំងនោះនិងស្នើសុំកុំឱ្យមេដឹកនាំបាតុកម្មនេះបោះបង់ចោលការទាមទាររបស់ខ្លួនទៅធ្វើការចរចាដើម្បីដូរនឹងអំណាចបុណ្យសក្តិ។
ក្រុមអ្នករៀបចំបាតុកម្មក្នុងប្រទេសកម្ពុជារំពឹងថាមានពលរដ្ឋចំនួន២០.០០០នាក់នឹងចូលរួមក្នុងការតវ៉ានោះបើទោះបីជាមានការរឹតត្បិតពីអាជ្ញាធរមានសមត្ថកិច្ចក៏ដោយ៕