ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​ម៉ារីន​អាមេរិក​និង​កម្ពុជា​នឹង​ធ្វើ​លំហាត់​យោធា​នៅ​ចុង​សប្ដាហ៍​នេះ


នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក USS Gary ឈប់​សំចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​​ ក្នុង​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​នាវា​នេះ​មក​កាន់​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​៩​ដល់​១៣​ខែ​កុម្ភៈ​ឆ្នាំ​២០០៧។ នេះ​ជា​លើក​ទី​១​ដែល​នាវា​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​មក​ដល់​
នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក USS Gary ឈប់​សំចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​​ ក្នុង​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​នាវា​នេះ​មក​កាន់​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​៩​ដល់​១៣​ខែ​កុម្ភៈ​ឆ្នាំ​២០០៧។ នេះ​ជា​លើក​ទី​១​ដែល​នាវា​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​មក​ដល់​

កង​ទាហាន​ម៉ារីន​មក​ពី​សហ​រដ្ឋ​អាមេរិក​ និង​កង​ទាហាន​របស់​ប្រទេស​កម្ពុជា​សរុប​ប្រមាណ​ជា​៥០០​ នាក់​នឹង​ធ្វើ​លំហាត់​យោធា​រួមគ្នា​ជា​ទ្រង់ទ្រាយ​ធំចាប់​តាំងពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ ​រហូត​ដល់​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​ដើម្បី​អ្វី​ដែល​មន្រ្តី​ផ្លូវការ​របស់​ប្រទេស​ទាំងពីរ​អះអាង​ថា​ គឺ​ជា​ប្រយោជន៍​សម្រាប់​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី។

ការ​ធ្វើ​លំហាត់​យោធា​នេះ​ស្ថិត​នៅ​ក្នុង​បរិបទ​នៃ​ដំណើរ​ឈប់​សំចត​របស់​នាវា​ចម្បាំង​សហ​រដ្ឋ​អាមេរិក ​USS Essex ​នៅ​ក្នុង​កំពង់ផែ​ខេត្ត​ព្រះសីហនុ។

នាវា​នេះ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី២៦​ខែកុម្ភៈ​នេះ​ ហើយ​បន្ត​ស្នាក់​នៅ​រហូត​ទៅ​ដល់​ថ្ងៃ ​ទី០៣​ខែមីនា។

លោក​ Mark Wenig​ អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​បាន​ប្រាប់​វីអូអេ​សំឡេង​ សហ​រដ្ឋ​អាមេរិក​តាម​អ៊ីម៉ែល​ថា ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ បញ្ជាការ​សហ​រដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ និង​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ឧទ្ទិស​ទំនាក់​ទំនង​ចីរភាព​ជាមួយ​ប្រទេស​កម្ពុជា។​ ហើយ​ការ​ប្តូរ​បទ​ពិសោធន៍​ជា​លក្ខណៈ​ទ្វេភាគី​នេះ​នឹង​បង្កើត​មិត្តភាព​ និង​បង្កើន​ការ​យោគ​យល់​គ្នា​ទៅវិញ​ទៅ​មក​រវាង​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​កម្ពុជា។

លំហាត់​យោធានេះ​នឹង​ប្រព្រឹត្ត​នៅ​កន្លែង​បី​ផ្សេងៗ​គ្នា​គឺ​នៅ​ដែន​សមុទ្រ​រាម​របស់​ខេត្ត​ព្រះសីហនុ​ នៅ​ភ្នំ​ពេជ្រនិល​ និង​នៅ​បន្ទាយ​កងរថគ្រោះ​ ACO ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

លោក​ឧត្តម​សេនីយ៍​ឈុំ សុជាតិ​ អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ កាល​ពី​ថ្ងៃពុធ​ថា ​កង​ទាហាន​ជើងទឹក​កម្ពុជា ​កង​រាជ​អាវុធ​ហត្ថ ​និង​ទាហាន​មកពី​កងពល​លេខ​៣១ ​និង​ចូលរួម​នៅ​ក្នុង​លំហាត់​យោធា​នេះ។

លោក​ឧត្តម​សេនីយ៍​ឈុំ សុជាតិ​មាន​ប្រសាសន៍​បន្ថែម​ថា​ លំហាត់​ហោធា​នេះ​ផ្តោត​ជាពិសេស​ទៅលើ​វិធី​សាស្រ្ត​ជួយ​សង្គ្រោះ​នៅ​ក្នុង​សង្គ្រាម​ និង​ផ្តោត​ទៅ​លើ​វិស្វកម្ម​យោធា។

«ការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា​រវាង​កងទ័ព​សហ​រដ្ឋ​អាមេរិក​ជាមួយ​កងទ័ព​កម្ពុជា​យើង​ ពិសេស​អំពី​ការ​ថែរក្សា​សន្តិភាព។ ​អញ្ចឹង​ ការ​ធ្វើនេះ ​ធ្វើការ​រក្សា​សន្តិភាព​នៅ​លើ​សកលលោក​ ដែល​យើង​ធ្លាប់​ធ្វើ​កន្លង​មក​នេះ»។

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទំនាក់​ទំនង​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​មាន​ការ​រីក​ចម្រើន​ ជា​ច្រើន​ បើ​ទោះ​បី​ជា​កាលពី​ឆ្នាំមុន​សហ​រដ្ឋ​អាមេរិក​បាន​ព្យួរ​ជំនួយ​យោធា​ដល់​ប្រទេស​កម្ពុជា​ ជា​ប្រភេទ​រថយន្ត​ជាច្រើន​សិប​គ្រឿង​ដោយសារតែ​មូលហេតុ​ដែល​ប្រទេស​កម្ពុជា​ចាប់​បញ្ជូន​ជនជាតិ​ភាគតិច​ចិន ​Uighurs​ ដោយ​បង្ខំ​ទៅ​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉េកាំង​វិញក៏ដោយ។

សហ​រដ្ឋ​អាមេរិក​បាន​ផ្តួចផ្តើម​គំនិត​ និង​ឧបត្ថម្ភ​ការ​ធ្វើ​លំហាត់​យោធា​ជាមួយ​ប្រទេស​កម្ពុជា​ឈ្មោះ​ថា​ ឆ្មាំ​អង្គរ​ឆ្នាំ​២០១០​ កាលពី​ឆ្នាំ​ទៅ​មិញ ​ដោយ​មាន​ប្រទេស​ជាង​២០​បាន​ចូលរួម។​មន្រ្តី​នៃ​ប្រទេស​ទាំងពីរ​អធិប្បាយ​ថា​ នោះ​គឺ​ជា​លំហាត់​យោធា​ប្រកប​ទៅ​ដោយ​ជោគជ័យ។​ កម្ពុជា ​និង​ សហ​រដ្ឋ​អាមេរិក​គ្រោង​នឹង​ធ្វើ​លំហាត់​យោធា​ឆ្នាំ​២០១១​នៅ​ថ្ងៃទី​១៦​រហូត​ដល់​ថ្ងៃទី​២៨ ​ខែ​ឧសភា​ឆ្នាំ​នេះ​ ដោយ​មាន​ប្រទេស​យ៉ាងតិច​ចំនួន​បួន​ចូល​រួម​ នេះ​បើ​យោង​ទៅតាម​ការ​អះអាង​របស់​មន្រ្តី​យោធា​កម្ពុជា​ និង​មន្រ្តី​ស្ថានទូត​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG