ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ KrisEnergy​ ​ប្តេជ្ញា​ថា​ នឹង​បូម​ប្រេង​ឲ្យ​បាន​នៅ​មុន​ដំណាច់​ឆ្នាំ​ ​២០១៩​


ក្រាហ្វិកបង្ហាញពីប្រទេសដែលក្រុមហ៊ុន KrisEnergy មានគម្រោងបូមប្រេង។ (រូបថតពីទំព័រហ្វេសប៊ុក Krisenergy)
ក្រាហ្វិកបង្ហាញពីប្រទេសដែលក្រុមហ៊ុន KrisEnergy មានគម្រោងបូមប្រេង។ (រូបថតពីទំព័រហ្វេសប៊ុក Krisenergy)

កាលពី​ថ្ងៃ​អង្គារ​ ក្រុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមាជិក​ព្រឹទ្ធសភា​ ៥៣រូប​ ដែល​ភាគ​​ច្រើន​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​ស្នើច្បាប់​​ដែល​មាន ៩​ជំពូក​ និង​៧២​មាត្រា​ស្តីពី​គ្រប់​គ្រង​ប្រេង​កាត​ និង​ផលិត​ប្រេងកាត​ដដែល​នេះ។​

​ក្រុមហ៊ុន​ KrisEnergy ​របស់​ប្រទេស​សិង្ហបុរី​ បាន​និយាយ​ថា ​គម្រោង​ការ​បូម​ប្រេង​ចេញ​ពីដែន​សមុទ្រ​កម្ពុជា​អាច​នឹង​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ​ ពោល​គឺ ​ដំណើរ​ការ​បូម​ប្រេង​ក្នុង​ «តំបន់​អប្សរា»​ អាច​ធ្វើឡើង​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ។​

អ្នកស្រី​ Tanya Pang ​អនុ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​សារជីវកម្ម​របស់​ក្រុមហ៊ុន​ KrisEnergy​ បាន​សរសេរ​ក្នុង​សារ​អេឡិចត្រូនិក​ ឬ​អ៊ីម៉ែល​កាលពីល្ងាច​ថ្ងៃ​អង្គារ​ថា៖​

«ក្រុម​ហ៊ុន​ KrisEnergy​ នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សម្រេច​បាន​គោលដៅ​ខ្លួន​ ដើម្បី​ផលិត​ប្រេង​លើក​ដំបូង​ក្នុង​តំបន់​អប្សរា​ឲ្យ​បាន​ត្រឹម​ចុងឆ្នាំ​២០១៩»។​

កាលពី​ថ្ងៃ​អង្គារ​ ក្រុម​សមាជិក​ព្រឹទ្ធសភា​ ៥៣រូប​ ដែល​ភាគច្រើន​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​ស្នើច្បាប់ដែល​មាន ៩​ជំពូក​ និង​៧២​មាត្រា​ស្តីពី​គ្រប់​គ្រង​ប្រេង​កាត​ និង​ផលិត​ប្រេងកាត​ដដែល​នេះ។​ សេចក្តី​ស្នើច្បាប់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​២០១៧​ បន្ទាប់​ពី​រដ្ឋាភិ​បាល​កម្ពុជា​ ​និង​ក្រុមហ៊ុន​ KrisEnergy ​បាន​ចុះកិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​កាត​នៅ​ក្នុង​ប្លុក​ ​A ​នៃ​ដែន​សមុទ្រ​កម្ពុជា។

ក្រុម​ហ៊ុន​ KrisEnergy​ អះអាង​ថា​ ក្នុង​នាម​ខ្លួន​ជា​ប្រតិបត្តិករ​ក្នុងប្លុក ​A​ របស់​កម្ពុជា​ ​ក្រុមហ៊ុន​ KrisEnergy​ បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ និង​និយតករ​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ធានា​ថា​ តំបន់រ៉ែ​ប្រេង​អប្សរា​ត្រូវ​បាន​អភិវឌ្ឍទៅ​តាម​បទដ្ឋាន​ឧស្សាហកម្ម​កម្រិត​ខ្ពស់​មួយ និង​អ​នុលោម​តាម​បទបញ្ញតិ្ត​ និង​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG