ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីខេត្តកំពង់ធំ​៦នាក់​ត្រូវ​បានចាប់ខ្លួន


ប្រជា​នេសាទ​ខ្មែរ​​អូស​អួន​​ក្នុង​ទន្លេ​មេគង្គ​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩​ខែ​មេសា​ឆ្នាំ​២០១១។
ប្រជា​នេសាទ​ខ្មែរ​​អូស​អួន​​ក្នុង​ទន្លេ​មេគង្គ​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩​ខែ​មេសា​ឆ្នាំ​២០១១។
មន្ត្រីខេត្តកំពង់ធំ​៦នាក់​ដែលត្រូវចាប់ខ្លួន​ពីបទសង្ស័យ​ទាក់ទងនឹង​ការបំផ្លាញ ព្រៃលិចទឹក​បឹងទន្លេសាប​ខុសច្បាប់​ នឹងត្រូវគេបញ្ជូន​ទៅកាន់តុលាការ​ក្រុង ភ្នំពេញថ្ងៃនេះ។​

តុលាការ​ក្រុងភ្នំពេញ​ត្រូវគេដឹងថា​គ្រោងនឹងសាកសួរ​មន្ត្រីខេត្តកំពង់ធំ​៦នាក់ ដែលត្រូវចាប់ខ្លួន​ជាបន្តរបន្ទាប់​កាលពីម្សិលមិញ​ ពីបទសង្ស័យថា​ ជាប់ទាក់ទិន នឹងការឈូសឆាយដី​ព្រៃលិចទឹក​តាមដងទន្លេសាប​ដោយខុសច្បាប់។​ នេះបើ តាម​ការអះអាង​របស់ក្រុមមន្ត្រី​កម្ពុជាដែលថ្លែង​ក្នុងលក្ខខណ្ឌ​ពុំឲ្យបញ្ចេញ ឈ្មោះ។

ប្រភពស្និត​នឹងកងរាជ​អាវុធហត្ថ​ផ្ទៃប្រទេស​បានឲ្យដឹងថា​ លោកព្រះរាជអាជ្ញា​រង សុខ រឿន​នៃតុលាការ​ក្រុងភ្នំពេញ​នៅថ្ងៃពុធនេះ​គ្រោងនឹង​សាកសួរមន្ត្រី​និងជន សង្ស័យទាំងនោះ​មុនពេល​ចោទប្រកាន់​ជាផ្លូវការ​ហើយបញ្ជូន​ទៅកាន់​ចៅក្រម ស៊ើបអង្កេត។

សំណុំរឿងនេះ​រំពឹងថា​ត្រូវគេចាត់​ការណ៍​នៅតុលាការ​ខេត្តកំពង់ធំ​ តែតុលាការ ក្រុងភ្នំពេញ​ទទួលបានសិទ្ធិ​ពីរាជរដ្ឋាភិបាល​ តាមរយៈ​សជណ ​មិនមែន​តាមរយៈ ក្រសួងយុត្តិធម៌​ ដើម្បីចាត់ការ​រឿងក្តី​ដ៍ធំនេះ។

ពត៌មានលំអិត​អំពីឈ្មោះ​អត្តសញ្ញាណ​នឹងរឿងរ៉ាវ​ពាក់ព័ន្ធនានា​ទៅនឹងការ​ចាប់ ខ្លួន​មិនត្រូវគេ​បញ្ជាក់ឲ្យដឹង​នៅឡើយទេ។​ លោក ឈុន ឈន់​អភិបាលខេត្ត កំពង់ធំ​ អះអាងថា​ លោកពុំបានដឹង​រឿងរ៉ាវ​នៃការចាប់ខ្លួន​នោះឡើយ​ដោយសារ គេធ្វើជា​សម្ងាត់។
«ខ្ញុំក្តាប់​ព័ត៌មានហ្នឹង​អត់បានទេ។​ សុតតែការងារ​ធ្វើសម្ងាត់ៗ​ខ្ញុំអត់ដឹងទេ»។
អភិបាលខេត្ត កំពង់ធំ​



លោកបដិសេធ​ពុំពន្យល់រឿងរ៉ាវ​ ដែលពាក់ព័ន្ធនឹង​ការឈូសឆាយ​ដីព្រៃ​លិចទឹក ខុសច្បាប់​នៅតាមបណ្តោយ​បឹងទន្លេសាប​នោះដែរ។​ទោះជាយ៉ាងណា​ក៍ដោយ ជនសង្ស័យ​ទាំង៦នាក់នោះ​ត្រូវគេប្រាប់ឲ្យ​ដឹងថា​រួមមាន​មេឃុំមួយរូប​ មន្ត្រីធន ធានទឹក​ មន្ត្រីជលផល​ផងដែរ​ដែលត្រូវចាប់ខ្លួន​បញ្ជូនមក​តុលាការក្រុង​ភ្នំពេញ កាលពី​ថ្ងៃអង្គារ ។

មន្ត្រីខេត្តកំពង់ធំ​និងមន្ត្រីតុលាការ​មួយរូប​បានអះអាង​ស្រដៀងគ្នាថា​ប្រតិបត្តការ នេះ​ គឺធ្វើឡើង​ដោយកងរាជ​អាវុធហត្ថ​ផ្ទៃប្រទេស​តាមបទបញ្ជារ​របស់លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។​ លោកនាយ​ឧត្តមសេនីយ៍​ សៅ សុខា ​មេបញ្ជាការ កងរាជ​អាវុធហត្ថលើផ្ទៃ​ប្រទេស​ពុំអាចទាក់ទង​បានដើម្បី​អាត្ថាធិប្បាយ​បំភ្លឺបាន ទេ។​ អ្នកទទួល​ទូរស័ព្ទ​របស់លោក​អះអាងថា​លោកកំពុង​ជាប់រវល់។

អាជ្ញាធរ​ត្រូវគេរាយការណ៍​មកថា​បានរិបអូស​សម្ភារៈ ​គ្រឿងចក្រ​ឈូសឆាយ ដីជាង៣០គ្រឿង​ដែលប្រតិបត្តិ​ឈួសឆាយដី​ព្រៃលិចទឹក​នៅតាមដង​ទន្លេសាប ក្នុងស្រុកស្ទោង​ ស្រុកកំពង់ស្វាយ​ ស្រុកស្ទឹងសែន​ ស្រុកបារាយ​ជាដើមនោះ។

មន្ត្រីខេត្ត​កំពង់ធំម្នាក់​បានអះអាងថា​រឿងនេះពាក់ព័ន្ធធំ​ដែលពិបាក​ឲ្យលោក និយាយជា​សាធារណៈ។​ តែលោកបានអះអាងថា ប្រសិនបើគ្មានវិធានការ ម្មត់ចត់​ពីរដ្ឋាភិបាលទេ​ ការទន្ទា្រនដី​ព្រៃលិចទឹកនេះ​នឹងរាលដាល​ដល់បឹងទន្លសាប។

​មន្ត្រីដដែលនោះ​បានបន្ថែមថា​ផលប៉ះពាល់បឋមៗ​គឺធ្វើឲ្យរាក់ បឹងទន្លេសាប​ហើយ​និង​ប៉ះពាល់ដល់ជម្រក​ត្រីពង​យ៉ាងធ្ងន់ធ្ងរ។

ដើម្បីអភិរក្ស​អាងទន្លេសាប​អាជ្ញាធរ​បានដាក់បំរាម​តាំងពីឆ្នាំ២០១០​ដើម្បីបញ្ឈប់ សកម្មភាព​
ឈូសឆាយ​ ដីព្រៃលិចទឹក​និងការធ្វើអាងទឹក​ដើម្បីលក់ទឹក​ជាដើម។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG