ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​គណបក្ស​ប្រឆាំង​របស់​ប្រទេស​កម្ពុជា​មិន​បាន​វិលត្រឡប់​ទៅ​កាន់​ប្រ​ទេស​កម្ពុជា​តាម​ការ​សន្យា


លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​សារព័ត៌មានពេល​ដល់​ព្រលាន​យន្ត​ហោះ​នៅប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​សៅរ៍ ទី​៩ វិច្ឆិកា ២០១៩។

លោក​ សម ​រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​កម្ពុជា ​បាន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី ក៏ប៉ុន្តែ ​មិន​បាន​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​សៅរ៍​ដូចទៅ​តាម​ការ​សន្យា ​បន្ទាប់​ពីការ​រង់ចាំ​មើលអស់​ជា​ច្រើន​ខែ​ហើយ​និង​ភាព​តាន​តឹង​កាន់​​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស។

លោក រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ប្រកាស​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា​ថា ​លោក ​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​បុណ្យ​ខួប​ឯក​រាជ្យ​លើក​ទី​៦៦ ​ដែល​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ​ទី០៩ ​ខែ​វិច្ឆិកា​នេះ​ដើម្បី​ស្តារ​លទ្ធិ​ប្រជា​ធិបេតយ្យ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។លោក បាន​អំពាវនាវ​ដល់​ពួក​កម្មករ​ចំណាក​ស្រុក​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ​ឲ្យចូលរួម​ជាមួយ​លោក​ក្នុង​អំឡុង​នៃ​ការ​ឆ្លង​កាត់​ព្រំ​ដែន​របស់លោក​ពី​ប្រទេស​ថៃ​ចូល​ក្នុង​កម្ពុជា។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ​រដ្ឋាភិបាល​ថៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​ប្រហែល​មិន​អនុញ្ញាត​ឲ្យ​លោក ​រង្ស៊ី ចូល​ក្នុង​ប្រទេស​ថៃ​ទេ ​ដោយ​ការបារម្ភ​ពី​«សន្តិសុខ​ជាតិ»។

ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​រង្ស៊ី ​ការ​តាន​តឹង​បាន​រីក​កាន់​តែ​ធំ​ឡើង​នៅក្នុង​ប្រទេស ​ដោយ​មាន​ពួក​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ជា​ច្រើន​បាន​ត្រូវ​គេ​ចាប់​ខ្លួនឬ​ដាក់​គំនាប​ឲ្យ​សារភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ឬ​ប្រកាស​ប្រឆាំងគណបក្ស​សង្គ្រោះ​ជាតិដោយ​ចំហរ។

សន្តិសុខ​កាលពី​ថ្ងៃ​សៅរ៍ ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់។ ក្នុង​ថ្ងៃ​នោះ ​បុគ្គលិក​សន្តិសុខ​រាប់​រយ​នាក់ បាន​បិទ​ច្រក​ឆ្លង​កាត់​ព្រំ​ដែន​អន្តរជាតិ​ប៉ោយប៉ែតនៅ​ព្រំ​ដែន​ថៃ ​ហើយ​អនុញ្ញាត​មនុស្ស​មួយ​ចំនួន​ឆ្លងកាត់​តែ​ប៉ុណ្ណោះ។ កងទ័ព​មាន​វត្ត​មាន​នៅ​ខាង​ក្នុង​និង​ជុំ​វិញអាកាស​យាន្តដ្ឋាន​ក្រុង​ភ្នំពេញ ហើយ​មាន​សេចក្តី​រាយ​ការណ៍​ថា ប៉ូលិស​ចរាចរណ៍ ​បាន​កាន់​កាំភ្លើង ​Ak-47 នៅ​ក្នុង​រាជធានី។

កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​មាន​ក្រុម​កងរាជ​អាវុធ​ហត្ថ និងកង​កម្លាំង​ទាហា​ន​ជាច្រើន​រយ​នាក់​ប្រដាប់​ដោយ​អាវុធ​ ល្បាត​នៅខាងមុខ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​រង់ចាំ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ីមេដឹក​នាំ​ក្រុម​ជំទាស់នា​ថ្ងៃសៅរ៍ ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩
កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​មាន​ក្រុម​កងរាជ​អាវុធ​ហត្ថ និងកង​កម្លាំង​ទាហា​ន​ជាច្រើន​រយ​នាក់​ប្រដាប់​ដោយ​អាវុធ​ ល្បាត​នៅខាងមុខ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​រង់ចាំ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ីមេដឹក​នាំ​ក្រុម​ជំទាស់នា​ថ្ងៃសៅរ៍ ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩

លោក​ Phil Robertson​ អនុ​ប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​ថ្កោល​ទោស​វិធានការ​ទាំង​នេះ​របស់​រដ្ឋាភិបាល។

លោក ​Robertson ​បាន​ប្រាប់ ​VOA ​ថា៖ «លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ហាក់​ដូច​ជា​មនុស្ស​ឆ្កួត​និង​មាន​ជំងឺ​គិត​ផ្តេសផ្តាស​ដោយ​បាន​បញ្ជា​ប៉ូលិស​និង​កងទ័ព​រាប់​ពាន់​នាក់​ឲ្យ​យាមល្បាត​ដោយ​មាន​រថពាស​ដែក​និង​អាវុធ​ធន់​ធ្ងន់។ ការ​ធ្វើ​ដូច្នេះ​ លោក​ ហ៊ុន សែន​កំពុង​បញ្ចេញ​ឲ្យ​ឃើញ​នូវ​គោល​បំណង​ពិតប្រាកដ​នៃ​ការ​ប្រើ​កង​កម្លាំង​សន្តិសុខ​ដើម្បី​បំភិត​បំភ័យ ​និង​បង្ក្រាប​សេចក្តី​ប៉ងប្រាថ្នា​ចង់​បាន​សិទ្ធិ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា»។

លោក​ រង្ស៊ី បាន​ទៅ​ដល់រដ្ឋ​ធានី​កូឡាឡាំពួ​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រហែល​ម៉ោង​៤​រសៀល​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​បាន​ចូល​រួម​ជាមួយ​លោក​ស្រី មូរ ​សុខហួរ ​ដែល​ជា​អនុ​ប្រធាន​របស់​លោក។ លោក​ស្រី​បាន​ត្រូវ​គេ​ឃុំ​ខ្លួន​នៅឯ​ចំណត​អាកាស​យាន្ត ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​មុនពេល​ត្រូវ​បាន​ដោះ​លែង​វិញ​កាល​ពី​ថ្ងៃ​សុក្រ។

លោកស្រី​ សុខហួរ​ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើរសុំ​អត្ថាធិប្បាយ​ទេ។

នៅ​ដើម​សប្តាហ៍​នេះ ​កម្ពុជា​បាន​បញ្ចប់​សុពលភាព​នៃ​លិខិត​ឆ្លងដែន​របស់​ពួក​អ្នក​គាំ ទ្រ​គណ​បក្ស​ប្រឆាំង​ចំនួន​១២​រូប​ដែល​ស្ថិត​នៅ​ឯបរទេស ​រួម​ទាំង​លោក​ស្រី​ សុខហួរ​ ផង​ដែរ។

ក្នុង​សេចក្តី​ថ្លែងការណ៍ ​លោក ​Robertson ​បាន​អំពាវនាវ​ដល់​ប្រទេស​ផ្សេងៗ​ទៀត​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ឲ្យ​ធ្វើ​តាម​ការ​ដឹកនាំ​របស់​ម៉ាឡេស៊ី​នៅ​ក្នុងការ​អនុញ្ញាតិ​ឲ្យ​ពួក​សកម្ម​ជន​គណបក្ស​ប្រឆាំង​ធ្វើ​ដំណើរ។

លោក​ Robertson​ មាន​ប្រសាសន៍ទៀត​ថា៖ «ម៉ាឡេស៊ី ​សក្តិសម​ទទួល​បាន​ការ​សរសើរ​មកពី​ជុំ​វិញ​ពិភព​លោក​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​លោក​សម ​រង្ស៊ី ​ចូល​ក្នុង​ប្រទេស​ហើយ​បាន​ជួប​ជាមួយ​សហការី​របស់​លោក។ ប្រទេស​ច្រើន​ទៀត​ក្នុង​សមាគម​អាស៊ាន​ចាំ​បាច់ធ្វើ​តាម​ម៉ាឡេស៊ី ​ប្រសិន​បើ ​សមាគម​នេះ ​ប្រាកដជា​មិន​ចង់​ចូល​ក្នុងក្រុម​ប្រទេស​ផ្តាច់​ការ»។

លោក ​រង្ស៊ី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ត្រូវគេ​រារាំង​មិន​ឲ្យ​ឡើង​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ​Thai Airways ​ពី​ទីក្រុង​ប៉ារីស​នៃ​ប្រទេស​បារាំង​ទៅ​កាន់​ក្រុង​បាងកក​ប្រទេស​ថៃ ​ដោយ​លោក​បាន​អះអាង​ថា ​ក្រុម​ហ៊ុន​អាកាសចរណ៍​នោះ ​បាន​ទទួល​បញ្ជាពី​រដ្ឋាភិបាល​ថៃ​ដែល​មិន​អនុញ្ញាត​ឲ្យ​លោក​ឡើង​ជិះ​យន្ត​ហោះ ​ខណៈ​ដែល​ក្រុម​ហ៊ុន​អាកាសចរណ៍​នោះ អះ​អាង​ថា​លោក ​មិន​មានសំ​បុត្រ​យន្តហោះ​ដែល​នៅ​មាន​សុពលភាព​ទេ។

កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​មាន​ក្រុម​កងរាជ​អាវុធ​ហត្ថ និងកង​កម្លាំង​ទាហា​ន​ជាច្រើន​រយ​នាក់​ប្រដាប់​ដោយ​អាវុធ​ ល្បាត​នៅខាងមុខ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​រង់ចាំ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ីមេដឹក​នាំ​ក្រុម​ជំទាស់នា​ថ្ងៃសៅរ៍ ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩
កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​មាន​ក្រុម​កងរាជ​អាវុធ​ហត្ថ និងកង​កម្លាំង​ទាហា​ន​ជាច្រើន​រយ​នាក់​ប្រដាប់​ដោយ​អាវុធ​ ល្បាត​នៅខាងមុខ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​រង់ចាំ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ីមេដឹក​នាំ​ក្រុម​ជំទាស់នា​ថ្ងៃសៅរ៍ ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩

ក៏ប៉ុន្តែ ថ្វីបើលោក ​រង្ស៊ី បាន​ប្រឈម​នឹង​ការលំបាកនៅ​ក្នុង​ការវិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ក៏ដោយ ​លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​និយាយ​ថា ​កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​លោក​រង្ស៊ី​និង​ពួក​អ្នកគាំទ្រ​របស់​លោក​ចូល​ក្នុង​ប្រទេស។

លោក​ ផៃ ស៊ីផាន ​និយាយ​ថា៖ «យើង ​ស្វាគមន៍​ពួកគេ។យើង ត្រូវតែ​ចាប់​ខ្លួន​ពួក​គេ​នៅ​ទីកន្លែង​នោះ។ម៉ាឡេស៊ី និយាយ​ថា ​ខ្លួន​មិន​ចង់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ ​ហើយ​បាន​អនុញ្ញាត​ឲ្យ​ពួក​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ស្មើនឹង​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង។ ដូច្នេះ ពួកគេ​បាន​ស្វែងរក​ប្រទេស​ទី៣​ដើម្បីបញ្ជូន​សមាជិក​គណបក្ស​ប្រឆាំង​ទៅ»។

លោក ​រង្ស៊ី ​មាន​សញ្ជាតិ​២ ​ហើយ​តាម​លោក​ Robertson​ លោក​ រង្ស៊ី ​បាន​ចូល​ក្នុង​ប្រ ទេស​ម៉ាឡស៊ី​ដោយ​ប្រើ​លិខិត​ឆ្លង​ដែន​បារាំង​របស់​លោក។

ប្រាប់ ​VOA តាម​ទូរស័ព្ទ​ពីប្រទេស​ថៃ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ លោក​ប៉ុន សៅរី អគ្គលេ ខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ​ដែល​បាន​ទាក់​ទង​ជា​មួយ​លោក​រង្ស៊ី​យ៉ាង​ជាប់លាប់ បាន​និយាយ​ថា ​លោក​ រង្ស៊ី ​មិន​ទំនង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍​ទេ។

លោក បាន​និយាយ​ថា៖ «ខ្ញុំ​មិន​គិត​ថា ​ការធ្វើ​ដំណើរ​នោះ ​នឹង​កើត​មាន​ឡើង​នៅ​ថ្ងៃ​សៅរ៍​នោះ​ទេ ​ក៏ប៉ុន្តែ ​ការ​ធ្វើ​ដំណើរ​នោះ ​អាច​កើត​មានឡើង​នៅ​ថ្ងៃ​ស្អែក។វា​ជា​ការ​មិន​អាច​ទស្សន៍​ទាយ​បាន ​ហើយ​អ្វីៗ ​អាចកើត​មាន​ឡើង​បាន»។

លោក ​សៅរី បាន​និយាយ​ទៀត​ថា ​លោក​រង្ស៊ី ​នឹង​ជួប​ជាមួយ​ពួក​អ្នកគាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ហើយ​នឹង​ព្យាយាម​ជួប​ជាមួយ​ក្រុម​មន្រ្តី​ម៉ាឡេស៊ី​ដើម្បី​ពង្រឹង​ប្រព័ន្ធ​គាំទ្រ​របស់​លោក។

លោក ​បាន​និយាយ​ថា «យើង ​នឹងរៀប​ចំ​យុទ្ធសាស្រ្ត​ថ្មី​និង​រុករក​ជម្រើសទាំង​អស់​ដើម្បី​ទៅ​ប្រទេស​កម្ពុជា​ជាមួយ​គ្នា»។

លិខិត​អញ្ជើញ​មួយ​ដែល​បាន​ផ្សព្វផ្សាយ ​កាល​ពី​ថ្ងៃ​សៅរ៍ ​ប្រាប់​ឲ្យ​ដឹងថា លោក​រង្ស៊ី ​បាន​ត្រូវ​បាន​លោកស្រីNurul Izzah Anwarសមាជិក​សភា​ម៉ាឡេស៊ី ​អញ្ជើញឲ្យ​ជួបជាមួយ​ក្រុម​សមាជិក​សភា​ម៉ាឡេស៊ី​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយដើម្បី​ពិភាក្សា«ពីវិធី​អភិវឌ្ឍន៍​សង្គមដ៏ល្អបំផុត»​សម្រាប់​ម៉ាឡេស៊ី​និង​កម្ពុជា។

លោកស្រី ​Rhona Smith អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិនៅ​ក្នុង​ប្រទេស​កម្ពុជា បាន​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​អំពីការ​តាន​តឹង​រីកកាន់​តែ​ធំ ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ។

លោកស្រី បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ការកើន​ឡើង​យ៉ាងឆាប់​រហ័ស​នៅ​ក្នុងការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ធ្ងន់​ៗ​ដែល​ធ្វើ​ឡើង​ប្រឆាំង​នឹង​សមា​ជិក​គណបក្ស​សង្គ្រោះ​ជាតិ ​កំពុង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល»។

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​ឲ្យ​ដឹងថា មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៥២​នាក់​ដែរ បាន​ត្រូវ​ចាប់​ខ្លួន​តាមប្រភព​ដែល​គួរឲ្យ​ទុក​ចិត្ត​បាន ​ហើយ​មនុស្ស​យ៉ាងហោច​ណាស់​ក៏​៨៩​នាក់​ដែរ ​បាន​រងការ​ចោទ​ប្រកាន់​ពី​ការរៀប​ចំ​ផែនការ​ប្រឆាំង​នឹង​រដ្ឋ។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ កាលពី​ថ្ងៃ​សុក្រ​ដែរ ​ក៏​បាន​ថ្កោលទោស​ការចាប់​ខ្លួន​កាល​ពីពេល​ថ្មី​ៗ​នេះ​ហើយ​បា​ន​ក្រើន​រំលឹក​រដ្ឋា​ភិ​បាល​កម្ពុជា​ពីកាតព្វកិច្ច​នៃ​ការមិនប្រើ​ការ​បង្ក្រាប។គោល​ការណ៍​នេះ ​ដែល​ត្រូវបាន​បក​ស្រាយ​ថា​ជា «ការវិល​ត្រឡប់​ដោយ​គ្មានការ​បង្ខំ» មិន​មាន​បុគ្គល​ណា ​អាច​ត្រូវ​គេ​បញ្ជូន​ត្រឡប់​ទៅ​វិញ ​នៅពេល​ដែល​ពួកគេ​ប្រឈម​នឹង​ភាព​គ្រោះ​ថ្នាក់​នៃការ​ធ្វើ​ទារុណកម្ម​នោះ។ពលរដ្ឋ​កម្ពុជា​២​នាក់ ​រួមមាន​អ្នក​ស្វះ​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន​ម្នាក់​ផង បាន​ត្រូវ​គេ​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ហើយ​កាល​ពី​ដំបូង​ត្រូវ​គេ​គ្រោងនឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ​ក៏​ប៉ុន្តែ ​ឥឡូវនេះ ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី៕

ប្រែសម្រួល​ដោយ​ ជឹង ប៉ូជីន

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG