ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកធ្វើ​ខ្លែង​១០៧​នាក់​ចូលរួម​ការ​ប្រកួត​បង្ហោះខ្លែង​ប្រចាំឆ្នាំ​លើកទី​២៣​នៅ​ខេត្ត​កោះកុង​


រូបឯកសារ៖ ខ្លែងខ្មែរត្រូវបានដាក់បង្ហាញ​​នៅក្នុង​​ការ​ប្រារព្ធ​មហោ​ស្រព​​បង្ហើរ​ខ្លែង​ខ្មែរ​​ ​លើក​ទី​២០​ នៅ​ឯ​បរិវេណ​​មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​១៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២០១៦។​ ​(ហ៊ាន សុជាតា​/ VOA)​
រូបឯកសារ៖ ខ្លែងខ្មែរត្រូវបានដាក់បង្ហាញ​​នៅក្នុង​​ការ​ប្រារព្ធ​មហោ​ស្រព​​បង្ហើរ​ខ្លែង​ខ្មែរ​​ ​លើក​ទី​២០​ នៅ​ឯ​បរិវេណ​​មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​១៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២០១៦។​ ​(ហ៊ាន សុជាតា​/ VOA)​

អ្នកលេង​ភ្លេង​ខ្លែង​នៅ​កម្ពុជា​ជួបជុំគ្នា​នៅ​ខេត្តកោះកុង​កាលីថ្ងៃពុធ ដើម្បី​ប្រកួត​ការ​បង្ហោះ​ខ្លែង​ប្រចាំឆ្នាំ​លើកទី​២៣​ ដែល​មាន​ខ្លែង​គ្រប់​ពណ៌ ​គ្រប់​ខ្នាត​និង​គ្រប់​ប្រភេទ។

ការ​ប្រកួត​ខ្លែង​នៅ​ឆ្នាំនេះ​រៀបចំ​ដោយ​ក្រសូង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ដោយ​មានអ្នក​ចូល​រួម​ប្រកួត​១០៧​នាក់​មកពី​ខេត្ត​ចំនួន​២៣​នៃ​២៥​ខេត្ត​ក្រុង។​ ពិធី​នេះ​មាន​គោល​បំណង​អភិរក្ស​ប្រពៃណី​សន្តិភាព​នៅ​កម្ពុជា​ បង្ហៀនរបៀប​ធ្វើ​ខ្លែង​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់។​

ការ​ឲ្យ​ពិន្ទុ​ខ្លែង​គឺ​យោង​តាម​កត្តាសម្រស់​ កម្ពស់​ហោះ ​លំនឹង និង​សំឡេង។​

ជ័យលាភី​នៅឆ្នាំ​នេះ​គឺ​លោក​ខាន់ ចេន ​អាយុ៦៤​មកពី​ខេត្ត​តាកែវ។ លោក​ធ្វើ​ខ្លែងដោយ​មាន​និមិត្ត​សញ្ញា​ខេត្ត​តាកែវនិង​រចនាបថ​តំណាង​ឲ្យ​អង្គ​នីតិបញ្ញត្តិ​ នីតិ​ប្រតិបត្តិ​និង​តុលាការ។លោក​ចេន​និង​ក្រុម​លោក​ទទួល​បាន​មេដាយ​ សញ្ញាប័ត្រ​និង​ប្រាក់​រង្វាន់​៥០​ម៉ឺន​រៀល។​ ប្រណៃពី​បង្ហោះ​ខ្លែង​ឯកខ្មែរ​មានយូរ​យារណាស់​មក​ ហើយ​ ហើយ​ធ្វើ​នៅ​ពេល​ក្រោយ​ច្រូតកាត់ ពេល​មេឃស្រឡះ។​

ខ្លែង​ខ្មែរ​មាន​ចំណាស់​៤០០​ឆ្នាំមុនគ្រឹះសករាជ។

ដូច​ប្រពៃណី​ខ្មែរ​ផ្សេងទៀត​ដែរ​ ​របបខ្មែរ​ក្រហម​ពីឆ្នាំ​១៩៧៥-១៩៧៩ ​ហាមប្រាម​ការ​បង្ហោះ​ខ្លែង។​ពិធី​បង្ហោះខ្លែង​ទើប​មាន​សកម្មភាព​ឡើង​វិញ​នៅ​ទសវត្សរ៍​១៩៩០។ខ្លែងឯក​ខ្មែរ​មាន​សកម្មភាព​ឡើង​វិញ​សន្សឹមៗ៕

XS
SM
MD
LG