ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កណ្តាល​កោះហៅ​លោក​រ៉ុង ឈុន ដើម្បី​សាកសួរ​ពី​បទ​ញុះញង់


​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯកជ្យ​កម្ពុជា លោក រ៉ុង ឈុន
​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯកជ្យ​កម្ពុជា លោក រ៉ុង ឈុន

លោក​រ៉ុង ឈុន​ត្រូវ​បាន​ថៅ​កែ​រោង​ចក្រ​តៃ​យាន​ដែល​មាន​ទី​តាំង​នៅ​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល​ប្តឹង​ពី​បទ​ញុះ​ញង់​កម្មករ​ឲ្យ​ធ្វើ​កូដ​កម្ម​ខុស​ច្បាប់ និង​បរិហាកេរ្តិ៍​។

ភ្នំពេញ៖ លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯកជ្យ​កម្ពុជា និង​ជា​សកម្មជន​ទាមទារ​សិទ្ឋិ​កម្មករ​ដ៏​លេច​ធ្លោ​មួយ​រូប​ត្រូវ​បាន​តុលាការ​ខេត្ត​កណ្តាល​បាន​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍​អស់​រយៈ​ពេល​ជិត​បី​ម៉ោង ក៏​ប៉ុន្តែ​តុលាការ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ជា​ផ្លូវ​ការ​ទេ។​
លោក​រ៉ុង ឈុន​ត្រូវ​បាន​ថៅ​កែ​រោង​ចក្រ​តៃ​យាន​ដែល​មាន​ទី​តាំង​នៅ​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល​ប្តឹង​ពី​បទ​ញុះ​ញង់​កម្មករ​ឲ្យ​ធ្វើ​កូដ​កម្ម​ខុស​ច្បាប់ និង​បរិហាកេរ្តិ៍​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃ​ទី​៣០​ខែ​មិថុនា​កន្លង​ទៅ​នេះ។​
តុលាការ​ខេត្ត​កណ្តាល​បាន​ចេញ​ដិកា​កោះ​ហៅ លោក​រ៉ុង ឈុន​ ឲ្យ​ចូល​បំភ្លឺ​ក្នុង​តុលាការជា​លើកទី​១​កាល​ពីថ្ងៃទី​១១ ក៏ប៉ុន្តែ​លោក​បាន​ស្នើ​សុំ​ឲ្យលើក​ពេល​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍នេះ តុលាការ​បាន​ចេញ​ដិកា​កោះ​លើក​ទី​២​ទៀត។​
នៅ​ក្នុង​បរិវេណ​តុលាការ​ខេត្ត​កណ្តាល​មាន​មន្ត្រី​ឈ្លាំ​មើល​ការ​រំលោភ​សិទ្ឋិ​មនុស្ស​ អ្នក​តំណាង​រាស្ត្រនិង​សមាជិក​ព្រឹទ្ឋសភា​នៃ​គណ​បក្ស​ប្រឆាំង ​ព្រមទាំងអតិត​តំណាង​កម្មករ​នៃ​រោង​ចក្រ​តែ​យាន​ប្រមាណ​ជាង​២០​នាក់​បាន​មក​ស្តាប់ និង​រង​ចាំ​លទ្ឋផល​នៃ​ការ​សាក​សួរ​របស់​តុលាការ។​
អ្ន​កស្រី​ផូ ហាន​អាយុ​៣៨​ឆ្នាំ​អតីត​កម្មករ​មក​ពី​រោង​ចក្រ​តៃ​ណាន​ដែល​បាន​មក​គាំ​ទ្រ​លោក​រ៉ុង ឈុន​នៅ​ក្នុង​បរិវេន​តុលាការ​ខេត្ត​កណ្តាល​បាន​និយាយ​ថា​ លោក រ៉ុង ឈុន មិន​បាន​ញុំ​ញង់​ក្រុម​កម្មករ​ទេ។ ​អ្នក​ស្រី​បាន​និយាយ​ថា ពួកអ្នកស្រីបាន​ពឹង​ពាក់​លោក រ៉ុង ឈុន ឲ្យ​ជួយ​រក​ដំណោះស្រាយ​ក្រោយ​ពី​ថៅ​កែ​រោង​ចក្រ​បាន​រំលោភ​សិទ្ឋិ​ដល់​ក្រុម​កម្មករ។​
«អត់​មាន​ជាប់​អ្វី​ទាំង​អស់​ពី​ព្រោះ​ពួក​ខ្មុំ​ស្ម័គ្រ​ចិត្ត​ធ្វើ​ដោយ​ខ្លួន​ឯង។ ហើយ​ពួក​ខ្ញុំមក​នេះ​ក៏​ចង់​លើក​ទឹក​ចិត្ត​គាត់​ថា ​គេ​ចោទ​ប្រកាន់​គាត់​គឺ​មិន​ពិត​ទេ​ពី​ព្រោះ​ពួក​ខ្ញុំ​ទាំង​អស់​គ្នា​ស្ម័គ្រ​ចិត្ត​ធ្វើ​ដោយ​ខ្លួន​ឯង​តាំង​ពី​ដើម​មក​ដល់​ចប់»។​
លោក​រ៉ុង ឈុន​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​លោក​បញ្ចប់​ការ​សាក​សួរ​ថា លោក​បាន​ប្រាប់​លោក​ព្រះ​រាជ​អាជ្ញា​ថា​រាល់​អ្វី​ដែល​លោក​បាន​ចូល​រួម​ធ្វើ​កូដ​កម្មនោះ​ដោយសារ​មាន​លិខិត​ពឹង​ពាក់​ពី​ក្រុម​កម្មករ​ឲ្យ​លោក​ជួយ​រក​ដំណោះ​ស្រាយ។​
លោក​បាន​មាន​ប្រសាន៍​ថា ជំហរ​របស់​លោក និង​មិន​មាន​ការ​រា​ថយ​ទេ​ដើម្បី​បង្កើន​ការ​ការ​ពារ​ដល់​ក្រុម​កម្ម​ករ​រហូត​ដល់​ពួក​គេ​មាន​ប្រាក់​បៀវត្សរ៍​សមរម្យ។​
«នេះ​គ្រាន់​តែ​ជា​ដិកា​ដើម្បី​ចូល​មក​សាក​សួរ​និង​បំភ្លឺ​ពាក់​ព័ន្ឋ​ទៅ​ហ្នឹង​ពាក្យ​បណ្តឹង​នាយក​ក្រុម​ហ៊ុន​តៃ​ណាន អតីត​រោង​ចក្រ​តៃ​យាន។ គ្រាន់​ពាក់​ព័ន្ឋ​គេ​ប្តឹង​ខ្ញុំ​ដែល​ខ្ញុំ​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ចុះ​ទៅ​ជួយ​កម្មករ​តាម​រយៈ​ការ​ពឹង​ពាក់​របស់​បង​ប្អូន​កម្មករ​កម្មការីនី»។​
លោក​ទេព មុនិន្ន តំណាង​អយ្យការ​តុលាការ​ខេត្ត​កណ្តាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មិន​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ទេ។​
អ្នក​ស្រី​ហេង បុង មេធាវី​ការពារ​ក្តី​លោក​រ៉ុង ឈុន​បាន​និយាយ​ថា លោក​តំណាង​អយ្យការ​គ្រាន់​តែ​បាន​កោះ​ហៅ​កូន​ក្តី​របស់​អ្នក​ស្រី ដើម្បី​សាកសួរ​ទាក់​ទិន​នឹង​ពាក្យ​បណ្តឹង​តែ​ប៉ុណ្ណោះ។ មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់នៅ​ឡើយ​ទេ។ អ្នក​ស្រី​សង្ឃឹម​ថា​តុលាការ​នឹង​ផ្តល់​យុត្តិ​ធម៌​ដល់​កូន​ក្តី​របស់​អ្នក​ស្រី។
«​នាង​ខ្ញុំ​ជា​មេធាវី​មាន​សិទ្ឋិ​ការ​ពារ​ផល​ប្រយោជន៍ ការពារ​កូន​ក្តី​តាម​ផ្លូវ​ច្បាប់​ទាក់​ទង​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់ ឬ​មិន​ចោទ​ប្រកាន់​ជា​សិទ្ឋិ​របស់​តំណាង​អយ្យការ»​។​
លោក ជា មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​នៃព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​សហភាព​សហជិព​កម្ពុជា។ លោក​បាន​ចូល​រួម​ការ​តវ៉ា​ជាមួយ​ក្រុម​កម្មករ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ការ​តវ៉ា​រឿង​រំលោភ​ចាប់​យក​ដី​ធ្លី​របស់​អ្នក​ភូមិ​បឹងកក់ និង​បូរីកីឡា៕​
XS
SM
MD
LG