គណបក្សសិទ្ឋិមនុស្ស និងគណបក្សសម រង្ស៊ីបានព្រមព្រៀងគ្នាបង្កើតទៅជាគណបក្សថ្មីមួយឈ្មោះគណបក្សសង្គ្រោះជាតិសម្រាប់ការចូលរួមបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ។ ក៏ប៉ុន្តែមន្ត្រីគណបក្សគ្រប់គ្រងអំណាចបានប្រកាសយ៉ាងមោទនភាពថាគណបក្សថ្មីនេះនឹងមិនអាចយកជ័យជម្នះលើគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលបានត្រួតត្រាកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំនោះទេ។
គណបក្សសង្គ្រោះជាតិដែលទើបនឹងបង្កើតឡើងដោយគណបក្សប្រឆាំងទាំងពីរនេះគ្រោងនឹងចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅក្នុងអំឡុងខែសីហានេះ។ ហើយលោកសម រង្ស៊ី ត្រូវបានតែងតាំងជាប្រធាន ចំណែកអនុប្រធានមិនទាន់បានសម្រេចជាផ្លូវការនៅឡើយទេ។
យោងតាមសេចក្តីសម្រេចនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនលោកកឹម សុខាទំនងជាត្រូវបានតែងតាំងជាអនុប្រធាន ហើយរចនាសម្ព័ន្ឋគណបក្សថ្មីនេះចែកចេញជាបី គឺគណៈកម្មាធិកានិត្តិបញ្ញត្តិ គណៈកម្មាធិការប្រតិបត្តិ និង គណៈកម្មាធិការវិន័យ។ចំណែករូបសញ្ញារបស់គណបក្សមិនទាន់បានសម្រេចនៅឡើយទេ ហើយគណបក្សទាំងពីរកំពុងពិភាក្សា។
លោក កឹម សុខាប្រធានគណបក្សសិទ្ឋិមនុស្សបានបា្រប់វីអូអេពីទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកមកថា គណបក្សសង្គ្រោះជាតិនេះអាចសង្ឃឹមថានឹងអាចយកជ័យជន្នះលើគណបក្សគ្រប់គ្រងអំណាចរបស់លោកហ៊ុន សែន បាន។
លោកបានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នបានធ្លាក់ទៅមាត់រណ្តៅគ្រោះថ្នាក់។ រណ្តៅគ្រោះថ្នាក់ដែលលោកកឹម សុខាចង់និយាយនោះ គឺសំដៅទៅលើបូរណភាពទឹកដី និង អធិបតេយ្យភាព ដែលមានជនអន្តោប្រវេសន៍វៀតណាមចូលមកកម្ពុជាតាមតែអំពើចិត្ត ការវិលថយក្រោយនៃរបបប្រជាធិបតេយ្យទៅរកអំណាចផ្តាច់ការ អំពើពុករលួយ បញ្ហារំលោភដីធ្លី និងភាពក្រីក្រដែលរដ្ឋាភិបាលសព្វថ្ងៃមិនអាចដោះស្រាយបាន។
«យួនចូលមកស្រុកខ្មែរតាមចិត្ត ចូលមកមិនមែនត្រិមតែចូលមកធម្មតាទេគឺគេទទួលបានដី បានព្រៃ បានរ៉ែ បានបឹង បានបួរទៀត។ នេះហើយជាគ្រោះថ្មាក់ទី១ ដែលយើងធ្លាប់ឃើញប្រវត្តិសាស្ត្រថា ពេលបរទេសចូលមកស្រុកខ្មែរកាន់តែច្រើនទីបំផុតគេបានយកដីយើងអស់ដូចកម្ពុជាក្រោមអញ្ចឹង»។
លោកយឹម សុវណ្ណអ្នកនាំពាក្យគណបក្សប្រឆាំងបាននិយាយថាគណបក្សដែលទើបនឹងបង្កើតថ្មីនេះនឹងតៀមកម្លាំងទទួលអ្នកប្រជាធិបតេយ្យថ្មីៗដែលមានបំណងមកចូលរួម។
លោកបានរំពឹងថានឹងអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់នាពេលខាងមុខនេះ។
«គណបក្សថ្មីហ្នឹងគឺជាគោលបំណងរបស់ប្រជាពលរដ្ឋហើយជាតំរូវការចាំបាច់របស់ប្រទេសជាតិដើម្បីកែទម្រង់ដើម្បីតស៊ូមតិនៅក្នុការផ្លាស់ប្តូរមេដឹកនាំបច្ចុប្បន្នក៏ដូចជាការផា្លស់ប្តូរកែទម្រង់របៀបរបបធ្វើការរបស់រដ្ឋាភិបាលនាពេលបច្ចុប្បន្នដែលយើងឃើញថាមានវិបត្តិដ៏ច្រើនដែលមិនអាចដោះស្រាយចេញ»។
លោកជាម យៀប ដែលជាអ្នកតំណាងរាស្ត្រ និងជាសមាជិកគណកម្មាធិការនាយកនៃគណបក្សគ្រប់គ្រងអំណាចបាននិយាយចំអកថា បើទោះបីជាមានការរួបរួមរវាងគណបក្សដទៃៗផ្សេងទៀតជាមួយនឹងគណបក្សថ្មីរបស់លោកកឹម សុខា និងលោកសម រង្ស៊ីក៏មិនអាចយកជ័យជម្នះលើគណបក្សគ្រប់គ្រងអំណាចបានដែរ។ លោកបានបញ្ជាក់ថាពាក្យថា សង្គ្រោះជាតិគឺជាពាក្យហួសសម័យដែលគណបក្សប្រជាជនកម្ពុជាបានប្រើប្រាស់ដើម្បីសង្គ្រោះពលរដ្ឋតាំងពីឆ្នាំ១៩៧៩មកម៉្លេះ។
«មិនត្រឹមតែពីរគណបក្សដែលត្រូវរួមគ្នាទេ គណបក្សដែលនៅក្រៅគណបក្សប្រជាជនកម្ពុជាទាំងអស់នោះរួមគ្នាទាំងអស់ក៏គណបក្សប្រជាជនកម្ពុជាក៏គ្មានការព្រួយបារម្ភ ឬក៏ភិតភ័យឬក៏ក្រែងចាញ់ទេពីព្រោះត្រូវតែអនុវត្តកង្កែបក៏ប្រឹង ពស់ក៏ប្រឹងនេះ គឺថាគេក៏ប្រឹងយើងខ្ញុំក៏ប្រឹងដែរ»។
កាលពីថ្ងៃទី១៦និង១៧ខែកក្កដាកន្លងទៅនេះគណបក្សសម រង្ស៊ី និងគណបក្សសិទ្ឋិមនុស្សបានជួបប្រជុំគ្នាចំនួនពីរថ្ងៃនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនដោយបានសម្រេចបង្កើតគណបក្សថ្មីមួយក៏ប៉ុន្តែពេលនោះនៅមិនទាន់បានសម្រេចឈ្មោះផ្លូវការនៅឡើយ។
ការសម្រេចដាក់ឈ្មោះគណបក្សសង្គ្រោះជាតិជាផ្លួវការនេះបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃចន្ទត្រូវជាយប់ថ្ងៃអង្គារក្នុងប្រទេសកម្ពុជា។នេះបើតាមការបញ្ជាក់របស់លោកកឹម សុខា៕
«មិនត្រឹមតែពីរគណបក្សដែលត្រូវរួមគ្នាទេ គណបក្សដែលនៅក្រៅគណបក្សប្រជាជនកម្ពុជាទាំងអស់នោះរួមគ្នាទាំងអស់ ក៏គណបក្សប្រជាជនកម្ពុជាក៏គ្មានការព្រួយបារម្ភ ឬក៏ភិតភ័យឬក៏ក្រែងចាញ់ទេពីព្រោះត្រូវតែអនុវត្តកង្កែបក៏ ប្រឹង ពស់ក៏ប្រឹងនេះ គឺថាគេក៏ប្រឹងយើងខ្ញុំក៏ប្រឹងដែរ»។លោកជាម យៀប