ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​រក​ឃើញ​​ជនបរទេស​១​នាក់​ទៀត​ឆ្លង​វីរុស​កូរ៉ូណា ករណី​សរុប​កើន​ដល់​១១៩


រូបឯកសារ៖ យុវតី​៣នាក់​ពាក់ម៉ាស់​ ​នៅច្រាំង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/VOA)

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា១ទៀត​ ដែល​កើត​លើ​ជន​បរទេស នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ទៅ​១១៩។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

ក្រសួង​បញ្ជាក់​ថា មនុស្ស​ដែល​ឆ្លង​នោះ គឺ​ជា​ស្រ្តី​ជនជាតិ​វៀតណាម អាយុ​៣៤​ឆ្នាំ ជា​អ្នក​ទេសចរ​ស្នាក់​នៅ​ខុនដូ​មួយ​កន្លែង ​នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ។ ស្រ្តី​ម្នាក់​នេះកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន មនុស្ស​៤​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ។ គិ​ត​ត្រឹម​ថ្ងៃ​សុក្រ​នេះ សរុប​អ្នក​ជា​សះ​ស្បើយ​ មាន​ទៅ​ដល់​៧២​នាក់។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​សុខា​ភិបាល​បាន​ប្រកាស​ថា ​អ្នក​ជំងឺ​ម្នាក់​ដែល​ជា​សះស្បើយ​ហើយ តែ​កើត​ជំងឺ​កូវីដ​១៩​នេះឡើង​វិញ ក្រោយ​ធ្វើ​តេស្ត​រក​វីរុស១៥​ថ្ងៃ​ក្រោយ។

គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នេះ ក្នុង​នោះ​គោលដៅ​ចម្បង គឺ​កុំ​ឲ្យ​កម្មករ​រោងចក្រ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ដើម្បី​បញ្ចៀស​លទ្ធភាព​នៃ​ការ​ឆ្លង​ទៅ​សហគមន៍៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG