ភ្នំពេញ —
ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា មនុស្សជិត៧០០នាក់ទៀត ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩ ខណៈអ្នកស្លាប់ថ្មីមានចំនួន៦នាក់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងបានឲ្យដឹងថា មនុស្ស ៦៩៧ នាក់ឆ្លងជំងឺកូវីដ១៩ ដែលភាគច្រើននៅភ្នំពេញដែលមានចំនួន ៥៥៨ នាក់ ខេត្តកណ្តាល៧២នាក់ ខេត្តបន្ទាយមានជ័យ៤៣នាក់ និងខេត្តព្រះសីហនុ១៦នាក់។
ករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍២០កុម្ភៈ បានកើនដល់១.១២១០នាក់។ ករណីស្លាប់ថ្មីដែលក្រសួងបានប្រកាសនៅថ្ងៃនេះ មានចំនួន ៦នាក់ ដែលនាំឲ្យករណីស្លាប់សរុបនៅទូទាំងប្រទេសមានចំនួន៨៨នាក់។
ក្រសួងសុខាភិបាលក៏បានឲ្យដឹងថាមនុស្សជិត១ពាន់នាក់បានជាសះស្បើយពីជំងឺកូវីដ១៩៕