ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បន្ត​ប្រឆាំង​ការ​យក​យន្តការ​អាស៊ាន​ដោះស្រាយ​ទំនាស់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំជាមួយលោកប្រធានាធិតបីចិន Xi Jinping នៅសណ្ឋាគារ Xijiao នៅទីក្រុងសៀងហៃកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំជាមួយលោកប្រធានាធិតបីចិន Xi Jinping នៅសណ្ឋាគារ Xijiao នៅទីក្រុងសៀងហៃកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កម្ពុជា​មិន​ព្រមឱ្យ​ប្រើ​ប្រាស់​យន្តការ​អាស៊ាន​ដើម្បី​ដោះស្រាយ​ទំនាស់​នៅសមុទ្រ​ចិន​ខាងត្បូងជាមួយ​នឹង​ប្រទេស​ចិន​ដូច​ដែល​សមាជិក​នៃ​សមាគម​នេះ​មួយ​ចំនួន​ចង់​បាន​ទេ។ អ្វី​ដែល​កម្ពុជា​ចង់​ឃើញ​គឺ​ការ​ដោះស្រាយ​ដោយ​ទ្វេភាគី​ឬ​ពហុភាគី​អាស្រ័យ​ទៅ​លើ​ភាគី​នានា​ដែល​មាន​ផល​ប្រយោជន៍​ក្នុង​ទំនាស់​នោះ។​

លោកស្រី សឿង រដ្ឋចាវី ​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ជំនួប​រវាង​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ ហោ ណាំហុង​ ជាមួយ​នឹង​អង្គ​ទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ថា​ អាស៊ាន​មិន​មែន​ជា​អង្គការ​ច្បាប់​ឬ​តុលាការ​ទេ ​ហើយ​អ្វី​ដែល​ត្រូវ​យក​មក​ប្រើ​ដើម្បីដោះស្រាយ​គឺ​ឈរ​លើ​សេចក្តី​ថ្លែងការណ៍​ DOC ​ឬ​ សេចក្តី​ថ្លែង​ការណ៍​នៃ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

នាវា​នៃ​កង​ទ័ព​ជើង​ទឹក​ចិន (ពណ៌​ស) ​ជួប​នាវា​កងទ័ព​ជើង​ទឹក​វៀតណាម​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ចម្ងាយ​ប្រមាណ​២១០​គ.ម. ពី​ឆ្នេរ​សមុទ្រ​វៀតណាម​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ ឆ្នាំ​២០១៤។ (Reuters)​
នាវា​នៃ​កង​ទ័ព​ជើង​ទឹក​ចិន (ពណ៌​ស) ​ជួប​នាវា​កងទ័ព​ជើង​ទឹក​វៀតណាម​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ចម្ងាយ​ប្រមាណ​២១០​គ.ម. ពី​ឆ្នេរ​សមុទ្រ​វៀតណាម​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ ឆ្នាំ​២០១៤។ (Reuters)​

លោកស្រី​បាន​បន្ថែម​ថា៖​ «កម្ពុជា​មិន​មាន​ជំហរ​ថា​ជម្លោះ​នេះ​ត្រូវ​ដោះស្រាយ​ដោយ​ទ្វេភាគី​ឬ​ត្រីភាគី​នោះ​ទេ​គឺ​ត្រូវ​ដោះស្រាយ​ដោយ​ភាគី​ពាក់​ព័ន្ធ​តែ​មិន​អនុញ្ញាត​ឱ្យ​យក​យន្តការ​អាស៊ាន​ទៅ​ដោះស្រាយ​បញ្ហា​ទឹក​ដី​នោះ​ទេ»។ ​

បណ្តា​ប្រទេស​អាស៊ាន​ដែល​មាន​ជម្លោះ​ទឹកដី​ជាមួយ​នឹង​ចិន​មាន​ប្រ៊ុយណេ ​ម៉ាឡេស៊ី ​ហ្វីលីពីន​និង​វៀតណាម៕

XS
SM
MD
LG