ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃពុធនេះអះអាងថា ការចាប់ខ្លួនលោកម៉ម សូណង់ដូ និងមិនអាចឈានទៅរកការបិទវិទ្យុសំបុកឃ្មុំទេ។ ក៏ប៉ុន្តែលោកហ៊ុន សែនបានរាំងខ្ទប់ដល់យុទ្ឋនាការផ្តិតមេដៃដើម្បីស្មើសុំឲ្យដោះលែងលោកម៉ម សូណង់ដូថា មិនអាចជួយលោកបានទេពីព្រោះនេះជាកិច្ចការរបស់តុលាការ។
លោកម៉មសូណង់ដូរនាយកវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនរួចហើយត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្នកាលពីខែកក្កដាក្រោមបទចោទប្រកាន់ពីបទសង្ស័យចំនួនបួនចំណុចធំៗពាក់ព័ន្ឋនឹងការបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកហ៊ុន សែន។
ក្រុមអ្នកវិភាគមួយចំនួនបានដាក់មន្ទិលសង្ស័យថាការចាប់ខ្លួនលោកម៉ម សូណង់ដូអាចឈានទៅរកការបិទវីទ្យុសំបុកឃ្មុំដែលជាវិទ្យុក្នុងស្រុកឯករាជ្យតែមួយគត់ដែលបានផ្សព្វផ្សាយកម្មវិធីរបស់វិទ្យុវីអូអេ វិទ្យុអាស៊ីសេរី វិទ្យុអន្តរជាតិបារាំង ព្រមទាំងវិទ្យុរបស់អង្កការសង្គមស៊ីវិលមួយចំនួនទៀត។
មានប្រតិកម្មឆ្លើយតបជាលើកដំបូងបន្ទាប់ពីលោកម៉ម សូណង់ដូត្រូវបានចាប់ឃុំខ្លួន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលបានកាប់កាប់តំណែងអស់រយៈពេលជិត៣០ឆ្នាំដ៏មានឥទ្ឋិពលរូបនេះបានអះអាងជាសារធារណះថាការចាប់ខ្លួនលោកម៉ម សូណង់ដូនឹងមិនអាចឈានទៅរកការបិទវិទ្យុសំបុកឃ្មុំទេ។
លោកមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងកម្មវិធីចែកសញ្ញាបត្រដល់និស្សិតច្បាប់ចំនួនជាងពីរពាន់នាក់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចថា បុគ្គលជាអ្នកធ្វើខុសត្រូវតែទទួលទោស ចំណែកឯវិទ្យុមិនបានធ្វើខុសទេ។
«កំហុសបុគ្គលត្រូវតែផ្តន្ទាទោសហើយ។ ប៉ុន្មានថ្ងៃនេះគេធ្វើយុទ្ឋនាការទៀតហើយគេថាប្រធានសមាគមមុខតែឈានទៅរកបិទវិទ្យុ១០៥សំបុកឃ្មុំ។ ខ្ញុំប្រាប់ទៅវិញទៅ អាវិទ្យុហ្នឹង វាអត់ខុសអ្វីទេ។គេមិនខឹងគោទៅវាយរទះទេ។ កុំវាឆ្ងល់ពេក»។
បន្ទាប់ពីការចាប់ខ្លួនលោកម៉ម សូណង់ដូ សមាជិកសមាគមអ្នកប្រជាធិបតេយ្យបានធ្វើយុទ្ឋនាការដើរប្រមូលស្នាមផ្តិតមេដៃពីប្រជាពលរដ្ឋរយៈពេលមួយសប្តាហ៍បានចំនួនប្រមាណជាង៥០.០០០។ស្នាមមេដៃទាំងនេះត្រូវបានសមាគមអ្នកប្រធាធិបតេយ្យបានយកទៅដាក់នៅស្ថានទូតបស្ចឹមប្រទេសសំខាន់ៗដែលរួមមានសហរដ្ឋអាមេរិក បារាំង អង់គ្លេស អូស្តា្រលី ជប៉ុន និងស្ថាប័នតុលាការដើម្បីស្នើសុំអន្តរាគមន៍ដោះលែងលោកម៉ម សូណង់ដូ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា ញត្តិមានសា្នមមេដៃនោះមិនអាចជួយដល់លោកម៉ម សូណង់ដូបានទេ។
«អារឿងផ្តិតមេដៃ វាអត់បានប្រយោជន៍អ្វីទេ។ បើអញ្ចឹងគេយកមេដៃផ្តិតសម្រាប់ដោះស្រាយបញ្ហាហើយ មិនចាំបាច់មានតុលាការធ្វើអ្វី។ ផ្តិតទៅ ផ្តិតបានប៉ុន្មានយកប៉ុណ្នឹងទៅក៏ប៉ុន្តែវាគ្មានទម្ងន់អ្វីទៅលើការកាត់ក្តីរបស់តុលាការទេ»។
ការចាប់ខ្លួនលោកម៉ម សូណង់ដូបានកើតមានឡើងក្រោយពីមានការបង្ក្រាបដោយអំពើហឹង្សាមួយពាក់ព័ន្ឋនិងការទន្ទា្រនចាប់យកដីធ្លីក្នុងភូមិប្រម៉ា ឃុំកំពុងដំរី ស្រុកឆ្លូងខេត្តក្រចេះ កាលពីខែឧសភា។
រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់កងកម្លាំងជាច្រើនរាប់រយនាក់ប្រដាប់ដោយអាវុធស្វ័យប្រវត្តិ ដោយបូករួមទាំងឧទ្ឋម្ភាគចក្រចំនួនពីរគ្រឿង បានបណ្តាលឲ្យកុមារីម្នាក់ឈ្មោះហេង ចាន់ថា អាយុ១៤ឆ្នាំត្រូវបានសម្ថកិច្ចបាញ់សម្លាប់។
មានជនសង្ស័យចំនួនប្រាំពីរនាក់ត្រូវបានអាជ្ញាធរប្រកាសស្វែងរកចាប់ខ្លួន។ លោកហ៊ុន សែនបានអះអាងថា មានជនសង្ស័យបួននាក់ យ៉ាងតិច បានចេញសារភាពហើយលោកកំពុងប្រកាសស្វែងរក លោកប៊ុន រដ្ឋាដែលជាមេគំនិតក្នុងរឿងនេះឲ្យចេញសារភាព។