ភ្នំពេញ —
ក្រុមយុវជននៃក្រុមការងារដើម្បីសន្តិភាព និងតំណាងយុវជនមកពីសាសនាព្រះពុទ្ធ ឥស្លាម និងសាសនាគ្រិស្តប្រហែលជិត៥០នាក់បានបរាជ័យក្នុងការដើរដង្ហែរក្បួនបួងសួងសុំសន្តិភាព ដោយសារកងកម្លាំងសន្តិសុខខណ្ឌដូនពេញ និងប៉ូលិសបានព្យាយាមបំបែកការជួបជុំរបស់ក្រុមយុវជនទាំងនោះ។
ក្រុមយុវជន ដែលមានពាក់អាវពណ៌ផ្ទៃមេឃ និងកាន់ផ្កាឈូកពណ៌ស រួមទាំងព្រះសង្ឃផងដែរ បានប្រមូលផ្តុំគ្នានៅព្រឹកថ្ងៃអង្គារនេះនៅទីធ្លានៃរមណីយដ្ឋានវត្តភ្នំ ដើម្បីដើរជាក្បួនឆ្ពោះទៅកាន់ព្រះអង្គដងកើមុខព្រះបរមរាជវាំងដើម្បីបួងសួងសុំសន្តិភាព។ ហើយយុវជនទាំងនេះគ្រោងនឹងចែកផ្កាឈូកដល់ប្រជាពលរដ្ឋតាមដងផ្លូវមុននឹងធ្វើពិធីបួងសួងសុំសន្តិភាពនៅចំពោះព្រះភក្រ្តព្រះអង្គដងកើ។
ក៏ប៉ុន្តែពួកគេបានទទួលរងការគំរាមវាយបំបែកដោយកងសន្តិសុខខណ្ឌដូនពេញនិងកងប៉ូលិសដែលប្រដាប់ដោយខែលនិងដំបង។
ក្រុមសមត្ថកិច្ចទាំងនេះបានដណ្តើមយកបដារបស់ក្រុមយុវជនដែលប្រមូលផ្តុំដោយសន្តិវិធីនេះ។ បដាទាំងនេះសរសេរអំពាវនាវឲ្យមានសន្តិភាព និងគ្មានអំពើហិង្សាជាដើម។
ក្រុមយុវជននៃក្រុមការងារដើម្បីសន្តិភាព និងអ្នកតំណាងសាសនាបានប៉ុនប៉ងប្រមូលផ្តុំគ្នាជាច្រើនដងប៉ុន្តែក្រុមសមត្ថកិច្ច និងកងសន្តិសុខដែលពាក់មួកឃ្លុបបិទមុខ បានតាមព្យាយាមបំបែកពួកគេ។
«វ៉ៃវាទៅ!»។ នេះជាសម្រែករបស់កម្លាំងសន្តិសុខ។
អ្នកស្រីប្រាក់ សុខានី ជាតំណាងក្រុមយុវជន ថ្លែងថា គម្រោងនៃការដើរដង្ហែរក្បួនសុំសន្តិភាពរបស់ក្រុមយុវជននៅថ្ងៃនេះគឺមិនពាក់ព័ន្ធគណបក្សនយោបាយអ្វីឡើយ។
ការជួបជុំនេះត្រូវបានអ្នកស្រីអះអាងថា គឺគ្រាន់ជាការបួងសួងដើម្បីសន្តិភាពនៅកម្ពុជាតែប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា សិទ្ធិសេរីភាពនៃការសម្តែងមតិនៅកម្ពុជាហាក់បីដូចជាលែងមានទៀតហើយ។
«ខ្ញុំយល់ឃើញថា វាហួសហេតុពេកហើយ ពីព្រោះក្រុមការងារយើងមិនមែនជាក្រុមនយោបាយ មិនមែនជាក្រុមប្រឆាំងអ្វីមួយទេ។ យើងប្រារព្ធទិវានេះ ពីព្រោះវាជាទិវាបុណ្យជាតិ អន្តរជាតិទៅហើយ។ បើមិនអញ្ចឹង គេមិនមែនឈប់ទូទាំងប្រទេសនោះទេ»។
លោកលឹម វ៉ាន់និត យុវជនតំណាងសាសនាគ្រិស្ត ថ្លែងថា លោកមិនយល់ថា មូលហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាបិទសិទ្ធិសេរីភាពរបស់យុវជនដែលគ្រាន់តែធ្វើការបួសសួងសុំសន្តិភាពនេះ។
«ជាការគំរាមកំហែងដល់សន្តិភាពក្នុងប្រទេសកម្ពុជា ជាពិសេសជាការគម្រាមកំហែងមួយដល់ការបញ្ចេញមតិ និងការជួបជុំរបស់ប្រជាជនក្នុងប្រទេសកម្ពុជា»។
ព្រះតេជគុណអាន វិចិត្រដែលបានចូលរួមក្នុងគម្រោងនៃការដើរដង្ហែរក្បួននេះបន្ថែម៖ «វាជាថ្ងៃពិធីបុណ្យជាតិ ថ្ងៃបុណ្យសាសនា តែអាជ្ញាធរបែរជាមិនអនុញ្ញាតឲ្យយើងធ្វើនោះទេ មិនអនុញ្ញាតហើយមានការគំរាមកំហែង មានខែល មានដំបងបណ្តេញប្រជាពលរដ្ឋទៀត»។
រដ្ឋាភិបាលបានដាក់បម្រាមហាមការប្រមូលផ្តុំធ្វើការតវ៉ាងនៅតាមទីសារធារណៈ ស្របពេលដែលទីលានប្រជាធិបតេយ្យដែលជាទីលានប្រមូលផ្តុំផ្លូវការតែមួយគត់ ត្រូវបានកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធ។
ទោះបីជាយ៉ាងណាក្តី មន្ត្រីអាជ្ញាធរខណ្ឌដូនពេញ ដែលជាអ្នកចេញបញ្ជាផ្ទាល់លើកងសន្តិសុខសាលាខណ្ឌដូនពេញ បានលើកឡើងថា ការជួបជុំរបស់ក្រុមយុវជនគឺធ្វើឡើងដោយខុសច្បាប់ ហើយថា ប្រសិនជាចង់មានការដើរដង្ហែរក្បួន ក្រុមយុវជនត្រូវធ្វើការស្នើសុំការអនុញ្ញាតពីសាលាក្រុងជាមុនសិន។
«នៅវត្តភ្នំនេះ មិនមែនថា នរណាម្នាក់មកធ្វើអ្វីតាមការនឹងឃើញទេ ទាល់តែសុំការអនុញ្ញាតពីសាលារាជធានី ទើបយើងធ្វើកើត ពីព្រោះយើងប្រមូលមនុស្សធ្វើ ចាប់ពីបួនដប់ម្ភៃនាក់ហើយ វាមិនមែនជារឿងធម្មតាទេ»។
ភ្លាមៗក្រោយការបំបែកក្រុមយុវជននេះមក គេសង្កេតឃើញសន្តិសុខត្រូវបានរឹតបន្តឹង ដោយកងកម្លាំងសន្តិសុខខណ្ឌ និងប៉ូលិសជាច្រើនរយនាក់ទៀតត្រូវបានដាក់ពង្រាយពេញទីធ្លានៃបរិវេណរមណីយដ្ឋានវត្តភ្នំពេញ។
ទោះជាបែបនេះក្តី មិនមានអំពើហិង្សាកើតមានឡើងទេក្នុងការបំបែកក្រុមយុវជននៃបណ្តាញសន្តិភាពនេះ ព្រោះថា ក្រុមយុវជននេះបានរំសាយការប្រមូលផ្តុំនៅម៉ោងប្រហែលជិត១០ព្រឹក៕