ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​ដែល​កំពុង​ជាប់​ក្តី​ក្តាំ​តុលាការ​ថ្លែង​ថា​ តុលាការ​គ្មាន​សិទ្ធិ​ចោទ​ប្រកាន់​ពួក​គេ​ថ្មី​ទេ


លោក ម៉ែន សុថាវរិន្ទ្រ និង លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
លោក ម៉ែន សុថាវរិន្ទ្រ និង លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

ក្រុមអ្នក​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​បាន​តតាំង​នឹង​ការ​ប៉ុនប៉ង​ចោទ​ប្រកាន់​ទោស​ពួកគេ ​ដោយ និយាយ​ថា​ តុលាការ​មិន​អាច​ចាត់​វិធានការ​ណា​មួយ​នោះ​ទេ​បើ​គ្មាន​សំឡេង​២​ភាគ៣​នៃ​រដ្ឋសភា​ព្យួរ​ អភ័យ​ឯកសិទ្ធ​នោះ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

តំណាងរាស្ត្រ​៧​រូប​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​ត្រូវ​ចោទ​ប្រកាន់​នឹង​ចាប់​ខ្លួន​ ពី​បទ​ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​អហិង្សា​ រួច​ក្រោយ​មក​ក្លាយ​ជា​ហិង្សា​កាល​ពី​ឆ្នាំ​ទៅ។ ​ទោះ​ជា​ អ្នក​តំណាងរាស្ត្រ​ត្រូវ​គេ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​មែន​តែ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ គម្រា​ថា​ពួកគេ​មិន​ទាន់​រួច​ខ្លួន​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុមអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​ហូរ វ៉ាន់ ​និង ​លោក ម៉ែន សុថាវរិន្ត្រ​ បាន​អះអាង​ក្នុង​កម្មវិធី​ហេឡូ​ VOA​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​ចាប់​ខ្លួន​ឬ​ចោទ ​ប្រកាន់​ជា​ថ្មី​ណា​មួយ​មក​លើ​តំណាងរាស្ត្រ ​គឺ​លើកលែង​តែ​ពួក​គេ​ត្រូវ​បាន​ព្យួរ​អភ័យ​ឯកសិទ្ធិ​សភា​ ដោយ​សំឡេង​២ភាគ៣ក្នុង​សភា​សរុប​១២៣​នាក់​ជា​មុន​សិន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ពុំ​មាន​ សំឡេង​គ្រប់គ្រាន់​នោះ។

ក្រុម​អ្នក​តំណាងរាស្ត្រ​និង​សកម្មជន​ការពារ​ដីធ្លី​ត្រូវ​ចាប់​ខ្លួន​ក្នុង​ពេល​ដែល​ការ​ចរចា​វាង​គណបក្ស​ទាំង​ ពីរ​អំពី​កំណែ​ទម្រង់​បោះឆ្នោត​បន្ត​តាន​តឹង​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​គណបក្ស​ជំទាស់​មិន​ ព្រម​ទទួល​យក​នោះ។ ​សកម្មជន​នយោបាយ​និង​សកម្មជន​ដីធ្លី​ទាំង​នេះ​បាន​ការពារ​ខ្លួន​ថា​ ពួក​គាត់​ ពុំ​មាន​កំហុស​ឆ្គង​អ្វី​ដូច​តុលាការ​ចោទប្រកាន់​តាម​បទ​ព្រហ្មទណ្ឌ​នោះ​ទេ៕

XS
SM
MD
LG