ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូបង្រៀន​នៃ​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ​ធ្វើ​កូដកម្ម


លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បាន​និយាយ​ថា ក្រសួង​អប់រំត្រូវ​តែមាន​វិធានការ​ផ្តន្ទាទោស​នាយិការ​ដែល​ពាក់ព័ន្ឋ​នឹង​អំពើពុក​រលួយ​ទៅ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ធ្វើ​យ៉ាង​ណា​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា។​
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បាន​និយាយ​ថា ក្រសួង​អប់រំត្រូវ​តែមាន​វិធានការ​ផ្តន្ទាទោស​នាយិការ​ដែល​ពាក់ព័ន្ឋ​នឹង​អំពើពុក​រលួយ​ទៅ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ធ្វើ​យ៉ាង​ណា​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា។​
ភ្នំពេញ៖ គ្រូបង្រៀន​មួយ​ក្រុម​នៅ​វិទ្យាល័យ​ទួលប្រសាទ​សែនសុខ​ដែល​មាន​ទីតាំង​នៅ​សង្កាត់​ឃ្មួញ​ ខណ្ឌ សែនសុខ​ ជាយ​ក្រុង​ភ្នំពេញ​នៅទី​បំផុត​បាន​សម្រេច​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​ក្រោយ​ពី​ការ​ទាម​ទារ​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មិន​ទទួល​បាន​លទ្ឋផល។ ក្រុម​គ្រូបង្រៀន​បាន​ទាម​ទារ​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ពុក​រលួយ​ដ៏​ធំ​មួយ​ដែល​បាន​កើត​ឡើង​នៅ​វិទ្យាល័យ។
ក្នុង​ពាក្យ​បណ្តឹង​មួយ​ច្បាប់​របស់​គ្រូ​បង្រៀន​មួយ​ក្រុម​ដែលវីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ៍​នេះ​បាន​ចោទ​ប្រកាន់​អ្នកស្រី​ ទា មិសា​ នាយិកា​វិទ្យាល័យ​ទួល​ប្រសាទ​សែនសុខ​បាន​កិប​កេង​ថវិកា​ក្រសួង​អប់រំ​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០០៥​រហូត​ដល់​ឆ្នាំ​២០១២​ ដោយ​មាន​ទឹក​ប្រាក់​ចំនួន​ជាង​ប្រាំមួយ​ពាន់​លាន​រៀល​គឺប្រមាន​ជាង​១​លាន​ដុល្លា​សហរដ្ឋ​អាមេរិក។
លិខិត​ដដែល​បាន​លើក​ឡើង​ថា ថវិការ​ដែល​ក្រសួង​អប់រំ​បាន​ផ្តល់​សម្រាប់​ប្រាក់​ភីអេភី ​និង​ភីប៊ី​ក្នុង​មួយ​ឆ្នាំៗ​គ្មាន​ការ​ចំណាយ​អ្វី​ទាល់​តែសោះ ដោយ​នាយិកា​វិទ្យាល័យ​បាន​ដក​ចំណាយ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ។ តាម​ការ​ពិត​ក្នុង​គម្រោង​របស់​ក្រសួង​អប់រំ​សាលា​ត្រូវ​ចាយ​វាយ​ឲ្យ​ត្រូវ​ខ្ទង់​ចំណាយ​មិន​អនុញ្ញាត​ឲ្យ​សិស្ស​ចេញ​លុយ​ដោយ​ខ្លួន​ឯង​នោះ​ទេ។​
សិស្ស​ទុតិយភូមិ​ក្នុង​ម្នាក់​ៗ​មាន​ខ្ទង់​ចំណាយ​១៨.០០០​រៀល​និង​មធ្យម​សិក្សា​បឋម​ភូមិចំនួន​១៦.០០០​រៀល។ ដូច្នេះ​គិត​រយៈពេល​ប្រាំពីរ​ឆ្នាំ​ និង​ចំនួន​សិស្សសរុប ​ទឹកប្រាក់​ចំនួន​ជាង​៦​ពាន់​លាន​រៀល​ត្រូវ​បាន​អុ្នក​ស្រី​ទា​ មិសា​ កឹប​កេង​ពី​ក្រសួងអប់រំ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។
ដោយ​ការទាមទារ​របស់​ខ្លួន​ជាច្រើន​ឆ្នាំ​មិន​បាន​សម្រេច នៅ​ថ្ងៃ​អង្គារ​នេះ​ក្រុម​គ្រូបង្រៀន​ប្រមាណ​ជាង​១០​នាក់​ដំបូង​បាន​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​សិស្ស។
លោក​គ្រូ​ ប្រាជ្ញ កំសាន្ត​ គ្រូបង្រៀន​ផ្នែក​ជីវវិទ្យា​បាន​និយាយ​ថា មូលហេតុ​នៃការ​ធ្វើ​កូដកម្ម​នេះ​គឺ​ទាម​ទារ​ឲ្យ​ក្រសួង​អប់ រំយុវជន និង​កីឡា​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​អ្នក​ស្រី ទា​ មិសា ពីបទ​ប្រព្រិត្តិ​អំពើ​ពុករលួយ​និង​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ចាប់​ខ្លួន​អ្នក​ស្រី​នាយិកា​សាលា​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់។
«ពួក​យើង​ខ្ញុំទាមទារ​ឲ្យ​ដក​ពីតួនាទី​ចេញ ទី១។ ទី២ ក្រោយ​ពី​ដក​ពីតួនាទី​ហើយ ត្រូវ​ប្រើប្រាស់​តាម​និតិវិធី​ច្បាប់​ពី​បទ​បន្លំ​ឯកសារ​សារធារណៈ»។
លោក​ស្រី ទា មិសា​ នាយិកាវិទ្យាល័យ​ទួលប្រាសាទ​សែនសុខ​បាន​បដិសេធ​ថា អ្នក​ស្រី​មិន​បាន​កឹប​កេង​ថវិកា​ក្រសួង​អប់​រំ​រហូត​ដល់​រាប់​លាន​ដុល្លា​នោះ​ទេ។
«ចុះ​មក​ដល់​សាលា​គុណ​មើល​ទៅ មិនដែល​មាន​លុយ​ឯណា​៦​ពាន់​លាន​រៀល។ នេះ​លោកគ្រូ​អ្នកគ្រូ​ខ្ញុំ​មួយ​សន្ឋឹក​ដែរ​ឮ​សូរ​៦ពាន់​លាន​រៀល គេ​ឆ្ងល់​គ្រប់គ្នា​មិន​ដឹង​ជាយក​ពីណា​មកទេ​ពឹង​ពី​ស្អី»។​
លោក ជា ជាតិ​ ប្រធាន​មន្ទីរ​អប់រំ​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា លោក​បាន​បង្កើត​គណៈកម្មការ​ចុះ​ធ្វើការ​ស៊ើប​អង្កេត​ហើយ។ លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ រហូត​ដល់​មិន​មាន​របាយការណ៍​ជាផ្លូវ​ការ។
«ខ្ញុំ​និយាយ​មុន​គណៈកម្មការ​ធ្វើ​ម៉េច​បាន។ ខ្ញុំ​បង្កើត​តាំង​ពីអាទិត្យ​មុន ចុះទៅ​ស្រាវជ្រាវ ចុះ​សួរ​គេ​មើល​តាម​ផ្នែក​មួយៗ។ ឧទាហរណ៍​ខ្ទង់​ចំណាយ​ លើចំណូល​យ៉ាងណា​គេមាន​ការ​ណែនាំ។ ដូច្នេះ​ឆ្លើយ​ភ្លាម​អត់កើត។ អញ្ចឹង​ខ្ញុំរង់ចាំ​គណៈកម្មការ​ចុះសិន»។
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បាន​និយាយ​ថា ក្រសួង​អប់រំត្រូវ​តែមាន​វិធានការ​ផ្តន្ទាទោស​នាយិការ​ដែល​ពាក់ព័ន្ឋ​នឹង​អំពើពុក​រលួយ​ទៅ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ធ្វើ​យ៉ាង​ណា​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា។​
«ពាក់ព័ន្ឋ​នឹង​លុយ​ភីប៊ី​ លុយ​សាលា​រៀន​អ្វី​ហ្នឹង​នៅ​សាលា​ទូទាំង​ប្រទេស​កម្ពុជា វា​មាន​ស្ទើរ​តែគ្រប់​សាលា​ហើយ។ ហើយ​ស្ថាប័នប្រឆាំង​អំពើពុក​រលួយ​ត្រូវ​តែមាន​វិធាន​ការ​ជាក់​លាក់ទៅលើ​ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ»។
លោក​ឧិម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​អាច​ស្នើ​សុំ​ដើម្បី​បំភ្លឺ​បាន​ទេ​ដោយ​ទូរសព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG