ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ផលវិបាក​នៃ​អំពើ​ស៊ី​សំណូក​ក្នុង​ពេល​ប្រឡង​ទុតិយភូមិ(បាក់ឌុប)​នៅ​កម្ពុជា


លោក កែម ឡី និង ​លោក រ៉ុង ឈុន ចូល​រួម​ជា​វាគ្មិន​ក្នុង​​កម្មវិធី​ហេឡូ​វីអូអេ​។

ភ្នំពេញ៖ របាយការណ៍​ស្ទង់មតិ​ក្រោយ​ពេល​ប្រឡង​ទុតិយភូមិ (បាក់ឌុប) ​ឆ្នាំ​នេះ បាន​បង្ហាញ​ថា​ជិត​៦៧%​នៃ​បេក្ខជន​ប្រឡង​ទាំង​អស់​បាន​រាយការណ៍​ថា​ ពួកគេ​បាន​សូកប៉ាន់​អនុរក្ស​នៅ​តាម​បន្ទប់​ប្រឡង​ដើម្បី​ឲ្យ​ពួកគេ​អាច​បើក​ចម្លង​ឯកសារ​ឬ​ចម្លង​ចម្លើយ​ត​គ្នា​បាន។

តើ​ការ​ធ្វើ​បែបនេះ ប៉ះពាល់​អ្វី​ខ្លះ​ដល់​សមត្ថភាព​នៃ​បេក្ខជន​ប្រឡង​ទាំង​នោះ? តើ​គេ​អាច​ធ្វើ​អ្វី​បានដើម្បី​បញ្ឈប់​ការ​អនុវត្ត​បែបនេះ?

លោក កែម ឡី អ្នកស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម​ និង​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ពិភាក្សា​អំពី​ផល​វិបាក​ដែល​បណ្តាល​មក​ពី​ការ​ស៊ីសំណូក​ក្នុង​ពេល​ប្រឡង​នេះ នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​រាត្រី​ថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​តុលា ឆ្នាំ​២០១២៕

តើ​បាន​ចូល​រួម​ការ​ប្រឡង​នៅ​ពេល​ថ្មីៗ​នេះ​ទេ? តើ​អ្នក​យល់​ថា​បញ្ហា​ការ​ស៊ី​សំណូក​ក្នុង​ពេល​ប្រឡង​នេះ​គួរ​ដោះស្រាយ​តាម​វីធី​ណា? តើ​អ្នក​សង្ឃឹម​ថា​ការ​ប្រឡង​នៅ​ឆ្នាំ​ខាង​មុខ​នឹង​មាន​ភាព​ប្រសើរ​ជាង​មុន​ដែរ​ឬ​ទេ? សូម​បញ្ចេញ​យោបល់​នៅ​ខាង​ក្រោម​នេះ៖

ទស្សនៈ​របស់​អ្នក

បង្ហាញ​មតិ

XS
SM
MD
LG