ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា នឹង​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អ.ស.ប រឿង​បញ្ហា​សកល​និង​កូវីដ១៩


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន នៅក្នុង​ពិធី​ខួប៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​អាមេរិក និង​កម្ពុជា ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​នៅ Futures Factory នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន នៅក្នុង​ពិធី​ខួប៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​អាមេរិក និង​កម្ពុជា ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​នៅ Futures Factory នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

ក្រុម​រដ្ឋ​មន្ត្រីការ​បរទេស​អាស៊ាន​ រួមទាំង​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន – អង្គការ​សហ​ប្រជាជាតិ(អ.ស.ប) ​(AUMM) ​នៅថ្ងៃនេះ ​តាម​ប្រព័ន្ធអនឡាញ​ ដើម្បី​ពិភាក្សាគ្នា​លើបញ្ហា​វិបត្តិកូវីដ ​បញ្ហា​តំបន់​ និង ​សកល​ជាច្រើន​ដែលកំពុង​ប្រឈម​រួមគ្នា។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយរបស់​ក្រសួងការបរទេស​កម្ពុជា​កាលពី​ថ្ងៃអង្គារ។

តាមការ​អញ្ជើញ​របស់​រដ្ឋមន្ត្រីការ​បរទេស​វៀតណាម​ ផាម ប៊ិញមិញ ​កិច្ចប្រជុំនេះ​ នឹងមាន​ការ​ចូលរួម​ពីក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង១០​ប្រទេស​ និងលោក​អគ្គលេខាធិការ​អ.ស.ប​ និង​ប្រធាន​សម័យ​ប្រជុំ​លើកទី​៧៥​ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ផងដែរ។ វៀតណាម ​ជា​ប្រធាន​ប្តូវេន​អាស៊ាន​ឆ្នាំ២០២០​នេះ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​ដដែល​ បាន​អះអាងថា​កិច្ច​ប្រជុំនេះ​ នឹងពិនិត្យ​មើល​ឡើងវិញ​ពីកិច្ច​សហប្រត្តិបត្តិ​ការអាស៊ាន ​– អង្គការ​សហ​ប្រជាជាតិ ​ការអនុវត្តន៍​សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី​ភាពជាដៃគូ​គ្រប់ជ្រុង​ជ្រោយ​រវាង​អាស៊ាន​ និង​អ.ស.ប។ ហើយ​កិច្ចប្រជុំនេះ​ នឹងស្វែងរក​វិធី​បន្ថែមទៀត​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ អាស៊ាន​និងអ.ស.ប ​ដើម្បី​ធ្វើឲ្យប្រសើរ​ឡើង​នូវ​សុខភាព​ជាសាកល​ ដែលបង្ក​ដោយ​វិបត្តិ​កូវីដ១៩។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​– អង្គការសហប្រជាជាតិ ដែល​រៀបចំ​ជា​ទៀង​ទាត់​ស្របពេល​នឹង​មហា​សន្និបាត​អ.ស.ប ​ក៏រំពឹងថា​ នឹង​ការពិភាក្សា​អំពីបញ្ហា​តំបន់​និងសកល​ផ្សេងៗទៀត​ ដែលទាក់​ទងនឹង​អនាគត​តំបន់​និង​សកល ​និង​ធានា​ឡើងវិញនូវ​កិច្ចប្រឹង​ប្រែង​រួមគ្នា​ដើម្បី​ពហុភាគី​និយម ​ប្រឆាំង​នឹង​វិបត្តិកូវីដ១៩ ​តាមរយៈ​សកម្មភាព​ពហុភាគីដែលមាន​ប្រសិទ្ធភាព៕

XS
SM
MD
LG