ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាចាក់សាប​កម្ពុជា​ទទួល​បាន​មេដាយ​សំរិត​ក្នុង​ការ​ប្រកួត​ក្នុង​តំបន់


រហូត​មក​ដល់​ពេល​នេះ មាន​ក្លឹប​សម្រាប់​បង្ហាត់​កីឡា​គុណ​ដាវ​ពីរ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ គឺក្លឹប​ហ្វីសារ និង ហូ​ហ្សាណា។
រហូត​មក​ដល់​ពេល​នេះ មាន​ក្លឹប​សម្រាប់​បង្ហាត់​កីឡា​គុណ​ដាវ​ពីរ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ គឺក្លឹប​ហ្វីសារ និង ហូ​ហ្សាណា។
ភ្នំពេញ៖ ទោះបីជា​កីឡា​គុនដាវ​ដែល​គេ​និយម​ហៅថា​ចាក់សាប​មិនសូវមាន​គេ​ស្គាល់ និង​ខ្វះ​ការនិយម​នៅ​កម្ពុជា​ក្តី កីឡាករ​កម្ពុជា​ជំនាន់​ថ្មី​ចំនួនបីនាក់​បាន​ទទួល​ពាន់រ​ង្វាន់​មេដាយ​សំរិត​ពី​ការ​ប្រកួត​ជើង​ឯក​គុណ​ដាវ​យុវជន​អាស៊ីអាគ្នេយ៍​ឆ្នាំ២០១៣ លើ​វិញ្ញាសារ​មួយ​នេះ ក្នុងប្រទេស​ព្រុយ​ណេ​កាលពី​ខែ​កុ​ម្ភៈ​ដែល​ចូលរួម​ដោយ​ប្រទេស​ចំនួន​ប្រាំពីរ នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែរ។
ជ័​ដ មេ​តា អាយុ១០ឆ្នាំ​ជា​កីឡារ​ករ​ម្នាក់​ក្នុងចំណោម​កីឡាករ​កម្ពុជា​ទាំងបី។ មេ​តា​ជា​កីឡារ​ករ​វ័យ​ក្មេង​ជាង​គេ។
«ខ្ញុំ​ចាប់ផ្តើម​រៀន​កីឡា​គុន​ដាវ​ដំបូង​នៅពេលដែល​ខ្ញុំ​មាន​អាយុ ៦ឆ្នាំ។ ឪពុក​របស់ខ្ញុំ​បាន​ណែ​នាំ និង​បង្រៀន​ខ្ញុំ​ឲ្យ​យល់​ពី​របៀប​នៃ​ការហាត់​គុន​ដាវ។ តាមពិតទៅ​គាត់​ជា​អ្នករៀន​គុន​ដាវ​ម្នាក់​ពេល​គាត់​នៅ​ក្មេង។ ហើយ​គាត់​ចង់​ឲ្យ​ខ្ញុំ​ក្លាយជា​អ្នករៀន​កីឡារ​គុណ​ដាវ​ដូច​គាត់​ដែរ ហើយ​ម្យ៉ាង​វា​ក៏​ជា​កីឡារ​ដែល​ខ្ញុំ​ពេញចិត្ត​ដែរ»។
មេ​តា​បាន​ចំណាយពេល​ហ្វឹកហាត់​កីឡារ​គុន​ដាវ ឬ​ចាក់សាប​អស់​រយៈពេល​បួន​ឆ្នាំ​បន្ទាប់ពី​មានការ​ណែនាំ​ពី​ឪពុក​របស់គាត់​ដែលជា​ជនជាតិ​អាមេរិក និង​ម្តាយ​ជា​ជនជាតិខ្មែរ។
លោក ចេ​សុន ជ័ដ ​ឪពុក​របស់​មេ​តា​ ចាប់​មេ​តា​រៀន​ពី​ការរៀន​កីឡារ​គុណ​ដាវ​នេះ​តាំងពី​ពេល មេ​តា​នៅ​សហរដ្ឋអាមេរិក។ មេ​តា​បន្តថា ​គាត់​មាន​អារម្មណ៍​រំភើប​ខ្លាំង​នៅពេល​បាន​ទទួល​រង្វាន់​ជា​មេដាយ​សំរិត ដោយសារតែ​គាត់​ជា​កីឡាករ​ក្មេង​ជាងគេ​នៅ​ក្នុង​ក្រុម និង​ជា​លើកទី១​របស់​គាត់​ក្នុងការ​ប្រឡូក​ជា​ខ្នាត​អន្តរជាតិ។ ប្រកួត​ចុងក្រោយ​របស់​ក្រុម​របស់​មេតា​បាន​ចាញ់​ក្រុម​យុវជន​វៀតណាម។
«ខ្ញុំ​មាន​អារម្មណ៍​ថា រំភើប​ខ្លាំង​មែនទែន​ដោយសារ​តែ ពេល​ដែល​ខ្ញុំ​ចូល​ប្រកួត​ខ្ញុំ​គឺ​ជា​កីឡា​រករ​ដែល​ក្មេង​ជាងគេ​បំផុត​នៅ​ក្នុង​ក្រុម។ ម្យ៉ាងទៀត​វា​ជា​លើ​ដំបូង​របស់ខ្ញុំ​ដែរ​ដែល​បាន​ចូលរួម​ប្រកួត​អន្តរជាតិ។ ខ្ញុំ​មាន​អារម្មណ៍​ថា មានសំណាង​ដែរ។ និយាយ​ទៅ​វា​មេដាយ​ជា​លើកដំបូង​របស់ខ្ញុំ​ផងដែរ»។
សាន់ សុខ​ស៊ី​ហា អាយុ ១៧ឆ្នាំ​ជា​កីឡារ​ករ​ម្នាក់​ទៀត​ស្ថិតនៅ​ក្រុម​របស់​មេ​តា​ដែរ។ គាត់​ទើប​តែ​ចាប់​ផ្តើម​លែង​កីឡារ​គុន​ដាវកាលពី​ចុងឆ្នាំ ២០១១។
«អ្នក​ខ្លះ​គេ​និយាយ​ថា ហេ្វន​ស៊ីង ហ្នឹង​មាន​គ្រោះថ្នាក់​ដោយ​វា​ប្រើ​ដាវ​អីចឹង តែ​តាម​ការពិតទៅ គេ​មាន​ឧបករណ៍​ការពារ​ត្រឹមត្រូវ​ទាំង​មួក និង​អាវ​ការពារ​ដូច្នោះ​គ្មាន​គ្រោះថ្នាក់​អ្វី​នោះទេ»។
រហូត​មក​ដល់​ពេល​នេះ មាន​ក្លឹប​សម្រាប់​បង្ហាត់​កីឡា​គុណ​ដាវ​ពីរ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ គឺក្លឹប​ហ្វីសារ និង ហូ​ហ្សាណា។ ក្លឹប​ទាំង​ពីរ​នេះ​មាន​សិស្ស​សរុប​២៤នាក់​ដែល​ក្នុងនោះ​មាន​កីឡាការនី​ម្នាក់។
ដាវ​ដែល​យក​មក​ប្រើ​ក្នុងការ​ហ្វឹកហាត់ ឬ​ប្រកួត​មាន​រាង​មូល ហើយ​ទំហំ​ប៉ុន​ចង្អុល​ដៃ។ ដាវ​មាន​បី​ខ្នាត​ផ្សេង គឺ​ដាវ​តូច​ដែល​ជា​ភាសារ​អង់គ្លេស​ថា ហ្វ​ល (Foil)។ ដាវ​ធំ ឬ​អ៊ីប៉េ (Epee) និង​ដាវ​កាប់​ហៅថា សាប៊រ(Saber)។
សុខ អាង ជា​គ្រូវ​បង្រៀន​កីឡា​គុន​ដាវ​របស់​ក្លឹប​ហ៊ី​យ៉ា និង​ជា​ប្រតិភូ​ដែល​បាន​ដឹកនាំ​កីឡាករ​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​ព្រុយណេ។
លោក​បន្តថា ការ​ទទួល​បាន​មេដាយ​នេះ មាន​អត្ថន័យ​ខ្លាំង​សម្រាប់​គាត់ និង​ក្រុម​កីឡាករ​ដែល​ហ្វឹក​ហាត់​កីឡា​ប្រភេទ​នេះ​ដោយសារតែ​រយៈពេល​ជា​យ៉ូរ​មកហើយ​ដែល​កម្ពុជា​មិន​ធ្លាប់បាន​មេដាយ​អ្វី​សោះ។
«វា​ពិត​ជាមាន​សារៈ​សំខាន់​ណាស់​សម្រាប់​ក្រុម​របស់ខ្ញុំ និង​កីឡាករ​ដែល​បាន​ប្រឹង​ប្រឹង​ហ្វឹកហាត់។ កាលពី​ដំបូង យើង​បាន​បង្កើត​វា តែ​ខាង​សហ​ព័ន្ធ​វិញ​មិន​ដែល​ផ្តល់​ការ​យក​ចិត្តទុក​ដាក់ និង​ការគាំទ្រ​យើង​ឡើយ។ ដូច្នោះ​មេដាយ​នឹង​បង្ហាញ​ប្រាប់​ពួកគេ»។
លោក​បាន​បន្តថា កីឡា​ចាក់សាប​នេះ​មាន​ដើមកំណើត​នៅ​ខ្មែរ​យើង​តាំងតែ​ពី​សម័យ​សង្គម​រា​ស្រ​និយម។ កម្ពុជា​ក៏​ធ្លាប់​ទទួល​បាន​មេដាយ​មួយចំនួន​ផងដែរ​ពី​ការប្រកួត​ពេលនោះ។ លោក​រំលឹក​ថា សម័យ​ខ្មែរ​ក្រហម​មក​មិនសូវមាន​អ្នក​ស្គាល់​កីឡា​នេះ​ទេ។
លោក​បាន​ពន្យល់​ពី​របៀប​នៃ​ការ​ប្រកួត​របស់​កីឡារ​នេះ​ដូច្នេះ​ថា
«ចំពោះ​កីឡារ​ហ្នឹង​គេ​បែងចែក​ជា​ពី​ប្រភេទ។ ឯកត្តជន និង​ជា​ក្រុម​ដែលមាន​គ្នា​ចាប់​ពី​បី (នាក់) ទៅ។ ហើយ​ការប្រកួត​ជា​ក្រុម​ហ្នឹង​គឺ​ត្រូវ​ឡើង​ប្រកួត​ម្នាក់​ម្តងៗ ក្រុម​ណា​សន្សំ​ពុ​ន្ទុ​បាន​៤៥​មុន​គេ​គឹ​ក្រុម​នោះ​ជា​អ្នក​ឈ្នះ»។
គ្រូប​ង្រៀន​កីឡារ​ដដែល​និយាយ​ថា មាន​មូលហេតុ​ជាច្រើន​យ៉ាង​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មិន​សូវ​មាន​អ្នក​និយម​ហាត់​កីឡារ​គុណ​ដាវ​នេះ។ ទី១​គឺ​ដោយសារ​ឪពុកម្តាយ​ក្លាច​ថា ហាត់​កីឡារ​មួយ​នេះ​នឹង​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ក្មេង។ ម្យ៉ាងទៀត​ដោយសារតែ​វា​តម្រូវ​ឲ្យ​មាន​ការចំណាយ​ច្រើន​សម្រាប់​សម្ភារៈ​ដើម្បី​យក​ទៅ​ហ្វឹក​ហាត់​ដោយសារ​តែ​ប្រដាប់ប្រដារ​សម្រាប់​ហាត់​មាន​តម្លៃថ្លៃ​ដូចជា​មួក​ការពារ​ជាដើម។ ក៏ប៉ុន្តែ​លោក​បាន​ពន្យល់ថា ចំពោះ​អ្នក​ហ្វឹកហាត់ កីឡាចាក់សាប​នេះ មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​នោះទេ ដោយសារ​អ្នក​ចូល​រួម​ហាត់ ឬក៏ប្រកួត​មាន​ឧបករណ៍​ការពារ​ត្រឹមត្រូវ។
«អាវ​ខោ គេ​ធ្វើការ​តេស្ត​នៅ​ឡាបូ (Lab) ដោយ​សាក​បាញ់​ជាមួយ​ហ្នឹង​កាំភ្លើងខ្លី​ចម្ងាយ​ប្រហែល ៥០ម៉ែត្រ។ ឃើញថា វា​បាញ់​មិន​ធ្លុះ​ទេ។ វា​ជា​កីឡា​ម្យ៉ាង​ដែល​ប្រើ​បញ្ញា​ជាជាង​ការ​ប្រើស​ប្រាស់​កម្លាំង។ ជា​កីឡា​ម្យ៉​ង​ដែល​ប្រើស​ន្ទុះ​តែ​សន្ទុះ​បែប​ទន់ភ្លន់»។​
លោក ឃ្លោក រតនា ​គឺ​អតីត​ជ័យ​លេ​ភី​មេដាយមាស​ជម្រើសជាតិ​កម្ពុជា​ក្នុង​ទសវត្សរ៍១៩៧០។ លោក​និយាយ​ថា ​កាលពី​អតីតកាល​លោក​បាន​ចូល​ហាត់​កីឡា​គុណ​ដាវ​នេះ​នៅ​ពេល​លោក​មាន​អាយុ១៧​ឆ្នាំ។ បច្ចុប្បន្ន​លោក​មាន​អាយុ ៦១ឆ្នាំ។ លោក​មាន​ប្រសាសន៍​ថា ​ពីមុន​កម្ពុ​ជាមាន​អ្នក​ហាត់​កីឡា​នេះ​ច្រើន​គួរសម​ដោយមាន​គ្រូ​មកពី​ប្រទេស​បារាំង។ ក្រុម​របស់លោក​មាន​សមាជិក​ជាង​៣០​នាក់។ពេលនេះ​មិន​សូវ​មាន​អ្នក​និយម​ហាត់​ដោយសារ​តែ​វិញ្ញសារ​នេះ​ទើប​តែ​បង្កើត​នៅ​កម្ពុជា។
«តាមពិត​ វា​បាត់​ពី​កម្ពុជា​រាប់​ឆ្នាំ​មក​ហើយ។ ឥឡូវ​យើង​ទើប​បង្កើត​បាន​ប៉ុន្មាន​ឆ្នាំ​ហ្នឹង។ បច្ចុប្បន្ន​យើង​បាន​និង​កំពុង​បន្ត​ខិតខំ​ប្រឹង​ប្រឹង​ប្រមែប្រមូល​អ្នកចាស់ៗ​ដែល​ធ្លា​ប់រៀន បូករួម​ទាំង​អ្នក​ក្មេង​ចង់​រៀនឲ្យ​មក​ហ្វឹក​ហាត់»។
លោក មាស សារិន គឺជា​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា និង​ជា​អនុប្រធាន​ទី១​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា។ លោក​បាន​បញ្ជាក់ថា កីឡា​ចាក់សាប​នេះ​មាន​ប្រវត្តិ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ១៩៦៤។
«ពី​មុន​យើង​ហៅ​ចាក់សាប តែ​មិនសូវ​ពិ​រោះ អញ្ចឹង​ទៅ​យើង​ក៏​ដូរ​ទៅជា​គុណ​ដាវ​វិញ។ យើង​ក៏​បាន​ចូលរួម​ការប្រកួត​ហ្គេម​ដែលមាន​ជាង​១០ប្រទេស​ចូលរួម។ យើង​ធ្លាប់​ទទួល​បាន​មេដាយ​សំរិត​និង​ប្រាក់។ ប៉ុ​ន្តែ​ក្រោយមក​ការប្រកួត​ហ្នឹង​ត្រូវគេ​លប់ចោល ដោយសារ​ថា​មាន​និន្នាការ​នយោបាយ។ រ​ហូត​មកទល់​ពេល​នេះ​មិន​សូវមាន​អ្នក​ពេញនិយម​លែង​ប៉ុន្មាន​ទេ»។
លោក​សារិន​បញ្ជាក់​ថា ​ដោយសារតែ​កីឡារ​ប្រភេទ​នេះ​ទើបតែ​បង្កើត វា​មិនសូវមាន​អ្នក​ស្គាល់​ទេ។ ដូច្នេះ​ក៏​មិនសូវ​មាន​អ្នក​និយម​លេង​ដែរ។ លោក​បាន​បន្ត​ថា ការហាត់​កីឡារ​គុន​ដាវ​នេះ មិនមែន​ទាមទារ​ថា ជា​អ្នក​ដែលមាន​មាឌធំ​នោះទេ។ ក៏ប៉ុន្តែ​អ្នក​ធម្មតា​ក៏​អាច​ហាត់​បានដែរ។ អាស្រ័យ​លើ​និស្ស័យ ហើយ​ការប្រកួត​វិញ​មិនមាន​គ្រោះថ្នាក់​អ្វី​នោះទេ។
XS
SM
MD
LG