ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រៀប​ចំ​ពីធី​ខួប​ការ​ដាក់​បញ្ចួល​ប្រាសាទ​ព្រះ​វិហារ​និង​ប្រាសាទ​សំបូរ​ព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក


រូបឯកសារ៖ ប្រាសាទ​ព្រះ​វិហារ។
រូបឯកសារ៖ ប្រាសាទ​ព្រះ​វិហារ។

នៅ​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា​នេះ ​ប្រទេស​កម្ពុជា​បាន​រៀប​ចំ​ពិធី​បុណ្យ​ខួប​១០​ឆ្នាំ​ដែល​អង្គការ​យូណេស្កូ​បញ្ចួល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​និង​ខួប​មួយ​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​សំបូរ​ព្រៃគុក​ជា​សម្បត្តិ​របស់​អង្គការ​រក្សា​បេតិកភណ្ឌ​ពិភព​លោក​នេះ។

ពិធី​រំឭក​ការ​ចុះ​បញ្ជី​ប្រាសាទ​ខ្មែរ​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោក​នៅ​ឆ្នាំ​នេះ​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​រាល់​ឆ្នាំ តែ​មិន​ហ៊‌ឹក​ហ៊ាក់​ ដូច​កាល​ពី​១០​ឆ្នាំ​មុន​ នៅ​ពេល​ប្រទេស​កម្ពុជា​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​ការ​ដាក់​ប្រាសាទ​ព្រះ​វិហារ​ក្នុង​បញ្ចី​ទ្រព្យ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភព​លោក​នោះ​ទេ។

ប្រាសាទ​ព្រះ​វិហារ​បាន​រង​ការ​ខូច​ខាត​នៅ​ពេល​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ប្រយុទ្ធ​គ្នា​ដោយ​សារ​ជម្លោះ​អំពី​បុរណ​ភាព​ទឹក​ដី​នៅ​ជាប់​ប្រសាទ​នេះ។

ក្រៅ​ពី​ធ្វើ​ឲ្យ​ប្រាសាទ​នេះ​រង​ការ​ខូច​ខាត ការ​ប្រយុទ្ធ​គ្នា​នោះ​ក៏​បាន​សម្លាប់​ទាហាន​នៃ​ភាគី​ទាំង​ពីរ​ផង​ដែរ។ ប្រទេស​កម្ពុជា​បាន​ប្តឹង​ប្រទេស​ថៃ​ឡើង​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ដែល​បាន​សម្រេច​ឡើង​វិញ​ថា ប្រាសាទ​នេះ​ដែល​នៅ​ជាប់​ព្រំដែន​លើ​ដង​ភ្នំ​ដងរែក​ហើយ​និង​បរិវេណ​នៅ​ទី​ជាប់​ប្រាសាទ​ គឺ​ឋិត​ក្នុង​បូរណភាព​និង​អធិបតេយ្យភាព​កម្ពុជា។ ​សាល​ក្រម​កាល​ពី​ថ្ងៃ​ទី១១​ខែ វិច្ឆិកា​ ឆ្នាំ​២០១៣ នោះ​បាន​បញ្ជា​ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​បរិវេណ​ប្រាសាទ​នេះ។

កាល​ពីថ្ងៃ​ទី​១៥ខែ​មិថុនា​ ឆ្នាំ​១៩៦២ តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​នេះ​បាន​សម្រេច​ម្តង​ហើយ​ថា ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ៕

XS
SM
MD
LG