ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជានិងកូរ៉េខាងត្បូងទំនងជាអាចបើកការចរចាជុំទី១នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅខែកក្កដានេះ


លោក Moon Jae-in (ឆ្វេង) ប្រធានាធិបតីកូរ៉េខាងត្បូង និង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូលរួម​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមួយ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
លោក Moon Jae-in (ឆ្វេង) ប្រធានាធិបតីកូរ៉េខាងត្បូង និង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូលរួម​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមួយ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

ប្រទេស​កម្ពុជា​និង​កូរ៉េ​ខាង​ត្បូង​អាច​នឹង​បើក​ការ​ចរចា​ជុំ​ទី​១​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នៅ​ក្នុង​ខែ​កក្កដា​នេះ ​ក្រោយ​ពី​ប្រទេស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​បើក​ការ​ចរចា​ជាផ្លូវ​ការ​ លើ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​នេះ​ កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍។​ នេះ​បើ​យោង​តាម​សារព័ត៌មាន​បរទេស។​

ការ​ចាប់​ផ្តើម​ដំណើរ​ការ​ចរចា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ធ្វើឡើង​ ​ ខណៈកម្ពុជាគ្រោង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​ នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ។​

កាសែត​ The Korea Herald​ របស់​កូរ៉េ​ខាង​ត្បូង​ បាន​រាយ​ការណ៍​ថា​ ​ការ​បើក​ការ​ចរចា​ជាផ្លូវ​ការ​លើ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​រវាង​កម្ពុជា​និង​កូរ៉េ​ កើត​ឡើងជាង​មួយ​ឆ្នាំ ក្រោយពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ស្នើ​ឡើង​ក្នុង​ពេល​លោក​ជួប​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae-in​ កាល​ពី​ខែ​មីនា ​ឆ្នាំ​មុន។​

ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទឹកប្រាក់​ជាង ​១​ពាន់​លាន​ដុល្លារអាមេរិក ​កាល​ពី​ឆ្នាំ​ ២០១៩ ​គឺ​កើន​ឡើង​ ៦​ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ ​២០១៨។​ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​ដដែល ​ដែល​យោងតាមតួ​លេខ​របស់​សមាគម​ពាណិជ្ជ​កម្ម​អន្តរជាតិ​កូរ៉េ។

ប៉ុន្តែ ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នេះ​មាន​ការ​កើន​ឡើង​ជា​មធ្យម​ប្រមាណ​ ១៥ ​ភាគរយ ​ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល ​១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG