ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទាហាន​ថៃ​សម្លាប់​ពលរដ្ឋ​ខ្មែរ​៣៨​នាក់​ក្នុង​រយៈ​ពេល​៦​ខែ​ដើមឆ្នាំ


គ្រួសារ​ខ្មែរនៅ​តាម​ដងផ្លូវ​ជិត​ប្រាសាទ​ព្រះវិហារ
​វ៉ាស៊ីនតោន៖ ​មាន​ពលរដ្ឋ​កម្ពុជា​៣៨​នាក់​ត្រូវ​បាន​កង​ឆ្មាំ​ការពារ​ព្រំដែន​ថៃ​បាញ់​សម្លាប់​ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​នេះ​ដែល​ជា​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ប្រៀបធៀប​នឹង​ឆ្នាំ​២០១១។​

តាម​របាយការណ៍​របស់​អាជ្ញា​ធរ​ខ្មែរ​បាន​បញ្ជាក់​ថា​អ្នក​រងគ្រោះ ​ទាំង​នោះ​ជា​អ្នក​ដែល​បាន​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ចូលកាប់​ឈើ​ក្នុង​ប្រទេស​ថៃ​។​

អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​បញ្ជាក់​ថា​ក្នុង​ឆ្នាំ​២០១១​មាន​អ្នក​ស្លាប់​តែ​១១​នាក់​ប៉ុណ្ណោះ​ហើយ​អង្គការ​នេះ​បាន​ដាក់​ការ​ស្តី​បន្ទោស​ទៅ​ លើ​ភាព​ក្រីក្រ​ដែល​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ដូចនេះ។​

លោក​ Nicolas Agostini អ្នក​ជំនួយការ​បច្ចេកទេស​របស់​អង្គការ​អាដហុក​បាន​បញ្ជាក់​បា្រប់​ទីភ្នាក់​ងារ​សារព័ត៌មាន​បារាំង​ AFP ​ថា​៖

«ភាព​ក្រីក្រ​នៅ​ក្នុង​ខេត្ត​តាម​បណ្តោយ​ ព្រំដែន​មានកម្រិត​ខ្ពស់​ណាស់​ហើយ​ប្រជាពលរដ្ឋ​សុខ​ចិត្ត​ធ្វើ​អ្វី​ទាំង​អស់​ឱ្យ​តែ​បាន​រស់​»។​

របាយការណ៍​របស់​អាជ្ញា​ធរ​ខ្មែរ​ក៏​បាន​បន្ថែម​ថា​មាន​ពលរដ្ឋ​ខ្មែរ​១០​នាក់​ផ្សេង​ទៀត​ទទួល​រងរបួស​ពីការ​បាញ់​ប្រហារនិង​មនុស្ស​១៩៤​នាក់ត្រូវ​អាជ្ញា​ធរ​ថៃ​បញ្ជូន​ត្រឡប់​មក​វិញ ​ប៉ុន្តែ​ពួក​គេ​មិន​ទាំង​អស់​គ្នា​ទេ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចូល​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នោះ។​
XS
SM
MD
LG