ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតក្នុងឃុំដែលបក្សសង្គ្រោះជាតិធ្លាប់ឈ្នះការបោះឆ្នោត
នៅក្នុងឃុំអរិយក្សត្រ ដែលគណបក្សប្រឆាំងសង្រ្គោះជាតិធ្លាប់ឈ្នះការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋមួួយចំនួនបានលើកឡើងថា ពួកគេមិនទៅបោះឆ្នោត ឬទៅបោះឆ្នោត តែធ្វើឲ្យសន្លឹកឆ្នោតទាំងនោះ មិនបានការ។ អានអត្ថបទលម្អិតរបស់វីអូអេ
ថ្មី៖ អត្រាអ្នកចេញទៅបោះឆ្នោតមាន ៨២.១៧% គិតត្រឹមម៉ោង ៥ រសៀល នេះបើយោងតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ តួលេខនេះអាចមានការផ្លាស់ប្តូរ។ ការបោះឆ្នោតនេះមានការរិះគន់អំពីអវត្តមានគណបក្សសង្គ្រោះជាតិដែលនាំឱ្យគណបក្សប្រជាជនកម្ពុជាអាចឈ្នះដោយងាយ។ បក្សសង្គ្រោះជាតិបានហៅថា «ការបោះឆ្នោតក្លែងក្លាយ» តែលោកប្រធានគ.ជ.ប. បានអះអាងថាការចេញទៅបោះឆ្នោតគឺជាឆន្ទៈប្រជាជន ក្នុងសន្និសីទកាសែតល្ងាចនេះ។
ផលិតដោយ៖ ខាន់ សុគុំមនោ និង អូន ឆេងប៉រ
បេក្ខជននាយករដ្ឋមន្ត្រីគណបក្សប្រជាធិបតេយ្យមូលដ្ឋានបោះឆ្នោតនៅខេត្តតាកែវ
គណបក្សនយោបាយដែលកើតថ្មីជាច្រើន បានចូលរួមការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដោយក្នុងនោះមានគណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយដែរ។ មេដឹកនាំមួយរូបរបស់គណបក្សនេះ បានទៅបោះឆ្នោតនៅខេត្តតាកែវ ជាទីដែលពលរដ្ឋមួយចំនួនមិនព្រមទៅបោះឆ្នោត ដោយសារគ្មានវត្តមានរបស់គណបក្សប្រឆាំង ឬទៅបោះឆ្នោតទាំងការភ័យខ្លាច។ អានអត្ថបទលម្អិតរបស់ VOA
ផ្សាយផ្ទាល់៖ តាមដានទស្សនាសេចក្តីរាយការណ៍ថ្មីៗចុងក្រោយអំពីការបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី៦ តាមរយៈកម្មវិធីផ្សាយផ្ទាល់ព័ត៌មានពេលរាត្រីរបស់វិទ្យុ VOA សម្រាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលផ្សាយជូនដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា, លោក ម៉ែន គឹមសេង និងលោក ភី សុភាដា ពីរដ្ឋធានីវ៉ាស៊ីនតោន ជាមួយនឹងកញ្ញា កាន់ វិច្ឆិកា, លោក ហ៊ុល រស្មី, លោក សុខ ខេមរា, លោក ស៊ុន ណារិន, លោក អូន ឆេងប៉រ ពីរាជធានីភ្នំពេញ។