ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)
បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)

Live Blog: ‍«ការបោះឆ្នោតជាតិឆ្នាំ២០១៨‍» Cambodia Elections 2018

ដំណើរការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៦ ដែលប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានអ្នកអង្កេតការណ៍ និងជំនាញជាច្រើននាក់យល់ថា មិនមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌​ ដោយសារមិនមានគណបក្សប្រឆាំងពិតប្រាកដមួយចូលរួម។ Cambodia is holding its sixth national election on July 29. It has been described as the most unfair and unfree since 1993 because the government of Prime Minister Hun Sen used the Supreme Court to dissolve the only viable opposition, the Cambodia National Rescue Party, in November.

០៨:៣១ ៣០.៧.២០១៨

ប្រតិកម្មពីសហរដ្ឋអាមេរិក និងប្រទេសមួួយចំនួនទៀត លើការបោះឆ្នោតនៅកម្ពុជា។ លោក សុខ ខេមរា បានធ្វើសេចក្តីរាយការណ៍ផ្ទាល់តាមហ្វេសប៊ុកជំុវិញប្រតិកម្មអន្តរជាតិមកលើការបោះឆ្នោតនៅកម្ពុជា។

០៨:១៦ ៣០.៧.២០១៨

សហរដ្ឋ​អាមេរិកថ្កោល​ទោស​ការ​បោះឆ្នោត​«មិន​សេរី​ឬ​យុត្តិធម៌»​ហើយ​ព្រមាន​រឹត​បន្តឹង​ទិដ្ឋាការ​បន្ថែម

សេតវិមាន​កាល​ពី​ល្ងាចថ្ងៃ​អាទិត្យ​ទី​២៩ ខែ​កក្កដា​នេះ ទើបបាន​ចេញ​សេចក្តីការណ៍មួយ​ថ្កោល​ទោស​ការ​បោះឆ្នោត​កម្ពុជា​ក្នុង​ថ្ងៃ​ដដែល​នេះ​ ដែល​មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​សំខាន់​ជាង​គេ និង​ព្រមាន​ចាត់​វិធានការ​ទណ្ឌកម្ម​បន្ថែម​ទៀត។ អានអត្ថបទលម្អិត

០៨:១៣ ៣០.៧.២០១៨

The White House issues a statement, calling Cambodia's elections on Sunday, in which ruling CPP won a landslide victory, "neither free nor fair."

០២:៣៥ ៣០.៧.២០១៨

គណបក្ស​កាន់​អំណាច​កម្ពុជា​អះអាង​ថា​បាន​«ជ័យជម្នះ​ធំធេង»​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា«ក្លែងក្លាយ»

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន AFP កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា គណបក្ស​របស់​លោក​រំពឹង​នឹង​ឈ្នះ​បាន​ជាង​១០០​អាសនៈ​ក្នុង​រដ្ឋសភា​ ដែល​មាន​អាសនៈ​សរុប​ចំនួន​១២៥ ដោយ​យោង​ទៅ​តាម​តួលេខ​បឋម​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ អានអត្ថបទលម្អិត

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG