ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លាលែង​ពី​តំណែង​កើន​ឡើង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខណៈ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) កំពុង​បន្ត​ទៅ​មុខ អ្នក​ខ្លះ​នៅ​អ៊ីស្រាអែល​ថា វា​ដល់​ពេល​ដែល​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ត្រូវ​លាលែង​ពី​តំណែង​ហើយ។ លោក Netanyahu បាន​គេចវេស​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​បរាជ័យ​របស់​លោក​ក្នុង​ការ​ការពារ​អ៊ីស្រាអែល​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ៧ ខែ​តុលា​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​ក្រុម​ហាម៉ាស់ ដែល​បាន​សម្លាប់​ពលរដ្ឋ​អ៊ីស្រាអែល​យ៉ាង​តិច ១.៤០០ នាក់។ លោក Netanyahu ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ផង​ដែរ​ថា លោក​មិន​មាន​ចេតនា​ចង់​ចុះចេញ​ពី​តំណែង​នោះ​ទេ។ អ្នកស្រី Linda Gradstein រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុង​ហ្សេរុយសាឡិម ប្រទេស​អ៊ីស្រាអែល។ អ្នកនាង ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG