ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​រដ្ឋ ​California ​បញ្ជា​ឲ្យ​បិទ​រដ្ឋ​ទាំង​មូល​ដើម្បី​ទប់​ទល់​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ COVID-19

មនុស្ស​នៅកន្លែង​សម្រាប់​អ្នក​គ្មាន​ទីជម្រក​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី​១៩ មីនា ២០២០។ អភិបាល​រដ្ឋ លោក Gavin Newsom បាន​បញ្ចេញ​ប្រាក់​១៥០​លាន​ដុល្លារ​សម្រាប់​មនុស្ស​គ្មាន​ទីជម្រក នៅ​រដ្ឋ​នេះ នៅ​ពេល​វីរុស​កូរ៉ូណា​កំពុង​រីក​រាល​ដាល។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អភិបាល​រដ្ឋ ​California ​លោក​ Gavin Newsom​ បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​ទាំង​៤០​លាន​នាក់​នៃ​នៅ​ក្នុង​រដ្ឋ​នេះ​ស្នាក់​នៅ​ផ្ទះ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​រដ្ឋ​នេះ​ដើម្បី​ទប់ទល់​នឹង​ជំងឺ COVID-19។

លោក ​Newsom ​បាន​ចេញ​បទ​បញ្ជា​នេះ​ បន្ទាប់ពី​មាន​មនុស្ស ៩ នាក់​បាន​ស្លាប់ និង ៩៥៨ នាក់​បាន​ឆ្លង​មេរោគ​នេះ​នៅ​ក្នុង​រដ្ឋ California។

ការ​បិទ​ការ​ដើរហើរ​មួយ​រយៈ​សម្រាប់​រដ្ឋ California ទាំង​មូល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ស្រុក ​Los Angeles (Los Angeles County) បាន​ចេញ​បទ​បញ្ជា​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ឲ្យ​មាន​ការ​បិទ​ផ្សារ​ទំនើប កន្លែង​លក់​រាយ​មិន​សំខាន់ និង​កន្លែង​ក្មេង​លេង​នៅ​ទូទាំង​ស្រុក។

លោក ​Newsom បាន​ស្នើ​សភា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នូវ​ថវិកា​សហព័ន្ធ​ចំនួន ​១​ ពាន់​លាន​ដុល្លារ ​ដើម្បី​ដោះស្រាយ​វិបត្តិ​ផ្នែក​សុខាភិបាល​ដែល​នឹង​កើត​ឡើង៕

XS
SM
MD
LG