ការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីក្នុងទ្រង់ទ្រាយតូចមួយនៅថ្ងៃច័ន្ទនេះជាលក្ខណៈ«វិជ្ជមាន»ខណៈពេលដែលមានកិច្ចការជាច្រើន ដែលរដ្ឋមន្ត្រីថ្មីទាំងនោះត្រូវដោះស្រាយ ក្នុងនោះរួមមានទំនាស់ដីធ្លីដ៏ធ្ងន់ធ្ងរ សេវាសាធារណៈមិនល្អដែលស្ថានទូតក្រៅប្រទេសផ្តល់ឱ្យពលករចំណាកស្រុក និងកិច្ចការជាន់គ្នានៃក្រសួងមួយចំនួន។ នេះបើតាមការលើកឡើងរបស់លោក អ៊ូ វីរៈ ប្រធានវេទិការអនាគត ដែលបានបញ្ជាក់ថា ក្រសួងមួយចំនួនដែលជាដើមចមនៃបញ្ហាដែលបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋបែរជាមិនមានការរុះរើទៅវិញ ដូចជាក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិជាដើម។ លោក អ៊ូ វីរៈ បានបញ្ជាក់ដូច្នេះក្នុងកម្មវិធី Hello VOA នៅយប់ថ្ងៃច័ន្ទ ទី១ ខែមេសា ឆ្នាំ២០១៦។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១ មេសា ២០១៦)