ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​រៀបចំ​ថវិកា​ចាយវាយ​ប៉ាន់ស្មាន​សំណើ​ហែរក្បួន​យោធា​របស់​លោក Trump អាច​ត្រូវ​ចំណាយ​ដល់​៣០លាន​ដុល្លារ


ប្រធាន​រៀបចំ​ថវិកា​ចាយវាយ​សហរដ្ឋអាមេរិក​ លោក Mick Mulvaney ធ្វើ​កំណត់​សម្គាល់ ខណៈ​ចូលរួម​សវនាការ​របស់​គណៈកម្មាធិការ​ចាយវាយ​របស់​សភា កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
ប្រធាន​រៀបចំ​ថវិកា​ចាយវាយ​សហរដ្ឋអាមេរិក​ លោក Mick Mulvaney ធ្វើ​កំណត់​សម្គាល់ ខណៈ​ចូលរួម​សវនាការ​របស់​គណៈកម្មាធិការ​ចាយវាយ​របស់​សភា កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធាន​រៀបចំ​ថវិកា​ចាយវាយ​សហរដ្ឋអាមេរិក​ លោក Mick Mulvaney បាន​ប៉ាន់ស្មាន​ថា​សំណើ​រៀបចំ​ហែរក្បួន​យោធា​របស់​លោកប្រធានាធិបតី Donald Trump អាច​នឹង​ត្រូវ​ចំណាយ​រហូត​ដល់​៣០លានដុល្លារ។

លោក​បាន​ប្រាប់​គណៈកម្មាធិការសភា​ទទួល​បន្ទុក​ត្រួតពិនិត្យ​ថវិកា​ចាយវាយ កាល​ពី​ថ្ងៃពុធ​ថា «ខ្ញុំ​បាន​ឃើញ​ពី​ការ​ប៉ាន់ស្មាន​ការចំណាយ​ផ្សេងៗ​គ្នា​គឺ​ចាប់​ពី១០​លានដុល្លារ​រហូត​ដល់​៣០លានដុល្លារ​ អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​ពិធី​ហែរ​ក្បួន​នេះ»។

យោងតាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​រដ្ឋបាល​របស់​លោក Trump កំពុង​ពិចារណា​រៀបចំ​ពិធី​ហែរ​ក្បួន​នេះ​នៅ​ចំ​ថ្ងៃទិវា​អតីត​យុទ្ធជន។

លោក Mulvaney បាន​ប្រាប់​សមាជិក​សភា​ថា​ថវិកា​សម្រាប់​រៀបចំ​ពិធី​នេះ​ មិន​បាន​បញ្ជូល​នៅក្នុង​សំណើ​ថវិកា​ចំណាយ​សម្រាប់​ឆ្នាំ២០១៩​របស់​លោក Trump ទេ​ ដោយសារ​តែ​ការពិភាក្សា​អំពី​ពិធី​នេះ​ទើប​តែ​ធ្វើឡើង​នាពេល​ថ្មីៗ​នេះ។

លោក Mulvaney បាន​ថ្លែង​បន្ត​ថា​ រដ្ឋបាល​របស់​លោក Trump គួរតែ​សហការ​ជាមួយ​សភា «ប្រសិន​បើ​សម្រេច​ថា​ចង់​បន្ត​ដំណើរការ​រៀបចំ​ពិធី​ហែរក្បួន​នេះ» កាល​ពី​សប្តាហ៍​មុន​លោក Jim Mattis រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក បាន ប្រាប់​អ្នកសារពត៌មាន​ថា​ក្រសួង​កំពុង​រៀបចំ​ផែនការ​និង​កំពុង​ពិចារណា​ពី​ជម្រើស​ផ្សេងៗ​នៃ​ការ​ហែរក្បួន​នេះ។ លោក Trump បាន​ស្នើ​ឲ្យ​រៀបចំ​ពិធីហែរ​ក្បួន​យោធា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បន្ទាប់​ពី​លោក​បាន​ឃើញ​ការ​ហែរ​ក្បួន​យោធា​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​បារាំង​នៅក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ខែកក្កដា​កន្លង​ទៅ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG