ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​អង់គ្លេស​ចាប់​ខ្លួន​បុរស​៣នាក់​ទាក់ទង​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក


ប៉ូលិស​ទៅ​ដល់​ផ្ទះ​មួយ​នៅ​លើ​ផ្លូវ Elsmore Road នៅ​ក្នុង​ក្រុង Manchester កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។
ប៉ូលិស​ទៅ​ដល់​ផ្ទះ​មួយ​នៅ​លើ​ផ្លូវ Elsmore Road នៅ​ក្នុង​ក្រុង Manchester កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។

ពួក​ប៉ូលិស​អង់គ្លេស​បាន​និយាយ​ថា​ ពួក​គេ​បានចាប់​ខ្លួន​មនុស្ស​បី​នាក់​ថែម​ទៀត​ដោយ​មាន​ការ​ទាក់ទិន​ជាមួយ​ការ​ស៊ើបអង្កេត​អំពី​ការ​បំផ្ទុះ​គ្រាប់បែក​ដ៏​ប្រល័យ​កាលពី​ថ្ងៃ​ចន្ទនៅ​ក្រោយ​ការ​ប្រគុំ​តន្ត្រី​មួយ​នៅ​ក្នុង​ក្រុង Manchester។​

សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​មក​ពី​ពួក​ប៉ូលិស​នៅ​តំបន់ Greater Manchester បាន​ប្រកាស​ថា​ការ​ចាប់​ខ្លួន​ជន​ទាំង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ពួក​ប៉ូលិស​បំពេញ​ការងារ​តាម​ដីកា​នៅ​ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​ក្រុង Manchester។​គ្មាន​ព័ត៌មាន​អំពី​ថា​តើ​បុរស​ទាំង​បី​នាក់​នេះ​ ឬ​បុរស​ទី​បួន​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ដែល​គេ​បាន​ប្រាប់​ថា​មាន​អាយុ​២៣ឆ្នាំ​មាន​ទាក់ទិន​បែប​ណា​ជា​មួយ​ការ​វាយ​ប្រហារ​នេះ​ទេ។​

លោកស្រី Amber Rudd រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៃ​ប្រទេស​អង់គ្លេស​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​នេះ​ដែល​គេ​ប្រាប់​ថា​មាន​ឈ្មោះ​ថា​ Salman Abedi អាយុ​២២ឆ្នាំ​បាន​ត្រូវ «ស្គាល់» ដោយ​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស​នៅ​មុន​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ។​

លោកស្រី​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ BBC ថា​ «វា​ហាក់​ដូច​ជា​មាន​ទំនង​ ហើយ​អាច​ជា​ការ​ពិត​ដែល​ថា​ជន​នេះ​មិន​មែន​ធ្វើ​សកម្មភាព​នេះ​តែ​ឯកឯង​ទេ»។

ពួក​អ្នក​ស៊ើបអង្កេត​បាន​ធ្វើ​ការ​ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ចន្ទ​មក​ដើម្បី​ឱ្យ​ដឹង​ថា​តើ​អ្នក​ធ្វើ​ការ​វាយប្រហារ​នេះ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​មួយ​ដែល​មាន​គ្នា​ច្រើន​ ឬ​បែប​ណា។​

លោក Mark Rowley ដែល​ដឹកនាំ​ពួក​ប៉ូលិស​ជាតិ​ផ្នែក​ប្រឆាំង​នឹង​ភេរវកម្ម​បាន​ពណ៌នា​ការ​ស៊ើប​អង្កេត​កាលពី​យប់​ថ្ងៃ​អង្គារ​ថា​ «មាន​ការ​ជឿនលឿន​ល្អ​ប្រសើរ» ហើយ​តាម​ដាន​តម្រុយ​មួយ​ចំនួន។ ​ក៏​ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​អាជ្ញាធរ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា​តើ Abedi ធ្វើ​សកម្មភាព​នេះ​តែ​ម្នាក់​ឯង​ ឬ​យ៉ាង​ណា​ទេ។

អត្ថាធិប្បាយ​របស់​លោក Rowley ធ្វើ​ឡើង​នៅ​ពេល​ដែល​គណៈកម្មាធិការ​មួយ​ដែល​កំណត់​កម្រិត​នៃ​ការ​ប្រុងប្រយ័ត្ន​អំពី​ភេរវកម្ម​ក្នុង​ប្រទេស​អង់គ្លេស​បាន​បង្កើន​កម្រិត​នេះ​ដល់​ភាព​ធ្ងន់ធ្ងរ ឬ​កម្រិត​ខ្ពស់​បំផុត​ដែល​ជា​ការ​បង្ហាញ​សញ្ញា​ថា​មាន​ទំនង​ខ្លាំង​ណាស់​ថា​នឹង​មាន​ការ​វាយ​ប្រហារ​បែប​នេះ​មួយ​លើក​ទៀត៕

XS
SM
MD
LG