ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​សហភាព​អឺរ៉ុប​ចង់​ឲ្យ​អង់គ្លេស​នៅ​តែ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប


លោក​នាយក​រដ្ឋ​មន្រ្តី David Cameron របស់​អង់គ្លេស​និយាយ​ជាមួយ​នឹង​លោកស្រី​អធិការបតី Angela Merkel របស់​អាល្លឺម៉ង់ ក្នុង​ពេល​ថត​រូប​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ក្នុង​ក្រុង​ព្រុចសែល កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្រុម​មេដឹកនាំ​ជាន់​ខ្ពស់​ភាគ​ច្រើន​របស់​សហភាព​អឺរ៉ុប ​បាន​សម្តែង​នូវ​ការ​ចាប់​អារម្មណ៍ និង​ទំនុក​ចិត្ត​ថា ​ប្រទេស​អង់គ្លេស​ស្ថិត​នៅ​ជា​សមាជិក​របស់​ប្លុក​នោះ។ មុន​សន្និសីទ​កំពូល​ដែល​មាន​រយៈ​ពេល​២​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ព្រុចសែល (Brussels) លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​មាន​ប្រសាសន៍​ថា ​លោក​មាន​ទំនុក​ចិត្ត​ថា ​អង់គ្លេស​នឹង​ស្ថិត​នៅ​ជា​សមា​ជិក​ស្ថាបនា​ និង​សកម្ម​មួយ​របស់​សហភាព​អឺរ៉ុប។

លោក Juncker មាន​ប្រសាសន៍​ថា ​«ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ​យើង​នឹង​មាន​កិច្ច​ព្រមព្រៀង​មួយក្នុង​អំឡុង​សន្និសីទ​កំពូល​របស់​ក្រុម​ប្រឹក្សា​អឺរ៉ុប​នេះ។ ​យើង​ត្រូវ​តែ​ចម្រាញ់​សំណួរ​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​ដែលកំពុង​និយាយ​វែក​ញែក ​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ​អង់គ្លេស ​នឹង​ក្លាយជា​សមាជិក​ស្ថាបនា​ និង​សកម្ម​របស់​សហភាព​អឺរ៉ុប‍»។

លោក Martin Schultz ប្រធាន​សភា​អឺរ៉ុប ​បាន​មាន​ប្រសាសន៍​ថា ​មាន​កិច្ច​ព្រមព្រៀងគួរ​ឲ្យ​ចាប់​អារម្មណ៍​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​ធានា​ថា ​អង់គ្លេស​នៅ​តែ​ស្ថិត​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។

លោក Schulz មាន​ប្រសាសន៍​ថា យើង​រួប​រួម​គ្នា ​យើង​កាន់​តែ​ខ្លាំង​ឡើង ហើយ​យើង ​នឹង​ធ្វើ​ការ​ប្រកប​ដោយ​ការ​ស្ថាបនា​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​អ្វី​ដែល​យើង ​បាន​ព្រម​ព្រៀង​គ្នា​ប្រាកដ​ជា​ប្រភេទ​នីតិ​បញ្ញត្តិ​មួយ​នៅ​ក្នុង​សហភាព​អឺរ៉ុប‍»។

នៅ​ដើម​សប្តាហ៍​នេះ ​លោក​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស David Cameron បាន​ទទួលការ​តាំង​ចិត្ត​ពី​មេដឹកនាំ​ទាំង​២​របស់​សហភាព​អឺរ៉ុប​ដើម្បី​ជួយ​ធ្វើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ដ៏​ត្រឹមត្រូវ​មួយ​ស្តី​ពី​ការ​ធ្វើ​កំណែ​ទម្រង់​សហភាព​អឺរ៉ុប​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី ​កំពុង​ស្វះស្វែង។

នៅ​ពេល​ដែល​លោក​អញ្ជើញ​ទៅ​ដល់​ទីក្រុង​ព្រុចសែល លោក​នាយក​រដ្ឋ​មន្ត្រី Cameron មិន​បាន​ប្រុងប្រៀបទទួល​យក​កិច្ច​ព្រម​ព្រៀង​ដែល​មិន​បាន​បំពេញ​ទៅ​តាម​ការ​ចង់បាន​របស់​ប្រទេស​លោក​ទេ៕

XS
SM
MD
LG