ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អង់គ្លេស​បដិសេធ​ជម្រើស​ទាំង ១៦ នៃ​គម្រោង​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប


រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ឆ្លើយសំណួរនៅក្នុងសភា ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ 

សមាជិក​សភា​បាន​ចាប់ផ្ដើម​ជជែក​ដេញដោល​គ្នា​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​លើ​ជម្រើស​ទាំង ១៦។ អ្នក​ចរចា​បាន​កាត់បន្ថយ​ជម្រើស​ទាំង​នោះ​ឲ្យ​នៅ​ត្រឹម ៨ ដើម្បី​ដាក់​ឲ្យ​បោះ​ឆ្នោត។ ជម្រើស​ទាំង ៨ នេះ​ត្រូវ​បាន​ជំទាស់​ទាំង​អស់។

អនាគត​នៃ​គម្រោង​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​កាន់តែ​មាន​ភាព​ស្រពិចស្រពិល​ថែម​ទៀត បន្ទាប់ពី​រដ្ឋសភា​អង់គ្លេស​បាន​ច្រានចោល​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នូវ​ជម្រើស​ចំនួន ១៦ ផ្សេង​គ្នា នៃ​កិច្ច​ព្រមព្រៀង​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប ដែល​ត្រូវ​បាន​បដិសេធ​ពីរ​ដង​រួច​មក​ហើយ។

រដ្ឋសភា​បាន​យក​គម្រោង​ចាកចេញ​របស់​អង់គ្លេស​ពី​អ្នកស្រី​នាយករដ្ឋមន្ត្រី Theresa May។

សមាជិក​សភា​បាន​ចាប់ផ្ដើម​ជជែក​ដេញដោល​គ្នា​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​លើ​ជម្រើស​ទាំង ១៦។ អ្នក​ចរចា​បាន​កាត់បន្ថយ​ជម្រើស​ទាំង​នោះ​ឲ្យ​នៅ​ត្រឹម ៨ ដើម្បី​ដាក់​ឲ្យ​បោះ​ឆ្នោត។ ជម្រើស​ទាំង ៨ នេះ​ត្រូវ​បាន​ជំទាស់​ទាំង​អស់។

ក្នុង​ចំណោម​ជម្រើស​ទាំង​នោះ មាន​ជម្រើស​មួយ​ដែល​តម្រូវ​ឲ្យ​រក្សា​ចក្រភព​អង់គ្លេស​នៅ​ក្នុង​សហជីព​គយ​ជាមួយ​នឹង​សហភាព​អឺរ៉ុប​ដដែល និង​ជម្រើស​មួយ​ទៀត​ដែល​តម្រូវ​ឲ្យ​មាន​ការ​ស្ទង់​មតិ​ម្ដង​ទៀត​អំពី​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នេះ។

សហភាព​អឺរ៉ុប​បាន​ទុក​ពេល​ឲ្យ​អង់គ្លេស​រហូត​ដល់​ថ្ងៃ​ទី ១២ ខែ​មេសា ខាង​មុខ​នេះ ដើម្បី​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ដឹង​អំពី​គម្រោង​របស់​អង់គ្លេស បើ​មិន​ដូច្នេះ​ទេ អង់គ្លេស​នឹង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង ដែល​ករណី​នេះ​អាច​បណ្ដាល​ឲ្យ​ចលាចល​សេដ្ឋកិច្ច។

លោក Stephen Barclay រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ចាកចេញ​របស់​អង់គ្លេស បាន​និយាយ​ថា មូលហេតុ​ដែល​សំណើ​ទាំង ៨ នេះ​មិន​ទទួល​បាន​ជោគជ័យ គឺ​ជា​សញ្ញា​មួយ​ទៀត​ដែល​បង្ហាញ​ថា គម្រោង​របស់​អ្នកស្រី May គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។

អ្នកស្រី May បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា អ្នកស្រី​នឹង​ចុះចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី មុន​ពេល​ដែល​អ្នកស្រី​គ្រោង​នឹង​ធ្វើ ប្រសិនបើ​សមាជិក​សភា​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ដែល​អ្នកស្រី​បាន​ចរចា​ជាមួយ​នឹង​សហភាព​អឺរ៉ុប៕

XS
SM
MD
LG