ព្រះមហាក្សត្រិយានី Elizabeth ទី ២ បានសោយទិវង្គតក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សានៅព្រះរាជដំណាក់ Balmoral របស់ព្រះអង្គ ដែលស្ថិតនៅប្រទេសស្កុតលែន។ នេះបើតាមសេចក្តីប្រកាសរបស់ព្រះបរមរាជវាំង Buckingham។
សេចក្តីប្រកាសនោះបានឲ្យដឹងថា៖ «ព្រះមហាក្សត្រិយបានសោយទិវង្គតដោយស្ងប់នៅព្រះរាជ ដំណាក់ Balmoral នារសៀលល្ងាចនេះ។ ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយដែលនឹងឡើងសោយរាជ្យ នឹងបន្តស្នាក់នៅព្រះរាជដំណាក់នាល្ងាចនេះ ហើយនិងវិលត្រឡប់ទៅទីក្រុងឡុងដ៍វិញនៅថ្ងៃស្អែក»។
ព្រះមហាក្សត្រិយានី Elizabeth ជាព្រះមហាក្សត្រិយដែលបានសោយរាជ្យដ៏យូរជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រព្រះរាជវង្សរបស់ចក្រភពអង់គ្លេស។ គិតត្រឹមឆ្នាំ ២០២២ នេះ ព្រះមហាក្សត្រិយបានគ្រប់គ្រងព្រះរាជវង្សនេះរយៈពេល ៧០ ឆ្នាំ៕