វ៉ាស៊ីនតោន —
អ្នកកាសែតជនជាតិកាណាដាដែលបាត់ខ្លួនតាំងពីដើមឆ្នាំមកគឺលោកដេវ វ៉ក (Dave Walker) ត្រូវប៉ូលិសរកឃើញសាកសពកាលពីថ្ងៃព្រហស្បតិ៍នេះ ក្នុងព្រៃមួយកន្លែងជិតប្រាសាទអង្គរធំ ខេត្តសៀមរាប។ តែប៉ូលិសមិនទាន់បង្ហាញឲ្យដឹងថា រឿងនេះជាឃាតកម្ម ឬជារឿងអ្វីមួយនោះទេ។ នេះជាការអះអាងរបស់លោក ស្នងការប៉ូលិសខេត្តសៀមរាបគឺឧត្តមសេនីយ៍ត្រីសត ណាឌី។
«យើងពិនិត្យជំហានដំបូងហ្នឹងដូចជាមិនទាន់មានស្លាកស្នាមស្អីថា ជាបទល្មើស ព្រហ្មទណ្ឌទេ តែយើងចាំមើលស្អែកជាមួយខាងស្ថានទូតគាត់មកនោះ។ យើង នឹងធ្វើការត្រួតពិនិត្យឲ្យបានល្អិតល្អន់ថែមទៀត»។
លោកដេវ វ៉កឃឺ អាយុ៥៨ឆ្នាំ ជាអ្នកកាសែតជនជាតិកាណាដា និងជាស្ថាបនិក ក្រុមហ៊ុនផលិតភាពយន្តមួយឈ្មោះ Animist Farm Films បានបាត់ខ្លួនតាំងពី ដើមខែកុម្ភៈពីផ្ទះសំណាក់មួយក្នុងខេត្តសៀមរាបក្នុងពេលដែលលោកស្នាក់ នៅទីនោះដើម្បីផលិតខ្សែភាពយន្តមួយជាភាសាអង់គ្លេស ដែលមានចំណង ជើងថា «បុរសក្រីក្របំផុត» ឬ «The Poorest Man»។ ខ្សែភាពយន្តរយៈពេល៨០នាទីនេះរៀបរាប់អំពីអ្នកភូមិម្នាក់ ដែលខ្មែរក្រហមបានតែងតាំងឲ្យធ្វើជាប្រធានភូមិ ក្រោយពីបានដឹងថា គាត់ជាអ្នកក្រជាងគេក្នុងភូមិ។ ហើយគាត់បានសង្គ្រោះជីវិតមនុស្ស១០០នាក់ក្នុងសម័យនោះ មិនឲ្យខ្មែរក្រហមយកទៅសម្លាប់។
ការបាត់ខ្លួនលោក Walker ដែលគ្មានមូលហេតុនេះបានធ្វើឲ្យមានប្រតិកម្មពី អង្គការសារព័ត៌មានអន្តរជាតិជាច្រើនដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតរឿងនេះ។
ទោះជាយ៉ាងណាក៏ដោយ លោកស្នងការសត ណាឌីបានអះអាងថា សាកសព នោះត្រូវប្រទះឃើញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ដោយក្មេងពីរនាក់។
«មានក្មេងពីរនាក់ ក្មេងជំទង់អាយុ២១ម្នាក់ អាយុ២៥ម្នាក់។ គាត់ដើរចូលទៅក្នុង ព្រៃ បេះផ្លែឈើនៅក្នុងព្រៃ ហើយក៏ប្រទះឃើញសាកសពនោះបានមករាយ ការណ៍ជូនប៉ូលិស»។
លោកស្នងការបានអះអាងថា បុគ្គលិកផ្ទះសំណាក់និងមិត្តភ័ក្រជនរងគ្រោះបាន បញ្ជាក់អត្តសញ្ញាណសាកសពដែលរលួយនោះថា ជាសពលោក Dave Walker ដោយគេចំណាំទៅលើស្បែកជើង និងសម្លៀកបំពាក់ ហើយនឹងរបស់ផ្សេង ទៀត។
អាជ្ញាធរប៉ូលិសបានបញ្ជាក់ថា របស់របរផ្សេងទៀតរួមទាំងលុយ៥០ដុល្លារស.រ.អា.ផងបាននៅក្នុងហោប៉ៅរបស់សាកសពនោះ។
លោកសាន់នី ឈួន មិត្តភ័ក្រលោក Dave Walker បានថ្លែងថា លោកទៅមើល សាកសពហើយ ហើយសន្និដ្នានថា នោះជាសាកសពលោកដេវ វ៉កឃឺសឹងតែ ១០០ភាគរយ។ តែលោកក៏មិនអាចដឹងថា ឃាតកម្មនោះបណ្តាលមកពីមូលហេតុអ្វីដែរ។
«នៅក្នុងករណីលោកដេវនេះ ខ្ញុំយល់ថា ទោះជាយ៉ាងណា ដើម្បីឲ្យបានអស់ចិត្ត ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ខ្ញុំយល់ថា ធ្វើយ៉ាងណាឲ្យមាន ការត្រួតពិនិត្យតាមវិទ្យាសាស្ត្រឲ្យបានច្បាស់លាស់ដើម្បីបញ្ជាក់ថា តើការស្លាប់ នេះដោយមូលហេតុអ្វី?»
លោកសាននី ឈួនបានអះអាងថា កន្លែងសាកសពនោះនៅមិនឆ្ងាយពីទីសារធារណៈនិងប៉ុស្តិ៍ប៉ូលិសប៉ុន្មានទេ។
«កន្លែងហ្នឹងមានថ្នល់ដែលគេបើកឡានទៅមកដែរ ហើយមិនឆ្ងាយពីបុស្តិ៍ប៉ូលិស ប៉ុន្មានទេ តែមានផ្លូវលំមួយចូលទៅក្នុងព្រៃប្រហែលជា២៥០ទៅ៣០០ម៉ែត្រអី ហ្នឹង ហើយសាកសពហ្នឹងនៅឆ្ងាយពីផ្លូវ៥០ទៅ៦០ម៉ែត្រពីផ្លូវលំនោះ។ ហើយទីតាំងនេះនៅខាងក្លោងទ្វារខាងកើត គេហៅថា ក្លោងទ្វារជ័យនៃប្រាសាទអង្គរធំ»។
ក្រុមគ្រួសារសពត្រូវគេជូនដំណឹងរួចហើយអំពីការរកឃើញសាកសពដែល ត្រូវគេប្រទះឃើញក្នុងបរិវេណប្រាសាទអង្គរដែលមានសន្តិសុខល្អនិងជាទីកន្លែងទាក់ទាញទេសចរណ៍រាប់លាននាក់ក្នុង១ឆ្នាំៗមកពីជុំវិញពិភពលោកនេះ៕