វ៉ាស៊ីនតោន —
ក្លឹបអ្នកសារព័ត៌មានបរទេសនៅប្រទេសថៃបានសរសេរលិខិតមួយនៅថ្ងៃអង្គារនេះទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនសុំឱ្យលោកខិតខំជួយស្រាវជ្រាវរកអ្នកសារព័ត៌មាននិងផលិតករភាពយន្តកាណាដាម្នាក់ដែលបាត់ខ្លួនក្នុងប្រទេសកម្ពុជា។
ក្លឹបអ្នកសារព័ត៌មាននោះបានសម្តែងនូវ«ការរំខានចិត្តយ៉ាងខ្លាំង»ដែលការបាត់ខ្លួននេះនៅមិនទាន់មានការពន្យល់ណាមួយជាផ្លូវការ។ នេះបើតាមលិខិតដែលវីអូអេទទួលបាន។
លោក ដេវ វ៉កគ័រ (Dave Walker) អាយុ៥៨ឆ្នាំបានបាត់ខ្លួនពីផ្ទះសំណាក់ Green Village Angkor ក្នុងខេត្តសៀមរាបរយៈពេលជាងមួយសប្តាហ៍មកហើយ ដោយបន្សល់ទុកនូវ សម្ភារៈផ្ទាល់ខ្លួនរបស់លោកដូចជាទូរស័ព្ទដៃ ម៉ាស៊ីនកុំព្យូទ័រនៅក្នុងបន្ទប់ផ្ទះសំណាក់ដែលលោកស្នាក់នៅ។ គេមិនមានព័ត៌មាន ឬភស្តុតាងបញ្ជាក់ថា តើការបាត់ខ្លួននេះបណ្តាលមកពីមូលហេតុអ្វីទេ។
លោក Dave Walker ជាស្ថាបនិកក្រុមហ៊ុនផលិតភាពយន្តមួយឈ្មោះ Animist Farm Films ដែលកំពុងផលិតខ្សែភាពយន្តមួយជាភាសាអង់គ្លេស ដែលមាន ចំណងជើងថា «បុរសក្រីក្របំផុត» ឬ «The Poorest Man »។ ខ្សែភាពយន្តរយៈ ពេល៨០នាទីនេះរៀបរាប់អំពីអ្នកភូមិម្នាក់ ដែលខ្មែរក្រហមបានតែងតាំងឲ្យ ធ្វើជាប្រធាន ភូមិក្រោយពីបានដឹងថា គាត់ជាអ្នកក្រជាងគេក្នុងភូមិ ហើយគាត់ បានសង្គ្រោះជីវិតមនុស្ស១០០នាក់ក្នុងសម័យនោះ។
ការណ៍នេះធ្វើឱ្យក្លឹបអ្នកសារព័ត៌មានសង្ស័យថាការបាត់ខ្លួនអាចទាក់ទងនឹងការងារដែលលោក Dave Walker កំពុងធ្វើ។
លិខិតនោះបញ្ជាក់ថា៖
«ដោយមិនមានចេតនាក្នុងការមើលងាយដល់ការស៊ើបអង្កេតផ្លូវការ ការព្រួយបារម្ភដែលយើងមានគឺការបាត់ខ្លួនរបស់លោកវ័កគ័រអាចមានជាប់ទាក់ទងនឹងការស៊ើបអង្កេតដែលលោកកំពុងធ្វើលើក្រុមខ្មែរក្រហមដែលនៅសេសសល់»។
ពួកគេក៏ស្នើសុំឱ្យលោកហ៊ុន សែនកុំខ្លាចក្នុងការស្នើសុំជំនួយពីខាងក្រៅបើសិនជាកងកម្លាំងប៉ូលិស កងយោធា ក្រុមស៊ើបការណ៍របស់លោកត្រូវការជំនួយ។
រដ្ឋាភិបាលកម្ពុជានៅមិនទាន់មានប្រតិកម្មតបយ៉ាងណានៅឡើយទេ។