រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានសម្តែងនូវក្តីសង្ឃឹមកាលពីថ្ងៃព្រហស្បតិ៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃនិងម៉ាឡេស៊ីបន្ទាប់ពីការចលាចលកាលពីពេលថ្មីៗនេះនៅពេលដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសទាំង២នៅឯកិច្ចប្រជុំកំពូលអាស៊ាន។ នេះបើតាមសេចក្តីរាយ ការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងការផ្លាស់ប្តូរនៃការផ្តោតការយកចិត្តទុកដាក់បន្ទាប់ពីប្រើប្រាស់វិស័យការទូតអស់លទ្ធភាពអំពីវិបត្តិតំបន់មជ្ឈឹមបូព៌ារ លោក Blinken កំពុងតំណាងឱ្យសហរដ្ឋអាមេរិកនៅក្នុងប្រទេសឡាវនៅឯសន្និសីទកំពូលអាស៊ីខាងកើតដែលលោកប្រធានាធិបតី Joe Biden មិនបានចូលរួម២ឆ្នាំជាប់ៗគ្នា។
លោក Blinken បានជួបនាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra អាយុ៣៨ឆ្នាំអ្នកទទួលមរតកសន្តតិវង្សនយោបាយដែលបានកាន់អំណាចកាលពីជាងមួយខែមុនបន្ទាប់ពីអ្នកកាន់តំណែងមុនរបស់អ្នកស្រីត្រូវបានបណ្តេញចេញពីតំណែងហើយគណបក្សប្រឆាំងដ៏សំខាន់មួយទៀតត្រូវបានរំលាយចោល។
លោក Blinken បានមានប្រសាសន៍ថាសហរដ្ឋអាមេរិកសង្ឃឹមនឹងធ្វើការជាមួយអ្នកស្រីនាយករដ្ឋមន្ត្រី Paetongtarn ដើម្បី«ផ្តោតលើបញ្ហានានាដែលយើងអាចធ្វើការឱ្យកាន់តែប្រសើឡើងដើម្បីជីវិតរស់នៅរបស់ប្រជាពលរដ្ឋយើង»រួមទាំងបញ្ហាសេដ្ឋកិច្ច សន្តិសុខនិងការប្រែប្រួលអាកាសធាតុ។
លោក Blinken បានប្រាប់អ្នកស្រីនាយករដ្ឋមន្ត្រីថៃថា«ប្រទេសទាំង២មានប្រវត្តិដ៏អស្ចារ្សជាមួយគ្នាហើយយើងចង់ស្ថាបនាវាឡើងវិញ»។
អ្នកស្រី Paetongtarn បានប្រាប់លោក Blinken ពីទឹកជំនន់ដ៏ប្រល័យកាលពីពេលថ្មីៗនេះនៅភាគខាងជើងប្រទេសថៃហើយបានសម្តែងគាំទ្រទំនាក់ទំនងយូរអង្វែងជាមួយសហរដ្ឋអាមេរិក។
ថៃជាសម្ពន្ធមិត្តដ៏ចាស់បំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី ក៏ប៉ុន្តែ សហរដ្ឋអាមេរិកបានរិះគន់ម្តងហើយម្តងទៀតចំពោះប្រវត្តិរបស់ថៃស្តីពីប្រជាធិបតេយ្យ ទោះជារិះគន់ល្មមៗជានិច្ចជាកាលក្តី។
ក្រសួងការបរទេសអាមេរិកបានសម្តែងនូវការភ្ញាក់ផ្អើលកាលពីខែសីហា បន្ទាប់ពីតុលាការថៃបានរំលាយគណបក្ស Move Forward ដែលជាគណបក្សកំណែទម្រង់ហើយបានហាមឃាត់មិនឱ្យលោក Pita Limjaroenrat អ្នកនយោបាយដ៏មានប្រជា ប្រីយ៌ភាពបំផុតរបស់ប្រទេសថៃមិនឱ្យធ្វើនយោបាយ៕
វេទិកាបញ្ចេញមតិ