លោក Blinken៖ សមាជិកអាស៊ានជាច្រើនគាំទ្រការដាក់សម្ពាធលើរបបយោធាមីយ៉ាន់ម៉ាដើម្បីបញ្ឈប់អំពើហិង្សា
- Cindy Saine
ក្រុមរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានថ្កោលទោសជាថ្មីម្តងទៀតចំពោះអំពើហិង្សាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបង្កឡើងដោយការបង្ក្រាបដ៏បង្ហូរឈាមរបស់របបយោធាលើគូប្រជែងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ នៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានស្វែងរកការគាំទ្រក្នុងចំណោមសម្ព័ន្ធមិត្ត ដើម្បីប្រឆាំងនឹងការគាំទ្ររបស់ចិនចំពោះរបបយោធា និងការឈ្លានពានរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានការទូតជាន់ខ្ពស់នៃ VOA រាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៖