ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​មិន​គាំទ្រ​ចំពោះ​ការ​កាត់​បន្ថយ​ថវិកា​សម្រាប់​ក្រសួង​ការបរទេស


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​កម្មវិធី FOX News Sunday ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​កម្មវិធី FOX News Sunday ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson បាន​សន្យា​ថា​នឹង​ធ្វើ​ការ​កែ​ទម្រង់​ក្រសួង​ការបរទេស​ក្នុង​ទ្រង់ទ្រាយ​ធំ ដោយ​លទ្ធផល​នៃ​កំណែ​ទម្រង់​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ខាង​មុខ។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក លោក Ed Royce មាន​វត្តមាន​នៅ​ក្នុង​ពិធី​ប្រកាស​អំពី​របាយការណ៍​មួយ​ដែល​ផ្ដល់​អនុសាសន៍​ដល់​ការ​កែ​ទម្រង់​ក្រសួង​ការបរទេស នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ​ក្រុម​ប្រឹក្សា​អាត្លង់ទិក (Atlantic Council) ដោយ​មាន​ការ​ចូលរួម​ពី​អតីត​ឯក​អគ្គរដ្ឋទូត និង​មេដឹកនាំ​ពាណិជ្ជកម្ម​ជា​ច្រើន។

លោក Ed Royce បាន​និយាយ​ថា លោក​នឹង​មិន​គាំទ្រ​ចំពោះ​ការ​កាត់​បន្ថយ​ថវិកា​សម្រាប់​ក្រសួង​ការបរទេស និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ USAID ដូច​ដែល​បាន​ស្នើ​ឡើង​ដោយ​រដ្ឋបាល​លោក Trump នោះ​ទេ។

លោក Ed Royce ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​លោក​រដ្ឋមន្ត្រី Rex Tillerson ចាត់​វិធានការ​ឲ្យ​បាន​ឆាប់​ក្នុង​ការ​បំពេញ​មុខ​តំណែង​ជាន់​ខ្ពស់​ជា​ច្រើន​ដែល​នៅ​ទំនេរ​ទាំង​នៅ​ក្នុង​ក្រសួង​ការបរទេស និង​ទាំង​នៅ​តាម​ស្ថានទូត​សហរដ្ឋ​អាមេរិក​នានា​នៅ​ជុំវិញ​ពិភពលោក ដោយសារតែ​ការិយាល័យ​ចំនួន ២២ នៃ​ការិយាល័យ​ទាំង ២៤ របស់​ក្រសួង​ការបរទេស​នៅតែ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ឧបការី​រដ្ឋមន្ត្រី​ស្ដីទី​ដដែល។

កន្លង​មក លោក Rex Tillerson បាន​រង​ការ​រិះគន់​ចំពោះ​ការណ៍​ដែល​លោក​គាំទ្រ​សំណើ​របស់​លោក​ប្រធានាធិបតី Donald Trump ក្នុង​ការ​កាត់​បន្ថយ​ថវិកា​ទ្រង់ទ្រាយ​ធំ​សម្រាប់​ក្រសួង​ការបរទេស។ ប៉ុន្តែ សភា បាន​បដិសេធ​នូវ​ការ​កាត់​បន្ថយ​ថវិកា​ទ្រង់ទ្រាយ​ធំ​ដូច​នេះ៕

XS
SM
MD
LG