ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ​នឹង​ថ្លែង​ទៅកាន់​ប្រទេស​ជាតិ​នៅថ្ងៃពុធ​អំពី​ការសម្រេច​ដកខ្លួន​ពី​ការឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ឡើងវិញ​សម្រាប់​ឆ្នាំ​២០២៤


រូបឯកសារ៖លោក​ប្រធានាធិបតី Joe Biden និង​អនុប្រធានាធិបតី​អ្នកស្រី Harris នៅ​ទីក្រុង Wilmington រដ្ឋ Delaware។
រូបឯកសារ៖លោក​ប្រធានាធិបតី Joe Biden និង​អនុប្រធានាធិបតី​អ្នកស្រី Harris នៅ​ទីក្រុង Wilmington រដ្ឋ Delaware។

លោក​ប្រធានាធិបតី Joe Biden ​ឥឡូវ​នេះ​ធ្វើតេស្ត​ទៅ​ឃើញ​ថា​លែង​មាន​ជំងឺ​កូវីដ​ ហើយ​ក៏លែង​មាន​រោគ​សញ្ញា​ទៀត​ហើយ។ នេះ​បើ​តាម​លិខិត​មួយ​ច្បាប់​ពី​វេជ្ជបណ្ឌិត​របស់​លោក ​គឺ​លោក Kevin O'Connor។

លោក​ប្រធានាធិបតី​ត្រឡប់​ទៅកាន់​សេតវិមាន​វិញ ​នៅ​ថ្ងៃអង្គារ ​ក្រោយពី​បាន​នៅឆ្ងាយ​ពី​អ្នកដទៃ ​នៅ​គេហដ្ឋាន​របស់​លោក ​ក្រោយពី​បាន​រកឃើញ​ថា​មាន​ជំងឺ​កូវីដ។

លោក Biden ​មិន​ត្រូវ​បាន​គេ​ឃើញ​មុខ​ជា​សាធារណៈ​តាំងពី​ថ្ងៃទី១៧ ​ខែកក្កដា​មក​ ប៉ុន្តែ​លោក​បានហៅ​ទូរសព្ទ​ទៅកាន់​កិច្ចប្រជុំ​មួយ​របស់​យុទ្ធនាការ​បោះឆ្នោត​ កាលពី​ថ្ងៃចន្ទ ​ដើម្បី​សម្តែង​ការគាំទ្រ​លោកស្រី​អនុប្រធានាធិបតី Kamala Harris ​ដែល​ឡើង​ឈរ​ឈ្មោះ​ជំនួស​លោក។

លោកប្រធានាធិបតី Biden ​នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រទេស​ជាតិ​ពី​សេតវិមាន​ នៅ​យប់​ថ្ងៃពុធ ​វេលាម៉ោង​៨​ ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​អំពី​ការសម្រេច​ចិត្ត​របស់​លោក ​ដើម្បី​ដកខ្លួន​ពី​ការឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ឡើងវិញ​សម្រាប់​ឆ្នាំ២០២៤​នេះ។

លោក Biden ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ X ថា​លោក​នឹង​ថ្លែង​អំពី​ «អ្វី​ដែល​នឹង​កើតឡើង​ទៅ​ថ្ងៃអនាគត‍» ​ហើយ​នឹង​ថា​តើ​លោក​នឹង ​«បង្ហើយ​កិច្ចការ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង‍» ​តាម​វិធី​ណា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG