លោក Biden លោក Trump អំពាវនាវឱ្យមានការរួបរួមគ្នា ក្រោយការប៉ុនប៉ងធ្វើឃាតលោក Trump
ការប៉ុនប៉ងធ្វើឃាតលោក Donald Trump កាលពីចុងសប្តាហ៍កន្លង បានធ្វើឱ្យការស្ងប់ស្ងាត់វិញនូវការជជែករឿងលោក Biden គួរបន្តប្រឡូកក្នុងឆាកនយោបាយនាពេលអនាគតទៀតឬយ៉ាងណានោះ។ ប៉ុន្តែខណៈលោក Trump បន្តដំណើរទៅមុខកាលពីថ្ងៃចន្ទ ដោយបង្ហាញវត្តមាននៅឯសន្និបាតជាតិគណបក្សសាធារណរដ្ឋនិងបានប្រកាសអ្នកដែលលោកជ្រើសរើសជាអនុប្រធានាធិបតីរបស់លោកនោះ រដ្ឋបាលលោក Biden បានត្រៀមលក្ខណៈសម្រាប់យុទ្ធនាការថ្ងៃអង្គារ ក្នុងដំណាក់កាលដែលមិនប្រាកដប្រជាមួយនៅក្នុងការប្រកួតតំណែងប្រធានាធិបតីនេះ។ អ្នកស្រី Anita Powell នៃ VOA រាយការណ៍ពីសេតវិមាន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។