ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Joe Biden នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃចន្ទ


រូបឯកសារ៖ បុគ្គលិក​ថែទាំ​សុខភាព​ម្នាក់ កាន់​ម្ជុល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ឯ​មន្ទីរពេទ្យ Dignity Health Glendale Memorial ក្នុង​ក្រុង Glendale រដ្ឋ​កាលីហ្វ័រញ៉ា នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មីរបស់​សហរដ្ឋអាមេរិក គឺ​លោក​ Joe Biden បាន​ត្រៀម​ខ្លួន​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩ នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក Biden បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ លោក​ទន្ទឹង​រង់​ចាំការវ៉ាក់សាំងជា​សាធារណៈ​ និង​បន្ត​ការ​កសាង​ជំនឿទុក​ចិត្ត​ទៅ​លើ​ដំណើរ​ការ​វិទ្យាសាស្ត្រ​ផង​ដែរ។

មេដឹកនាំ​អាមេរិក​មួយ​ចំនួន​ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ​១៩​រួច​ហើយ​កាល​ពីសប្តាហ៍​មុន​ ដែល​រួម​មាន​លោក​អនុប្រធានាធិបតី Mike Pence ប្រធានសភា​អាមេរិក​លោកស្រី​ Nancy Pelosi និង​ប្រធាន​ព្រឹទ្ធសភា​សំឡេង​ភាគ​ច្រើន​លោក Mitch McConnell ជា​ដើម។​

នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ​ វ៉ាក់សាំងការពារ​ជំងឺ​កូវីដ​ដែល​ផលិតឡើង​ដោយ​ក្រុម​ហ៊ុន Moderna ដែល​ជា​ក្រុម​ហ៊ុន​ទី​ពីរ​ ដែល​បាន​ផលិត​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​នោះ​ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ទៅ​តាម​បណ្តា​ទី​តាំង​ជា​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​៕​

XS
SM
MD
LG